​​មន្ត្រីរាជការ ​ខេត្ត​បន្ទាយមាន​ជ័យ ​ប្រារព្ធ​បុណ្យ​ឯករាជ​ជាតិ លើកទី៦៧ – Kampuchea Thmey Daily
Connect with us
ធនាគារ ហត្ថា

ព័ត៌មានជាតិ

​​មន្ត្រីរាជការ ​ខេត្ត​បន្ទាយមាន​ជ័យ ​ប្រារព្ធ​បុណ្យ​ឯករាជ​ជាតិ លើកទី៦៧

Published

on

ថ្នាក់​ដឹកនាំ និង​មន្ត្រី​រាជការ ​ខេត្ត​បន្ទាយមានជ័យ​ ​​បាន​ធ្វើ​ពិធី​ខួប​អនុស្សាវរីយ៍ លើកទី៦៧ នៃ​​បុណ្យ​ឯករាជ​ជាតិ ៩វិច្ឆិកា(៩វិច្ឆិកា១៩៥៣-៩វិច្ឆិកា២០២០) នៅព្រឹក ថ្ងៃទី៩ ខែ វិច្ឆិកា ឆ្នាំ ២០២០ ។

​លោក អ៊ុំ រាត្រី អភិបាល ខេត្ត​បន្ទាយមានជ័យ បាន​ចាត់​ទុក​ថ្ងៃ​នេះ​ថា ជា​ថ្ងៃមួយ​ពោរពេញ​ទៅ​ដោយ​ក្ដី​សោមនស្ស រីករាយ​​ ព្រោះ​ជា​ឱកាស​ពិធី​បុណ្យ​ខួប​អនុស្សាវរីយ៍​លើក​ទី៦៧ ។លោក​លើកឡើង​ថា ទិវា​បុណ្យ​ជាតិ​នេះ បាន​បញ្ជាក់​ពី​មោទនភាព​ជាតិ សម្រាប់​សិទ្ធ​សេរីភាព អធិបតេយ្យភាព បូរណភាព​ ទឹកដី​ពេញលេញ បរិបូរណ៍ ចេញ​ពី​នឹម​ត្រួតត្រា​របស់​អាណានិគម​បារាំង ​​ដែល​​ធ្លាប់​ត្រួតត្រា កម្ពុជា ជិត១០០ឆ្នាំ​នាថ្ងៃទី៩ ខែ​វិច្ឆិកា ឆ្នាំ១៩៥៣ និង​ក្រោម​បូជនីយកិច្ច​តស៊ូ​ទាមទារ​ឯករាជ​របស់​អតីត​ព្រះមហាក្សត្រ​ ព្រះបាទ សម្ដេច​ព្រះនរោត្ដម សីហនុ ​។

លោក អ៊ុំ រាត្រី ​បាន​ថ្លែង​ទៀត​ថា ពិតមែន​តែ​ដំណាក់កាល​នេះ បាន​កន្លងទៅ​យូរ​ក៏​ពិតមែន​តែ​សម្រាប់​កូន​ខ្មែរ​គ្រប់រូប​នៅ​តែ​ចងចាំ និង​សូម​ឧទ្ទិស​ឲ្យ​កម្មវិធី​ដ៏​មាន​សារៈសំខាន់​នេះ ជា​សក្ខីភាព​តំណាង​ឲ្យ​ភាព​សុខ​ក្សេមក្សាន្ត សម្បូរសប្បាយ ថ្កុំថ្កើង រុងរឿង ដល់​កុលបុត្រ កុលធីតា​ខ្មែរ គ្រប់​ជំនាន់​​។

លោក អ៊ុំ រាត្រី បាន​បញ្ជាក់​​ទៀត​ថា បុណ្យឯករាជជាតិលើកទី៦៧ ​នា​ឆ្នាំ​នេះ ស្ថិតក្នុង​ដំណាក់កាល​ដែល​ប្រទេសជាតិ ក្រោម​ការ​ដឹកនាំ​ប្រកប​ដោយ​គតិ​បណ្ឌិត​របស់​សម្ដេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រី នៃ​ព្រះ​រាជាណាចក្រ កម្ពុជា ​កំពុង​មាន​ការ​អភិវឌ្ឍ​រីកចម្រើន​លើ​គ្រប​វិស័យ ជា​មួយ​និង​ការ​រីក​លូតលាស់​នៃ​លទ្ធិប្រជាធិបតេយ្យ ក្នុង​សុខ​សន្តិភាព និង​សុវត្ថិភាព សណ្ដាប់ធ្នាប់​សង្គម​ល្អ​ប្រសើរ ៕

វ៉ាន់ ណាង

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement

ព័ត៌មានពេញនិយម