តុលាការខេត្តកំពត សម្រេចបញ្ជូនខ្លួនបុរសម្នាក់ទៅពន្ធ​នាគារ ពាក់ព័ន្ធពីបទឆបោក – Kampuchea Thmey Daily
Connect with us
ធនាគារ ហត្ថា

ព័ត៌មានជាតិ

តុលាការខេត្តកំពត សម្រេចបញ្ជូនខ្លួនបុរសម្នាក់ទៅពន្ធ​នាគារ ពាក់ព័ន្ធពីបទឆបោក

Published

on

ជនសង្ស័យម្នាក់ ដែលកងរាជអាវុធហត្ថខេត្តកែប ឃាត់ខ្លួនពីបទឆបោក រួចបញ្ជូនទៅកាន់សាលាដំបូងខេត្តកំពតនាពេលថ្មីៗនេះ ត្រូវបានអយ្យការចោទ និងចៅក្រមចេញដីកាឃុំ រួចបញ្ជូនខ្លួនទៅកាន់ពន្ធនាគារព្រែកអំពិល កាលពីល្ងាចថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ។

ជនដែលត្រូវចោទ មានឈ្មោះ សាយ ម៉េង ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរអាជីវករលក់ដូរ មានទីលំនៅ ភូមិថ្មី សង្កាត់ព្រៃធំ ក្រុង/ខេត្តកែប ត្រូវបានកម្លាំងអាវុធហត្ថឃាត់ខ្លួននៅចំណុចផ្ទះវេលុយមួយកន្លែង ទល់មុខផ្សារសេះស នៃភូមិសាស្ត្រសង្កាត់អូក្រសារ ក្រុងកែប។

សូមបញ្ជាក់ថា បុរសខាងលើ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកែបឃាត់ខ្លួន កាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចមុខផ្សារសេះស រួចនាំខ្លួនទៅសាកសួរនៅមន្ទីរយុត្តិធម៌ ពាក់ព័ន្ធនឹងករណី ដើរឆបោកយកប្រាក់ តាមរយៈការប្រមូលមនុស្ស(ជ្រើសរើសកងទ័ព បម្រើការងារ ក្នុងបញ្ជាការដ្ឋានកងអង្គរក្ស)កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩កន្លងទៅ៕

សេង ណារិទ្ធ

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement

ព័ត៌មានពេញនិយម