ព័ត៌មានជាតិ
បណ្ឌិតសភាចារ្យសុខ ទូច ស្នើដល់ប្រជាកសិករកុំឲ្យលក់ដីស្រែ ព្រោះចិននឹងទទួលទិញអង្ករពីកម្ពុជា២លានតោន
ភ្នំពេញ ៖ លោកបណ្ឌិតសភាចារ្យសុខ ទូច បានបង្ហាញឲ្យដឹងថា ចិននឹងបញ្ជាទិញអង្ករពីកម្ពុជាក្នុងទំហំ២លានតោនក្នុងពេលអនាគតខាងមុខនេះ។ ហេតុនេះលោកបណ្ឌិតធ្វើការអំពាវនាវដល់ប្រជាកសិករដែលមានផ្ទៃដីស្រែធំកុំឲ្យលក់ដីស្រែឲ្យសោះ ទុកធ្វើស្រូវ អង្ករ សំរាប់ការនាំចេញ តែបើមិនធ្វើស្រែខ្លួនឯងក៏អាចជួលដីស្រែទាំងនោះក៏អាចបានចំណូលផ្គត់ផ្គង់ជីវភាពគ្រួសារបានល្អប្រសើរដែរ។
ទន្ទឹមនឹងនោះរាជបណ្ឌិត្យសភាកម្ពុជានឹងសិក្សាចងក្រងជាឯកសារសម្រាប់ជាធាតុចូលជូនដល់រាជរដ្ឋាភិបាល អំពីការធ្វើប្រព័ន្ធទឹកដោយសិក្សាពីប្រទេសជិតខាងដែលជោគជ័យលើការគ្រប់គ្រងប្រព័ន្ធទឹកយ៉ាងដូចម្តេចដើម្បីជួយដល់ប្រជាកសិករក្នុងការធ្វើកសិកម្មឲ្យបានទិន្នផលខ្ពស់ព្រោះទឹកដើរតួនាទីសំខាន់ណាស់។” បើគ្មានទឹកកុំនិយាយពីកសិកម្ម គ្មានទឹកកុំនិយាយពីការរីកចំរើននៃវិស័យកសិឧស្សាហកម្ម”។
លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានអំពាវនាវបែបនេះនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់សៀវភៅ” មាគ៌ាដ៏ត្រឹមត្រូវសំរាប់កម្ពុជា ដើម្បីរក្សាសន្តិភាពនិងឆ្ពោះទៅកាន់ការអភិវឌ្ឍ២០០៨–២០២០” ដែលចងក្រងស្រាវជ្រាវឡើងដោយក្រុមអ្នកស្រាវជ្រាវរាជបណ្ឌិត្យសភាកម្ពុជាចំនួន៨រូបនិងរូបលោកជាអ្នកដឹកនាំស្រាវជ្រាវ កាលពីថ្ងៃទី៦ខែវិច្ឆិកាឆ្នាំ២០២០នៅរាជបណ្ឌិត្យសភាកម្ពុជា។
សៀវភៅ” មាគ៌ាដ៏ត្រឹមត្រូវសំរាប់កម្ពុជា ដើម្បីរក្សាសន្តិភាពនិងឆ្ពោះទៅកាន់ការអភិវឌ្ឍ២០០៨-២០២០” មាន៥៩៦ទំព័រ និងមាន៣ជំពូកធំៗទី១និយាយអំពីនយោបាយក្នុងប្រទេស ទី២ កម្ពុជាក្នុងតួនាទីនយោបាយការបរទេស និងទី៣ការអភិវឌ្ឍន៍ប្រទេសកម្ពុជាប្រកបដោយចីរភាព។
សៀវភៅនេះក៏បានបង្ហាញអំពីដំណើរវិវត្តន៍នយោបាយសេដ្ឋកិច្ច សង្គមនៃព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជារយៈពេល២នីតិកាលនៃរដ្ឋសភាជាតិដោយអនុលោមទៅតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជានិងបានបង្ហាញផងដែរអំពីភាពចាស់ទុំនៃអ្នកនយោបាយ ដោយបានបញ្ចប់អត្ថិភាពដៃគូប្រកួតប្រជែងនយោបាយដែលមានចេតនាផ្តួលរំលំរាជរដ្ឋាភិបាល និងប្រព្រឹត្តិផ្ទុយទៅនឹងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ហើយរក្សាបាននូវសុខសន្តិភាពនិងការអភិវឌ្ឍជូនជាតិមាតុភូមិ៕
ដោយ ៖ វត្តី
-
កីឡា១ សប្តាហ៍ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
កីឡា២ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត