ព័ត៌មានជាតិ
សញ្ញា និងវិធីព្យាបាលការហើមជើងកំឡុងមានផ្ទៃពោះ!
ការសង្កត់ទៅលើសរសៃឈាមធំៗរបស់អាងត្រគៀក (pelvic veins) ដោយទម្ងន់កាន់តែធ្ងន់របស់ស្បូន ដែលធ្វើអោយលំហូរឈាមពីចុងជើងត្រលប់មកបេះដូង យឺតជាងធម្មតានិងចាល់ឈាមបង្កជាការហើមជើង។ ដោយហេតុផលនេះ ការហើមភាគច្រើនកើតមាននៅកំឡុងពេលត្រីមាសទី៣នៃផ្ទៃពោះ ចំពោះស្ត្រីដែលមានទឹកភ្លោះច្រើន ឬពរពោះកូនភ្លោះ (ជាបាតុភូតធម្មតាដែលកើតមានកំឡុងមានផ្ទៃពោះ)។
សញ្ញាអាសន្ននៃការហើមជើងកំឡុងមានផ្ទៃពោះដែលត្រូវយកចិត្តទុកដាក់រួមមាន៖ លើសសម្ពាធឈាម ហត់ដង្ហក់ ទឹកនោមតិច ជើងឡើងក្រហមហើយឈឺជាដើម។ បើជាការហើមមានសញ្ញាអាសន្ន គួរប្រញាប់រួសរាន់មកជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីវិភាគរកមូលហេតុអោយបានគ្រប់ជ្រុងជ្រោយ និងទទួលដំបូន្មាន ឬការព្យាបាលដ៏ត្រឹមត្រូវ។ បើគ្រូពេទ្យរកឃើញថាជាការហើមដោយមូលហេតុធម្មតានៃការមានគភ៌ នោះស្ត្រីយើងគួរអនុវត្តទំលាប់មួយចំនួនដូចខាងក្រោម៖
- គេងផ្អៀងមកខាងឆ្វេងដៃ ដើម្បីកាត់បន្ថយការសង្កត់របស់ស្បូនទៅ លើសរសៃឈាមធំៗ។
- ដាក់ជើងរបស់អ្នកឲ្យបានខ្ពស់ គ្រប់ពេលដែលអាចធ្វើបានដូចជា នៅពេលធ្វើការ រឺពេលគេង រឺតម្រង់ជើងឲ្យបានញឹកញាប់ពេលអង្គុយលេង។
- ជៀសវាងការអង្គុយគងអន្ទាក់ខ្លាយូរ។
- ឧស្សាហ៍ផ្លាស់ប្តូរឥរិយាបទ រឺដើរហាត់ប្រាណដើម្បីជួយចលនាឈាមហូរបានល្អ។
- ចូរកុំបាក់ទឹកចិត្ត ព្រោះវាអាចបាត់ទៅវិញក្រោយពេលសម្រាលបុត្ររួច។
ស្ត្រីមានផ្ទៃពោះគួរតែមកតាមដាន និងពិនិត្យសុខភាពអោយបានទៀងទាត់ជាប្រចាំ។
ក្នុងករណីមានការហើមនិងក្តីបារម្មណ៍ណាមួយ គួរមកជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញសម្ភព នៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីទទួលបាននូវការប្រឹក្សា និងព្យាបាលបានត្រឹមត្រូវទាន់ពេលវេលា ប្រកបដោយសុវត្ថិភាព៕
អត្ថបទ៖ រស្មី
-
កីឡា១ សប្តាហ៍ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង