Connect with us

ព័ត៌មានជាតិ

ក្រុម​វិសាខា ឈ្នះ​ជើងឯក​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន ឆ្នាំ​២០២០

បានផុស

នៅ

ទីបំផុត​ក្រុមបាល់ទាត់​វិសាខា បាន​ក្លាយជា​ម្ចាស់​ជើងឯក​ពានរង្វាន់​បាល់ទាត់​សម្តេច​អគ្គ​មហាសេនាបតី​តេ​ជោ ហ៊ុន សែន (Hun Sen Cup 2020) ឆ្នាំ​២០២០ ក្រោយ​បាន​យកឈ្នះ​លើ​ក្រុមបាល់ទាត់​ណាហ្គា​វើ​ល ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ ដោយ​លទ្ធផល​២​ទល់​០ នៅ​ល្ងាច​ថ្ងៃ​សៅរ៍ ទី​៧ ខែវិច្ឆិកា ឆ្នាំ​២០២០ លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ ក្នុង​រាជធានី​ភ្នំពេញ​។

វគ្គ​ផ្តាច់ព្រ័ត្រ​ដែល​កាត់សេចក្តី​ដោយ​លោក អាជ្ញាកណ្ដាល លឹម ប៊ុនធឿន ផ្លុំ​កញ្ចែ​ចាប់ផ្តើម​ប្រកួត​ពី​ម៉ោង​៦​ល្ងាច​តទៅ​នោះ ក្រុម​វិសាខា បា​នរក​គ្រាប់​បាល់​បាន​ដោយ​កីឡាករ កែវ សុខ​ផេង នៅ​នាទី​៤២​និង​កីឡាករ ឆេង ម៉េង នៅ​នាទី​៥៧​។

​នេះ​ជា​បរាជ័យ​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ពានរង្វាន់​សម្តេច​តេ​ជោ លើក​ទី​៦ ខណៈ​លើកដំបូង​ឆ្នាំ២០០៧​ចាញ់​ក្រុម​ខេមរា​កីឡា ឆ្នាំ​២០០៩ ចាញ់​ភ្នំពេញ​ក្រោ​ន ឆ្នាំ​២០១២ ចាញ់​ព្រះខ័ន​រាជ​ស្វាយរៀង ឆ្នាំ​២០១៥ ចាញ់​ព្រះខ័ន​រាជ​ស្វាយរៀង ឆ្នាំ​២០១៧ ចាញ់​ព្រះខ័ន​រាជ​ស្វាយរៀង និង​ឆ្នាំ២០២០ ចាញ់​ក្រុម​វិសាខា។

ចំណែក​ការប្រកួត​វគ្គ​ដណ្តើម​ចំណាត់ថ្នាក់​លេខ​៣​វិញ គឺ​ក្រុមបាល់ទាត់​ខេត្តព្រៃវែង បាន​យកឈ្នះ​លើ​ក្រុម​ភ្នំពេញ​ក្រោ​ន ដោយ​លទ្ធផល ៤​ទល់​២ ខណៈ​ការប្រកួត​ចាប់ផ្តើម​ពី​ម៉ោង​៣​រសៀល​លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ​ដូចគ្នា​។

​ដូច្នេះ​ក្រុម​វិសាខា ជា​ម្ចាស់​ជើងឯក​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន លើក​ទី​១៤ ខណៈ​លើក​ទី​១​គឺ​ក្រុម​ខេមរា​កីឡា លើក​ទី​២​និង​ទី​៣ ក្រុម​ភ្នំពេញ​ក្រោ​ន លើក​ទី​៤​ក្រុម​ក្រសួងការពារជាតិ លើក​ទី​៥​និង​ទី​៦​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង លើក​ទី​៧​ក្រុម​ណាហ្គា​វើ​ល លើក​ទី​៨​ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ លើក​ទី​៩​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង លើក​ទី​១០​ក្រសួងការពារជាតិ លើក​ទី​១០​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង លើក​ទី​១២​ក្រុម​ក្រសួងការពារជាតិ និង​លើក​ទី​១៣​ក្រុម​បឹងកេត​។

សូម​បញ្ជាក់​ថា ​ពានរង្វាន់​បាល់ទាត់​សម្តេច​តេ​ជោ ឆ្នាំ​២០២០ នេះ​រៀបចំឡើង​តាំងពី​ខែកុម្ភៈ មក​ម្ល៉េះ​ដោយ​បែង​ចែក​ជា​២​កម្រិត ដោយ​ក្នុង​នោះ​មានការ​ប្រកួត​ជើងឯក​ថ្នាក់​ខេត្ត និង​មួយ​កម្រិត​ទៀត​ជាការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​។ ជើងឯក​ថ្នាក់​ខេត្ត​មាន​ក្រុម​ចំនួន​១៧​ក្រុម​ចូលរួម ដោយ​ក្នុង​នោះ​មាន​បែង​ចែកជា​៥​ពូ​ល​ផ្សេងគ្នា​។ ជា​លទ្ធផល​ជើងឯក​បាន​ទៅ​ក្រុម​ខេត្តព្រៃវែង ក្រោយ​ឈ្នះ​លើ​ក្រុម​ត្បូងឃ្មុំ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​១​ទល់​០​។ ក្រុម​ដែល​មាន​ឈ្មោះ​ឡើង​លេង​វគ្គ​ពាក់កណ្ដាល​ផ្តាច់ព្រ័ត្រ​ថ្នាក់​ខេត្ត​ទាំង​៤​ក្រុម​មាន​សិទ្ធិ​ស្វ័យប្រវត្តិ​ឡើង​មក​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​ជាមួយ​ក្រុម​ទាំង​១២​ផ្សេងទៀត​ក្នុង​លី​គ​កំពូល​កម្ពុជា ដោយ​ប្រើ​រូបមន្ត​ចាប់ឆ្នោត​រើស​គូប្រកួត​នៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​តែម្តង​។

អ្វី​ដែល​ពិសេស​សម្រាប់​ក្រុម​វិសាខា ម្ចាស់​ជើងឯក​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន ឆ្នាំ​២០២០ នេះ​នឹងមាន​សិទ្ធិ​ឡើង​ទៅ​ប្រកួត​ជម្រុះ​ដណ្តើម​កៅអី​ឡើង​ទៅ​វគ្គ​ជម្រុះ​ពានរង្វាន់​កម្រិត​ទ្វីបអាស៊ី AFC Cup 2020៕
ដោយ ៖ ម៉េង ហួរ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម