Connect with us

ព័ត៌មានជាតិ

ប្រកាស​កំណត់​តំបន់​ធ្វើការ​វិនិច្ឆ័យ​ចុះ​បញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​នៅ​ស្រុក​ព្រៃនប់

បានផុស

នៅ

អាជ្ញាធរ ខេត្ត​ព្រះសីហនុ បាន​បើក​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ស្ដីពី​ការ​ចុះ​បញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​នៅ​ស្រុក​ព្រៃនប់ ដើម្បី​ឲ្យពលរដ្ឋក្លាយ​ជា​ម្ចាស់ដី​ពិត​ប្រាកដ មាន​សិទ្ធិ​ស្របច្បាប់ ក្នុង​ការ​កាន់កាប់​ប្រើប្រាស់​ អាស្រ័យ​ផល និង​ចាត់​ចែង ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងកិច្ចប្រជុំ នាថ្ងៃ​ថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០២០ ​លោក សរ កក្កដា អភិបាលស្រុកព្រៃនប់ បាន​បញ្ជាក់ ថា ក្រោយពីការចុះបញ្ជីដីធ្លីនេះរួច ប្រជាពលរដ្ឋ ដែលជាម្ចាស់ក្បាលដី អ្នកកា​ន់កាប់ទទួលបាន​ប័ណ្ណកម្មសិទ្ធិ​។លោកថា តាម​រយៈ​ប័ណ្ណ​កម្មសិទ្ធិ​នេះ ​ប្រជាពលរដ្ឋ នឹងក្លាយជាម្ចាស់ដីពិតប្រាកដ មានសិទ្ធិស្រប​ច្បាប់ ក្នុង​ការកាន់កាប់ប្រើប្រាស់ អាស្រ័យផល និងចាត់ ចែង ។

លោក ចេង ស្រុង ប្រធាន មន្ទីររៀបចំដែនដីនគរូបនីយ​កម្ម​សំណង់ និងសុរិយោដី ខេត្តព្រះសីហនុ ​បាន​ថ្លែង​ថា ការអនុវត្តចុះបញ្ជីដីធ្លីលក្ខណៈជា​ប្រព័ន្ធ របស់កម្មវិធីអនុវិស័យរដ្ឋបាលដីធ្លីខេត្ត ចាប់ផ្ដើម នៅថ្ងៃ​ទី១៣ ខែតុលា ២០០៣ រហូតមកដល់បច្ចុប្បន្ន បានធ្វើការចុះបញ្ជីដីជូនប្រជាពលរដ្ឋ ។

ជាលទ្ធផល ប្រមូល​ទិន្នន័យ ៤៧,០៣៣ ក្បាលដី សម្រេចចេញ​ប័ណ្ណ​កម្មសិទ្ធិ​បាន ៣៦,១២៨ប័ណ្ណ និង​ចែកប័ណ្ណបាន ៣២,៨៣១ប័ណ្ណ និងដោះ​ស្រាយទំនាស់បាន ១,០៣៧ក្បាលដី និងក្បាលដីទំនាស់ ២,០​១៩ ។ ដោយឡែកឃុំ អូរឧកញ៉ាហេង ចុះវាស់ក្បាលដីស​រុប៥,៦៥៩បំពេញទំរង់បែប​បទនៃការប្រ​មូល​ទន្នន័យក្បាលដីចំនួន៥,៣៧៤ ។

​​លោក   គួច ចំរើន អភិបាល​ខេត្ត​ព្រះសីហនុ ​មាន​ប្រសាសន៍​​ថា ការចុះបញ្ជីដីធ្លីនេះ គឺ​ចុះបញ្ជីទាំងដីឯកជន និងដីរដ្ឋ ដែលអនុវត្តទៅតាម​នីតិវិធី និង​បច្ចេកវិទ្យា​ទំនើប មាន​តម្លាភាព និងការទទួល ខុសត្រូវ ដែល​ប្រទេស​ជឿនលឿនលើពិភពលោក ​កំពុង​អនុវត្ត ហើយមាន​ប្រសិទ្ធភាព​លើការគ្រប់ គ្រងដី ធ្លី៕

​អត្ថបទ ៖ កោះពស់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រៀម​ខ្លួនប្រគល់​ទឹក​ដី​ដូរ​យក​សន្តិភាពហើយ

សន្តិសុខសង្គម៩ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានជាតិ៦ ម៉ោង មុន

ស្ពានឆ្លងកាត់ទន្លេមេគង្គ ភ្ជាប់ទៅ​ផ្លូវល្បឿន​លឿន​​ភ្នំពេញ-បាវិត​​ វឌ្ឍនភាព​​​សម្រេច​​​បាន​​ជាង ៥%

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ហេតុការណ៍បំផ្ទុះ​គ្រាប់បែក​អត្តឃាត​​កក្រើក​ឡើង​ជាថ្មី​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​

ព័ត៌មានជាតិ១១ ម៉ោង មុន

ហ្វូងសត្វជ្រឹងរាប់ពាន់ក្បាលនៅវត្តបាយដំរាំ កំពុងទាក់ទាញទេសចរអន្តរជាតិបានយ៉ាងប្រសើរ

Sokha Hotels

ព័ត៌មានពេញនិយម