Connect with us

ព័ត៌មានជាតិ

បញ្ជូន​មន្រ្តី​ប៉ូលិស​មួយ​ក្រុម ដើរ​លក់​បំពង់ពន្លត់អគ្គិភ័យតាមផ្ទះ​បញ្ជូន​ទៅស្នងការ​សាកសួរ

បានផុស

នៅ

កាល​ពី​ថ្ងៃទី០៧ខែវិច្ឆិកាឆ្នាំ ២០២០ អនុសេនីយ៏ឯកព្រឹម ទៀក នាយរងប៉ុស្តិ៍ទទួលបាន​ទូរសព្ទ័ពីប្រជាពលរដ្ឋ ម្នាក់រស់នៅភូមិ ព្រែកតាពៅសង្កាត់ដើមមៀន ក្រុងតាខ្មៅបានទូរសព្ទ័រាយការណ៏ មាននគរបាលផ្នែកបង្ការពន្លត់អគ្គិភ័យនៅខណ្ឌដង្កោចំនួន៦ បាន​ដើរ​លក់​បំពង់ពន្លត់អគ្គិភ័យ​គ្មាន​​ច្បាប់​ទម្លាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជន​សង្ស័យ​ដែលអះអាង​ជា​មន្រ្តី​ប៉ូលិស បាន​ប្រើប្រាស់​មធ្យោបាយធ្វើដំណើរមាន​ រថយន្តម៉ាកFORD RANGER ពណ៏ទឹកក្រូច​ ពាក់ស្លាកលេខភ្នំពេញ​2AQ.0304 និងម៉ូតូម៉ាកSLពណ៏ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ1AX.6848 សម្រាប់ធ្វើជា​មធ្យោបាយដើរលក់បំពង់ពន្លត់អគ្គិភ័យ នៅចំណុចភូមិព្រែកតាពៅ សង្កាត់ដើមមៀន។

បន្ទាប់​ពី​ទទួលការ​រាយការ​ពី​ប្រជាពលរដ្ឋ កម្លាំងប៉ុស្តិនគរបាលរដ្ឋបាលដើមមៀនចុះដល់កន្លែងកើតហេតុដើម្បីហៅអ្នកទាំង០៦នាក់នោះមកប៉ុស្តិដើម្បីសួរនាំ។

ជនសង្ស័យ​ទាំង ០៦នាក់មានឈ្មោះ ១- អនុសេនីយ៏ឯក ហែម ហ៊ុំ អត្តលេខ៣១៥៦១ ជាមន្រ្តីចូលនិវត្សច្រើនឆ្នាំ ២- អនុសេនីយ៏ទោ ឌួង ចាន់សិត្យា ឋាន:មន្ត្រី ៣- សាន វឌ្ឃន:ជាមន្ត្រីជាប់កិច្ចសន្យា(អ្នកបើកបរ) ៤- ហៀក វិរ:សាក ជាមន្រ្តីជាប់កិច្ចសន្យា ៥- ថោង ថាន់ ជាមន្ត្រីជាប់កិច្ចសន្យា៦- ដែក សម្បត្តិ ជាមន្ត្រីជាប់កិច្ចសន្យា។

បច្ចុប្បន្តលោកឧត្តមសេនីយ៏ទោ ឈឿន វិចិត្ត ស្នងការខេត្តកណ្តាលកំពុងធ្វើរបាយការណ៏ដើម្បីបញ្ជូនមន្ត្រីនគរបាលបង្ការពន្លត់អគ្គិភ័យ ទាំង០៦ នាក់នោះមកជូន ស្នងការដ្ឋាននរបាលរាជធានីភ្នំពេញ។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលខេត្តពោធិ៍សាត់ ចុះ​ត្រួត​ពិនិត្យ​បទល្មើស​នេសាទ​ក្នុង​រដូវ​បិទ រក​ឃើញ​មាន​ត្រី​កើន​ឡើង​ជាង​ឆ្នាំ​មុន

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក​ ហេង សួរ ឯកភាព​ជា​មួយ​ CDRI ដើម្បី​សិក្សា​ស្រាវជ្រាវ​ពី​វឌ្ឍនភាព​តម្រូវ​ការ​ជំនាញនៅលើទីផ្សារ

សន្តិសុខសង្គម៥ ម៉ោង មុន

អាវុធហត្ថខេត្តតាកែវ បង្ក្រាបជនសង្ស័យគ្រឿងញៀន៥នាក់បញ្ជូនទៅតុលាការ

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងការងារ សហការជាមួយ ILO-BFC ពង្រឹងសមត្ថភាពមន្ត្រីផ្សះផ្សាវិវាទការងារ

ជីវិតកម្សាន្ដ៨ ម៉ោង មុន

សមាគមសិល្បករខ្មែរ​ នឹងនាំយកថវិកាពីសប្បុរសជនជូនកងទ័ពឆាប់ៗ ខណៈ «មូលនិធិទ្រទ្រង់កងទ័ពការពារព្រំដែនជាតិ» ដំណាក់កាលទី១​ ទើបបិទបញ្ចប់

Sokha Hotels

ព័ត៌មានពេញនិយម