ព័ត៌មានជាតិ
ក្រុមវិសាខា ឈ្នះជើងឯកពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ឆ្នាំ២០២០
ទីបំផុតក្រុមបាល់ទាត់វិសាខា បានក្លាយជាម្ចាស់ជើងឯកពានរង្វាន់បាល់ទាត់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន (Hun Sen Cup 2020) ឆ្នាំ២០២០ ក្រោយបានយកឈ្នះលើក្រុមបាល់ទាត់ណាហ្គាវើល ក្នុងវគ្គផ្តាច់ព្រ័ត្រ ដោយលទ្ធផល២ទល់០ នៅល្ងាចថ្ងៃសៅរ៍ ទី៧ ខែវិច្ឆិកា ឆ្នាំ២០២០ លើទីលានពហុកីឡដ្ឋានជាតិ ក្នុងរាជធានីភ្នំពេញ។
វគ្គផ្តាច់ព្រ័ត្រដែលកាត់សេចក្តីដោយលោក អាជ្ញាកណ្ដាល លឹម ប៊ុនធឿន ផ្លុំកញ្ចែចាប់ផ្តើមប្រកួតពីម៉ោង៦ល្ងាចតទៅនោះ ក្រុមវិសាខា បានរកគ្រាប់បាល់បានដោយកីឡាករ កែវ សុខផេង នៅនាទី៤២និងកីឡាករ ឆេង ម៉េង នៅនាទី៥៧។
នេះជាបរាជ័យនៅវគ្គផ្តាច់ព្រ័ត្រពានរង្វាន់សម្តេចតេជោ លើកទី៦ ខណៈលើកដំបូងឆ្នាំ២០០៧ចាញ់ក្រុមខេមរាកីឡា ឆ្នាំ២០០៩ ចាញ់ភ្នំពេញក្រោន ឆ្នាំ២០១២ ចាញ់ព្រះខ័នរាជស្វាយរៀង ឆ្នាំ២០១៥ ចាញ់ព្រះខ័នរាជស្វាយរៀង ឆ្នាំ២០១៧ ចាញ់ព្រះខ័នរាជស្វាយរៀង និងឆ្នាំ២០២០ ចាញ់ក្រុមវិសាខា។
ចំណែកការប្រកួតវគ្គដណ្តើមចំណាត់ថ្នាក់លេខ៣វិញ គឺក្រុមបាល់ទាត់ខេត្តព្រៃវែង បានយកឈ្នះលើក្រុមភ្នំពេញក្រោន ដោយលទ្ធផល ៤ទល់២ ខណៈការប្រកួតចាប់ផ្តើមពីម៉ោង៣រសៀលលើទីលានពហុកីឡដ្ឋានជាតិដូចគ្នា។
ដូច្នេះក្រុមវិសាខា ជាម្ចាស់ជើងឯកពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី១៤ ខណៈលើកទី១គឺក្រុមខេមរាកីឡា លើកទី២និងទី៣ ក្រុមភ្នំពេញក្រោន លើកទី៤ក្រុមក្រសួងការពារជាតិ លើកទី៥និងទី៦ក្រុមព្រះខ័នរាជស្វាយរៀង លើកទី៧ក្រុមណាហ្គាវើល លើកទី៨ក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ លើកទី៩ក្រុមព្រះខ័នរាជស្វាយរៀង លើកទី១០ក្រសួងការពារជាតិ លើកទី១០ក្រុមព្រះខ័នរាជស្វាយរៀង លើកទី១២ក្រុមក្រសួងការពារជាតិ និងលើកទី១៣ក្រុមបឹងកេត។
សូមបញ្ជាក់ថា ពានរង្វាន់បាល់ទាត់សម្តេចតេជោ ឆ្នាំ២០២០ នេះរៀបចំឡើងតាំងពីខែកុម្ភៈ មកម្ល៉េះដោយបែងចែកជា២កម្រិត ដោយក្នុងនោះមានការប្រកួតជើងឯកថ្នាក់ខេត្ត និងមួយកម្រិតទៀតជាការប្រកួតជើងឯកថ្នាក់ជាតិ។ ជើងឯកថ្នាក់ខេត្តមានក្រុមចំនួន១៧ក្រុមចូលរួម ដោយក្នុងនោះមានបែងចែកជា៥ពូលផ្សេងគ្នា។ ជាលទ្ធផលជើងឯកបានទៅក្រុមខេត្តព្រៃវែង ក្រោយឈ្នះលើក្រុមត្បូងឃ្មុំ នៅវគ្គផ្តាច់ព្រ័ត្រ១ទល់០។ ក្រុមដែលមានឈ្មោះឡើងលេងវគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រថ្នាក់ខេត្តទាំង៤ក្រុមមានសិទ្ធិស្វ័យប្រវត្តិឡើងមកប្រកួតជើងឯកថ្នាក់ជាតិជាមួយក្រុមទាំង១២ផ្សេងទៀតក្នុងលីគកំពូលកម្ពុជា ដោយប្រើរូបមន្តចាប់ឆ្នោតរើសគូប្រកួតនៅវគ្គ១៦ក្រុមចុងក្រោយតែម្តង។
អ្វីដែលពិសេសសម្រាប់ក្រុមវិសាខា ម្ចាស់ជើងឯកពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ឆ្នាំ២០២០ នេះនឹងមានសិទ្ធិឡើងទៅប្រកួតជម្រុះដណ្តើមកៅអីឡើងទៅវគ្គជម្រុះពានរង្វាន់កម្រិតទ្វីបអាស៊ី AFC Cup 2020៕
ដោយ ៖ ម៉េង ហួរ

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេធាវីថៃម្នាក់ចេញមុខគាំទ្រជនកំសាក ដែលលួចវាយទាហានកម្ពុជា ទោះប្រទេសថៃកំពុងអាម៉ាស់