សម្តេច​តេ​ជោ ហ៊ុន សែន អបអរសាទរ​ខួប ទី​១៧ នៃ​ការ​ដាក់ “​របាំ​ព្រះរាជ​ទ្រព្យ​” ក្នុង​បញ្ជី​ជា​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ​ – Kampuchea Thmey Daily
Connect with us

ព័ត៌មានជាតិ

សម្តេច​តេ​ជោ ហ៊ុន សែន អបអរសាទរ​ខួប ទី​១៧ នៃ​ការ​ដាក់ “​របាំ​ព្រះរាជ​ទ្រព្យ​” ក្នុង​បញ្ជី​ជា​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ​

Published

on

​នៅ​ថ្ងៃ​ទី​៧ ខែ​វិច្ឆិកា​នេះ គឺជា​ខួប​ទី​១៧​ឆ្នាំ​ហើយ ដែល​កម្ពុជា​បាន​ចុះបញ្ជី “​របាំ​ព្រះរាជ​ទ្រព្យ​” គឺជា​សម្បត្តិ​បេតិកភណ្ឌ​ដ៏​មានតម្លៃ​មិន​អាច​កាត់ថ្លៃ​បាន​របស់​ព្រះរាជាណាចក្រ​កម្ពុជា​តែមួយគត់ ដែល​បាន​ថែរក្សា​នាដកម្ម​បុរាណ​មួយ​នេះ អស់​រយៈពេល​ដ៏​យូរលង់​ណាស់​មក​ហើយ។

​បើ​តាម​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​បាន​បញ្ជាក់​ថា “​របាំ​ព្រះរាជ​ទ្រព្យ​” ត្រូវ​បាន​​ចុះ​ក្នុង​បញ្ជី​ជា​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ នៅ​ថ្ងៃ​ទី​០៧ ខែ​វិច្ឆិកា ឆ្នាំ​២០០៣។

​សម្ដេច​បញ្ជាក់​ដែរ​ថា របាំ​ក្បាច់​ខ្មែរ​បុរាណ ឬ​របាំ​ព្រះរាជ​ទ្រព្យ​នេះ មាន​ភាព​ល្បីល្បាញ​ខាង​មាន​កាយវិការ​ទន់ភ្លន់ គួរ​ឲ្យ​ចង់​គយគន់ និង​មាន​ទ្រង់គ្រឿង​ចាំង​ភ្លឺ​ផ្លេកៗ​។ របាំ​ព្រះរាជ​ទ្រព្យ របាំ​ក្បាច់​បុរាណ​ខ្មែរ ជា​ប្រភេទ​របាំ ដែល​នាដក ប្រើ​ចលនា​កាយវិការ ក្បាច់ និង​មនោសញ្ចេតនា យ៉ាង​ប៉ិនប្រសប់​ទៅតាម​ការវិវត្ត​នៃ​សាច់រឿង ដែល​រៀបរាប់​បញ្ជាក់​ដោយ​ទំនុកច្រៀង នៃ​ក្រុម​ចម្រៀង ជា​ពួក (​ជហៀរាលេ​) ដែល​មាន​តួនាទី​ច្រៀង​ជូន​របាំ​នេះ ជា​មួយ​នឹង​វង់ភ្លេង​ពិណពាទ្យ ដែល​មាន​តួនាទី​ប្រគំ​ជូន​របាំ​នេះ​ ផង​ដែរ​៕

អត្ថបទ៖ កោះ​កែវ

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement
ព័ត៌មានជាតិ50 mins ago

ម្ចាស់​ឃ្លិប​វីដេអូ​ ដែល​បែកធ្លាយ​បាន​បដិសេធ​ថា​ខ្លួន​មិន​ជាប់​សាច់​ឈាម ឬ ជាកូនស្រី​បង្កើត​របស់​លោក​ឆែម សាវុធទេ (Videos)

ព័ត៌មានជាតិ2 hours ago

អ្នក​ពាក់ព័ន្ធ​ដោយផ្ទាល់និងប្រយោល ក្នុងព្រឹត្តិការណ៍​២៨​វិច្ឆិកា នៅ​ខេត្តកំពង់ចាម មានចំនួន៣៣នាក់

ព័ត៌មានជាតិ3 hours ago

លោកស្រី ឱ វណ្ណឌី​ន ​៖ ​សូមអ្នក​ដែល​ប៉ះពាល់​ផ្ទាល់​នឹង​ព្រឹត្តិការណ៍​២៨​វិច្ឆិកា​សូម​ឲ្យ​មាន​ភាពស្មោះត្រង់​

ព័ត៌មានជាតិ3 hours ago

BREAKING ៖ សម្តេច​តេ​ជោ សម្រេច​បញ្ចេញ​ម៉ាស​២​លាន​ដោយ​១​លាន​សម្រាប់​ភ្នំពេញ និង​១​លាន​សម្រាប់​ខេត្តសៀមរាប​

ព័ត៌មានជាតិ5 hours ago

លោក​ហ៊ុន​ ម៉ា​នី​ ទទួលលទ្ធផល​តេស្ត​អវិជ្ជមាន​វីរុស​កូ​វីដ​១៩

ព័ត៌មានពេញនិយម