ព័ត៌មានជាតិ
ញាក់សាច់! បើដឹងពីជាតិស្ករដ៏ច្រើនលើសលុបមានក្នុងភេសជ្ជៈផ្អែមៗយើងញ៉ាំរាល់ថ្ងៃ
អង្គការសុខភាពពិភពលោក (WHO) បានណែនាំឲ្យយើងញ៉ាំជាតិស្ករមិនឲ្យលើសពី ១២ ស្លាបព្រាកាហ្វេនោះទេក្នុង១ថ្ងៃ។ ប៉ុន្តែគ្នាយើងមានដឹងអត់ ទឹកផ្លែឈើ ឬទឹកក្រូចកំប៉ុង ទឹកដោះគោកំប៉ុង យ៉ាអួរ និងភេសជ្ជៈប៉ូវកម្លាំង ដែលកំពុងតែពេញនិយមនោះ មានបរិមាណជាតិស្ករប៉ុន្មានទៅ?
ត្រឹមតែទឹកក្រូចកំប៉ុង ១កំប៉ុង មានជាតិស្ករដល់ទៅ ៨,៥ ស្លាបព្រាកាហ្វេ ដែលកម្រិតជាតិស្ករនេះស្មើនឹងការកំណត់បរិមាណស្ករចំពោះកូនក្មេងអាយុ ៤-៥ ឆ្នាំទៅហើយ។ ចុះបើក្នុង១ថ្ងៃ កូនក្មេងញ៉ាំទឹកក្រូច ១កំប៉ុង រួចបន្ថែមជាតិស្ករដែលមានក្នុងចំណីអាហារ ផ្លែឈើស្រស់ ទឹកដោះគោ ឬយ៉ាអួរទៀតនោះ មិនលើសជាតិស្ករលើសលប់ទៅហើយទេ។
ហេតុផលនេះហើយទើបអង្គការសុខភាពពិភពលោកបញ្ជាក់ថា ការញ៉ាំទឹកផ្លែឈើស្រស់ទោះជាមានជាតិស្ករច្រើន ឬញ៉ាំច្រើនយ៉ាងណា វាមិនសូវគ្រោះថ្នាក់ចំពោះសុខភាព ដូចការញ៉ាំទឹកក្រូច ឬទឹកផ្លែឈើកំប៉ុងនោះទេ។
ខាងក្រោមនេះជាបរិមាណជាតិស្ករដែលមានក្នុងភេសជ្ជៈ និងទឹកដោះគោកំប៉ុង៖
១- ទឹកតែដប ចំណុះ ៣៣០ មិល្លីលីត្រ ៖ មានជាតិស្ករប្រមាណ ៥,៥ ស្លាបព្រាកាហ្វេ
២- យ៉ាអូរ ចំណុះ ៣៣០ មិល្លីលីត្រ ៖ មានជាតិស្ករប្រមាណ ៧ ស្លាបព្រាកាហ្វេ
៣- ទឹកដោះគោប្រអប់ ចំណុះ ៣៣០ មិល្លីលីត្រ ៖ មានជាតិស្ករប្រមាណ ៧ ស្លាបព្រាកាហ្វេ
៤- ទឹកក្រូច ចំណុះ ៣៣០ មិល្លីលីត្រ ៖ មានជាតិស្ករប្រមាណ ៨,៥ ស្លាបព្រាកាហ្វេ
៥- ទឹកផ្លែឈើលាយទឹកដោះគោ ចំណុះ ៣៣០ មិល្លីលីត្រ៖ មានជាតិស្ករប្រមាណ ៩,៥ ស្លាបព្រាកាហ្វេ
៦- ទឹកផ្លែឈើ ចំណុះ ៣៣០ មិល្លីលីត្រ ៖ មានជាតិស្ករប្រមាណ ៩,៥ ស្លាបព្រាកាហ្វេ
៧- ភេសជ្ជៈប៉ូវកម្លាំង ចំណុះ ៣៣០ មិល្លីលីត្រ ៖ មានជាតិស្ករប្រមាណ ១០ ស្លាបព្រាកាហ្វេ៕
អត្ថបទផ្ដល់សិទ្ធដោយ៖ Hello Krupet
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ