Connect with us

ព័ត៌មានជាតិ

បង្ក្រាប​ករណី​ថ្នាំញៀន ដកហូត​បាន​១៦០​កញ្ចប់​

បានផុស

នៅ

ជនសង្ស័យ​៣​នាក់ ត្រូវ​នគរបាល​ក្រុងព្រះសីហនុ ធ្វើការ​ឃាត់ខ្លួន ពាក់ព័ន្ធ​ករណី​គ្រឿងញៀន វត្ថុតាង​ដកហូត​ថ្នាំញៀន​ជាង ១៦០​កញ្ចប់។

ផែន​ការងារ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​ព្រះសីហនុ ប្រាប់​ឲ្យ​ដឹងថា កាលពី​ថ្ងៃ​ទី​០៧ ខែ​វិច្ឆិកា ឆ្នាំ ២០២០ វេលា​ម៉ោង​២៣​និង​៣០​នាទី កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុងព្រះសីហនុ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ពាក់ព័ន្ធ​ករណី​គ្រឿង​ញៀន ៣​នាក់ ស្ថិតនៅ​ចំណុច​ក្រុម​១ ភូមិ​៥ សង្កាត់​លេខ​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ។

ជនសង្ស័យ​ទាំង ៣​នាក់ ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន ១. ឈ្មោះ ឃិន ស៊ីនួន ភេទ​ប្រុស ឆ្នាំ​កំ​ណើត ១៩៨៧ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ​សំណង់ ទីលំនៅ​បច្ចុប្បន្ន​ក្រុម​១ ភូមិ​៥ សង្កាត់​លេខ​៤ ក្រុង​/​ខេត្ត​ព្រះសីហនុ។ ២. ឈ្មោះ ឈួន កំសត់ ភេទ​ស្រី ឆ្នាំ​កំ​ណើ​ត ១៩៨៦ ជនជាតិខ្មែរ មុខរបរ​កម្មករ​សំណង់ មាន​ទីលំនៅ​បច្ចុប្បន្ន​ក្រុម​១ ភូមិ​៥ សង្កាត់​លេខ ៤ ក្រុង​/​ខេត្ត​ព្រះសីហនុ មាន​ស្រុក​កំ​ណើ​ត ​ភូមិ​កំពែង​ស្វាយ ឃុំ​ស្នាម​ព្រះ ស្រុក​បាកាន ខេត្ត​ពោធិសាត់។ ៣. ឈ្មោះ ឈៀង សុខា ភេទ​ប្រុស ឆ្នាំ​កំ​ណើត ១៩៧៧ ជនជាតិ​ខ្មែរ មុខរបរ​មេកា​សំណង់ ទីលំនៅ​បច្ចុប្បន្ន​ក្រុម ១ ភូមិ ៥ សង្កាត់ ៤ ក្រុង​/​ខេត្ត​ព្រះសីហនុ មាន​ស្រុក​កំ​ណើ​ត ភូមិ​រោង​បន្លែ សង្កាត់​ស្វាយរៀង ក្រុង​ស្វាយរៀង ខេត្ត​ស្វាយរៀង​។ ​វត្ថុតាង រួមមាន ម្សៅ​ក្រាម​ពណ៌​ស​ថ្លា សង្ស័យ​សារធាតុ​ញៀន ចំនួន ១៦៦ កញ្ចប់ , ទូរ​សព្ទ័ ០៤ គ្រឿង , ដាវ ០៣ ដេ​ី​ម , និង ថង់​សម្រាប់ វេច​ខ្ចប់​ថ្នាំ​មួយ​ចំនួន។ ជនសង្ស័យ​ទាំង​៣​នាក់ រួមទាំង​វត្ថុតាង សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង ដើម្បី​ចាក់​ការ​តាម​នីតិវិធី ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​អត្ថបទ៖ រ៉ា​វុ​ទ្ធ

សូមចុចអាន៖ ​ចៅក្រមតុលាការសម្រេចពន្យាពេលកាត់ទោសអតីតឧកញ៉ា ហូរ ចំរើន ដោយសារមេធាវីស្នើសុំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម