Connect with us

ព័ត៌មានជាតិ

សមាគម សិស្ស-និស្សិត​អាហា​រូបករណ៍ សម្ដេច តេជោ បើក​ការ​ប្រកួត​បាល់ទាត់​មនុស្សធម៌ ​

បានផុស

នៅ

សមាគម​សិស្ស-និស្សិត​អាហារូបករណ៍ សម្ដេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង​សម្ដេច​កិត្តិព្រឹទ្ធ​បណ្ឌិត បើកកម្មវិធីប្រកួតបាល់ទាត់​មនុស្សធម៌ ប្រមូល​ថវិកា​ជួយជនរងគ្រោះដោយទឹកជំនន់ អតីត​យុទ្ធជន យោធិនពិការ និងគ្រួសារយោធិន មានជីវភាពខ្វះខាត ដែល​បានធ្វើឡើងនៅពហុកីទ្បដ្ឋាន Smart RSN Stadium នៅល្ងាចថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលមានការចូលរួមជាអធិបតីភាពពីលោកបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានសមាគមសិស្ស-និស្សិតអាហារូបករណ៍ សម្ដេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង​សម្ដេច​កិត្តិព្រឹទ្ធបណ្ឌិត។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុង​ពិធី​ប្រគួត លោកបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា គោលដៅ​ចម្បង​នៃ​កម្មវិធី​នេះ គឺជាការ​សម្រេច​ជោគជ័យ​ក្នុងចលនារួមគ្នា ដើម្បីជួយដល់ប្រជាពលរដ្ឋ អតីតយុទ្ធជន និងយោធិន​ ដែលកំពុង​ប្រឈម​នឹង​កាលៈទេសៈ​ដ៏​លំបាក​នៃ​គ្រោះទឹកជំនន់ ​។ លោក​បន្ត​ថា ការ​ប្រកួត​នេះ គឺធ្វើឡើងនៅ​ក្នុង​ស្មារតី​មិត្តភាព និង​សាមគ្គីភាព ដើម្បី​ចូលរួម​ចំណែក​​ដល់​ប្រជាពលរដ្ឋ​ ដែល​រងគ្រោះ​ដោយ​សារ​ទឹកជំនន់​ក្នុងរយៈពេលប៉ុន្មាន​សប្ដាហ៍​កន្លងមក ដែលកំពុងតែត្រូវការជំនួយចាំបាច់ ជាពិសេសនៅក្នុង​ដំណាក់កាល​នៃការស្តារទ្បើងវិញនាពេលនេះ។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បាន​អរគុណ​ក្រុមការងារ​គ្រប់គ្រង​និស្សិត អាហារូបករណ៍​សម្ដេច​អគ្គ​សេនា​បតីតេជោ និង​សម្ដេច​គិតិ្ត​ព្រឹទ្ធ​បណ្ឌិត (អ.ម.ត) ក្រុម LP8 និង​សប្បុរសជន​ទាំងអស់ ដែល​បាន​បរិច្ចាគ​នូវ​ធនធាន​ថវិកា និង​សម្ភារៈ តាម​រយៈ​កម្មវិធី​នេះ ក្នុង​បុព្វហេតុ​មនុស្សធម៌​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ ដែល​កំពុង​ជួប​ប្រទះ​ការ​លំបាក​ក្នុង​គ្រាអាសន្ន។ កាយវិការ នឹងទឹកចិត្តដ៏​សប្បុរស​នេះ គឺ​ជាការចូលរួមដ៏ថ្លៃថ្លាបំផុត នៅក្នុងគ្រាដ៏លំបាកនេះ ហើយក៏បានឆ្លុះបញ្ចាំងឱ្យឃើញ​អំពី​កម្លាំង​សាមគ្គីភាព​ជាតិ​ដ៏​រឹងមាំ ស្មារតី​ចែក​រំលែក រួមសុខរួមទុក្ខ ដែលកម្លាំងនេះ នឹងជួយឱ្យប្រទេសជាតិ និងប្រជាជន​យើង​អាចឆ្លងកាត់, ជម្នះ​បា​ន​នូវ​រាល់​ឧបសគ្គ និង​គ្រោះ​មហន្តរាយ​នានា ដែលកំពុងកើតឡើងចំពោះមុខ៕

អត្ថបទ ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៥ នាទី មុន

អភិបាលស្រុកបាទីច្រានចោលការចុះផ្សាយពីស្លាប់របស់ក្មេងស្រីម្នាក់ដែលជាការបោកប្រាស់ដើម្បី​ផលប្រយោជន៍

ព័ត៌មានអន្ដរជាតិ៤០ នាទី មុន

រកឃើញសាកសព២នាក់ ក្នុងហេតុការណ៍បាក់ស្ពាននៅទីក្រុង Baltimore

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ថៃកំពុងបង្ខិតប្រទេសរបស់ខ្លួនឱ្យស្របច្បាប់ចំពោះការស្រឡាញ់ភេទដូចគ្នា

សន្តិសុខសង្គម១០ ម៉ោង មុន

ស្លាប់​កម្មករ​ម្នាក់ របួសធ្ងន់​ស្រាល​៣​នាក់​ក្នុង​ករណី​បាក់​ជញ្ជាំង​អាង​ស្តុក​ទឹក នៅសង្កាត់​គោក​រកា

ព័ត៌មានជាតិ១០ ម៉ោង មុន

លោក​បណ្ឌិត លី ធុជ ដឹកនាំ​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​អន​ឡាញ ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ និង​ពង្រឹង​អនុលោមភាព​នៃ​អនុសញ្ញា​អូ​តា​វ៉ា​ក្នុងចំណោម​រដ្ឋ​ភាគី​

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

ជីវិតកម្សាន្ដ៧ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម