ចៅក្រមតុលាការសម្រេចពន្យាពេលកាត់ទោសអតីតឧកញ៉ា ហូរ ចំរើន ដោយសារមេធាវីស្នើសុំ – Kampuchea Thmey Daily
Connect with us
ធនាគារ ហត្ថា

ព័ត៌មានជាតិ

ចៅក្រមតុលាការសម្រេចពន្យាពេលកាត់ទោសអតីតឧកញ៉ា ហូរ ចំរើន ដោយសារមេធាវីស្នើសុំ

Published

on

ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោកពេជ្រ វិជ្ជាធរ នៅព្រឹកថ្ងៃទី ០៦វិច្ឆិការ ឆ្នាំ២០២០នេះ បានប្រកាសសម្រេចពន្យាសវនាការកាត់ទោស អតីតឧកញ៉ា ហូ ចំរើន ទៅថ្ងៃក្រោយ បន្ទាប់ពីមេធាវីការពារក្ដីអោយដើមបណ្ដឹងរដ្ឋប្បវេណីដាក់ពាក្យស្នើសុំពន្យាពេលដោយមូលហេតុ បញ្ហាសុខភាព ។ តាមកម្មវិធីរបស់សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី ០៦វិច្ឆិកា ឆ្នាំ២០២០ តុលាការនឹងកាត់ទោស អតីតឧកញ៉ា ហូរ ចំរើន ពាក់ព័ន្ធសំណុំរឿង « រំលោភលើទំនុកចិត្ត » ។
សវនាការនេះដឹកនាំដោយលោកចៅក្រម ពេជ្រ វិជ្ជាធរ អនុប្រធានសាលាដំបូង និងលោក សេង ហៀង ជាតំណាងអយ្យការ និងមេធាវីការពារជនត្រូវចោទហូរ ចំរើន ចំនួន៩រូប ។ ចំណែកដើមបណ្ដឹងរដ្ឋប្បវេណី គឺលោក KIM YUNGIL ជនជាតិកូរ៉េ ។

នៅក្នុងសវនាការ តាមសេចក្ដីរាយការណ៍របស់ក្រឡាបញ្ជី គឺជនជាប់ចោទ ហូ ចំរើន និងមេធាវីរបស់គាត់ទាំងអស់ រួមទាំងដើមបណ្ដឹង និងមេធាវីផង សុទ្ធតែអវត្តមាន ហើយមេធាវីខ្លះដាក់ពាក្យឈប់ការពារក្ដីអោយជនត្រូវចោទ ។ ដូច្នេះ តំណាងអយ្យការលោក សេង ហៀង បានស្នើអោយក្រុមប្រឹក្សាតុលាការពន្យាពេលកាត់ទោសរឿងក្ដីនេះ ។

សូមរំលឹកថា អតីតឧកញ៉ា ហូរ ចំរើន ត្រូវបាននគរបាល ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ឃាត់ខ្លួនកាលពីរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨កន្លងទៅ ៕

មករា

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement

ព័ត៌មានពេញនិយម