Connect with us

ព័ត៌មានជាតិ

ឪពុកចុង អារ​.ក កូន​ពី​ខាងក្រោយ បណ្តាល​ឲ្យ​ស្លាប់ ខណៈ​បញ្ជូន​ទៅដល់​មន្ទីរពេទ្យ

បានផុស

នៅ

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ម្នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​មនុស្សឃាត​ដោយ​ចេតនា នៅ​ថ្ងៃ​ទី​០៩ ខែ​វិច្ឆិកា ឆ្នាំ​២០២០ វេលា​ម៉ោង​០១​និង​០០​នាទី​ទៀបភ្លឺ នៅ​បន្ទប់​ផ្ទះ​ជួល​ម្តុំ​ខាងក្រោយ​សាលារៀន​បន្ទាយ​ចាស់ ស្ថិត​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ច​បន្ត​ថា​ ជន​សង្ស័យ​ឈ្មោះ ខឿន វីឡា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​កម្មករ​សំណង់ មាន​ស្រុកកំណើត ភូមិ​ជ្រៃ​ធំ ឃុំ​ជ្រៃ​ធំ ស្រុក​ខ្សាច់ក​ណ្តាល ខេត្តកណ្តាល ត្រូវជា​ឪពុកចុង​ បាន​យក​កាំបិត បុ័នតោ អារ​.ក កូន​ពី​ខាងក្រោយ បណ្តាល​ឲ្យ​ស្លាប់ ក្រោយពេល​បញ្ជូន​ទៅដល់​មន្ទីរពេទ្យ​គន្ធបុប្ផា (​ជ​ន​ស​ង្ស័​យត្រូវជា​ឪពុកចុង​)​។​

ជនសង្ស័យ ត្រូវជាឪពុកចុង

បើ​តាម​ការ​ឲ្យ​ដឹង​ពី​ស្ត្រី​ជា​ម្តាយ​របស់​ជនរងគ្រោះ​ឈ្មោះ ឌឿ សុ​ផា ភេទ​ស្រី អាយុ​២១​ឆ្នាំ មុខរបរ​លក់ដូរ រស់នៅ​កន្លែង​កើតហេតុ​ខាងលើ បាន​ឲ្យ​ដឹង​ថា​ ខណៈ​ពេលដែល​កំពុង​បោក​ខោអាវ ស្រាប់តែ​ឮ​សំឡេង​កូន​ស្រែក ពេល​ស្ទុះ​មក​មើល ក៏​ឃើញ​ប្តី​កំពុង​កាន់​កាំបិត​អារ​.ក កូន ​ដែល​ដេក​ផ្កាប់មុខ​នៅ​លើ​គ្រែ ហើយក៏​ស្រែក​ឲ្យ​គេ​ជួយ និង​យក​កូន​ទៅ​ពេទ្យ​។​ ចំណែក​ឯ ​ជនសង្ស័យ​បាន​ជិះ​កង់​គេចខ្លួន តែ​ត្រូវ​សមត្ថកិច្ច​តាម​ចាប់​ខ្លួន​បាន​មកវិញ ហើយ​ធ្វើតេស្ត​រក​សារធាតុ​ញៀន ​គឺ​វិជ្ជមាន​។ បច្ចុប្បន្ន​ជនសង្ស័យ​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ ដើម្បី​ចាត់ការ​តាម​ផ្លូវ​ច្បាប់​៕

​អត្ថបទ៖ កុសល

សូមចុចអាន៖ ​តុលាការខេត្តកំពត សម្រេចបញ្ជូនខ្លួនបុរសម្នាក់ទៅពន្ធ​នាគារ ពាក់ព័ន្ធពីបទឆបោក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៣ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៤ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៤ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៤ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម