Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យ​៖​ ​គ្រឹះស្ថានសិក្សា​ចំនួន​២​ទៀត​ មានពាក់ព័ន្ធ​នឹង​ករណី​រដ្ឋមន្ត្រីការបរទេស​ប្រទេស​ហុង​គ្រី

បានផុស

នៅ

​លោក រស់ ​សុ​វា​ចា ​អ្នកនាំពាក្យ​ក្រសួង​អប់រំ​យុវជន​ និង​កីឡា​ បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​៧​ ខែវិច្ឆិកា​ នេះ​ថា ​ក្រសួង​បាន​រក​ឃើញ​គ្រឹះស្ថានសិក្សា ​ចំនួន​២​ទៀត​ ពាក់ព័ន្ធ​នឹង​ករណី​រដ្ឋមន្ត្រីការបរទេស​ប្រទេស​ហុង​គ្រី​ ដែល​ធ្វើ​ឲ្យ​ចំនួន​សាលា​កើន​ឡើង​ដល់​ទៅ​៦​សាលា​ហើយ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក​បាន​បន្ត​ថា​«​គិត​ត្រឹម​យប់​ថ្ងៃ​ទី​០៦ ខែ​វិច្ឆិកា ឆ្នាំ​២០២០ ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​រកឃើញ​គ្រឹះស្ថានសិក្សា​ឯកជន​ចំនួន​២​ទៀត (​សរុប​មាន​ចំនួន​០៦​គ្រឹះស្ថានសិក្សា​) ពាក់ព័ន្ធ​នឹង​ករណី​គណ​:​ប្រតិភូ​នៃ​ប្រទេស​ហុង​គ្រី​»​។

លោក​បាន​បន្ថែម​ថា ​គណៈ​គ្រប់គ្រង​នៃ​គ្រឹះស្ថានសិក្សា​ទាំងនេះ បាន​ចាត់ចែង​អនុវត្ត​វិធានការ​ តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​ យ៉ាង​ខ្ជាប់​ខ្ជាន់ រួច​បាន​ផ្អាក​ដំណើរការ​សិក្សា​ក្នុង​ថ្នាក់រៀន​តាម​ការចាំបាច់ និង​បន្ត​ការសិក្សា​តាម​អន​ឡាញ​រយៈ​ពេល​១៤​ថ្ងៃ​។ លោក​បាន​បញ្ជាក់​ថា ​គ្រឹះស្ថានសិក្សា​ទី​៦​ មាន​សិស្ស​២​រូប​ មាន​មាតាបិតា​ ដែល​បាន​ទទួល​ទាន​អាហារ​ជាមួយ​អ្នក​ ដែល​បាន​ប៉ះពាល់​ជាមួយ​គណៈ​ប្រតិភូ​នៃ​ប្រទេស​ហុង​គ្រី​ និង​គ្រឹះស្ថានសិក្សា​ទី​៥​ មានសិស្ស​២​រូបទៀត ​ដែល​មាន​មាតាបិតា​បាន​ប៉ះពាល់​ជាមួយ​គណៈប្រតិភូ​នៃ​ប្រទេស​ហុង​គ្រី​។

​បើ​តាម​ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹង​ថា​ សម្រាប់​អ្នក​ប៉ះពាល់​ជាមួយ​រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​ពាណិជ្ជកម្ម​ហុង​គ្រី នៅ​ថ្ងៃទី​០៦ ខែ​វិច្ឆិកា ឆ្នាំ​២០២០ ចំនួន​៤៩​នាក់​ថែមទៀត ត្រូវ​បាន​ធ្វើតេស្ត តែ​លទ្ធផល​ពី​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា គឺ​អវិជ្ជមាន​​ទាំងអស់​ ក្នុង​នោះ​រួមមាន​ មាតាបិតា​របស់​សិស្ស​ផងដែរ​។ បើ​បូក​ទាំង​ថ្ងៃ​ទី​០៤ ០៥ និង ០៦ ខែ​វិច្ឆិកា ឆ្នាំ​២០២០ មាន​អ្នក​ប៉ះពាល់​ទាំងអស់​ចំនួន ៨៨៩​នាក់​ ដែល​មាន​លទ្ធផល​អវិជ្ជមាន​កូ​វីដ​១៩​ទាំងអស់​៕

អត្ថបទ៖ ​សំអឿន

សូមចុចអាន៖ ​អ្នកនាំពាក្យ​ក្រសួង​អប់រំ​៖ ​ក្រសួង​បាន​ផ្អាក​គ្រឹះស្ថានសិក្សា​ចំនួន​៤​ពាក់ព័ន្ធ​នឹង​ករណី​រដ្ឋមន្ត្រីការបរទេស​ប្រទេស​ហុង​គ្រី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម