Connect with us

ព័ត៌មានជាតិ

ត្រឹមម៉ោង១០ព្រឹកនេះ ការធ្វើ​តេស្តលើកទី២អ្នកពាក់ព័ន្ធជាមួយប្រតិភូហុងគ្រី បាន​​ប្រមាណ​៦០០នាក់​ហើយ

បានផុស

នៅ

ភ្នំពេញ៖ លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានឲ្យដឹងថាគិតត្រឹមម៉ោង ១០ព្រឹកថ្ងៃនេះក្រសួងបានធ្វើតេស្តយកសំណាកលើកទី២អ្នកពាក់ព័ន្ធជាមួយប្រតិភូហុងគ្រីប្រមាណ៦០០នាក់ហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រីបានបន្តថា ការធ្វើតេស្តលើកទី២នេះគឺសម្រាប់អ្នកដែលបានធ្វើតេស្តលើកទី១កាលពីថ្ងៃទី៤ខែវិច្ឆិកាដែលមានចំនួន៦២៨នាក់ហើយលទ្ធផលអវិជ្ជមានទាំងអស់ប៉ុណ្ណោះ។

បើតាមក្រសួងសុខាភិបាលអ្នកទាំង៦២៨នាក់នឹងត្រូវធ្វើតេស្ត រកជំងឺកូវីដ១៩ ចំនួនពីរលើកទៀតគឺនៅថ្ងៃទី១៤ និងថ្ងៃទី១៨ ខែវិច្ឆិកា ដើម្បីធានាថា ពួកគេនឹងមិនមានកើតមេរោគកូវីដ១៩។

គួរបញ្ជាក់ថាគិតត្រឹមថ្ងៃទី៨វិច្ឆិកាឆ្នាំ២០២០មានអ្នកដែលបានប៉ះពាល់ផ្ទាល់និងប្រយោលជាមួយរដ្ឋមន្ត្រីការបទេសនិងពាណិជ្ជកម្មហុងគ្រីប្រមាណ៩៩៤នាក់ក្នុងនោះមានអង្គរក្សផ្ទាល់១នាក់បានឆ្លងជំងឺកូវីដ១៩ពីរដ្ឋមន្ត្រីការបរទេសរូបនោះ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម