Connect with us

ព័ត៌មានជាតិ

ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៦៧ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​របស់​កម្ពុជា

បានផុស

នៅ

ភ្នំពេញ ​៖ ថ្ងៃ​៩ វិច្ឆិកា​នេះ គឺជា​ថ្ងៃ​ដែល​ប្រទេស​កម្ពុជា ត្រូវ​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី​៦៧ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ (៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២០) ដែល​កម្ពុជា​ទទួល​បាន​ឯករាជ្យ​ពី​អាណានិគមនិយម​បារាំង ឆ្លៀត​ក្នុង​ឱកាស​នេះ ស្ថានទូត​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​នៅ​កម្ពុជា ក៏បាន​បាន​ផ្ញើ​សារ​អបអរសាទរ​ខួប​អនុស្សាវរីយ៍​ដ៏​មាន​សារសំខាន់​នេះ​ផងដែរ​។

​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ៩ វិច្ឆិកា បាន​រំលឹក​ឲ្យ​ឃើញ​ពី​ព្រះរាជ​បេសកកម្ម ដើម្បី​ជាតិ មាតុភូមិ និង​ប្រជារាស្ត្រ​ខ្មែរ របស់​ព្រះករុណា​ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះបិតា ឯករាជ្យ ជាតិ ព្រះ​បរម​រតន​កោដ្ឋ ដែល​ព្រះអង្គ​បាន​លះបង់​ព្រះកាយពល និង​ព្រះ​បញ្ញាញាណ យ៉ាង ក្លៀវក្លា​បំផុត​ធ្វើការ​តស៊ូ ក្នុង​ក្របខ័ណ្ឌ នៃ​ព្រះរាជ​បូ​ជនី​កិច្ច ដើម្បី​ទាមទារ​ឯករាជ្យ ដ៏​ពិតប្រាកដ​នៅ​កម្ពុជា​។

ពិធី​អបអរសាទរ​រំលឹក​ខួប នៃ​ការ​ដណ្តើមបាន​ឯករាជ្យ​ឆ្នាំនេះ ត្រូវបាន​ប្រារព្ធ​ឡើង​យ៉ាង​គ្រឹក​គគ្រេង ក្រោម​រាជាធិបតីភាព​ព្រះមហាក្សត្រ​ខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​បុត្រា​ព្រះ​បរម​រតន​កោដ្ឋ នរោត្តម សីហនុ ព្រះបិតា​ឯករាជ្យ​ជាតិខ្មែរ​។ ពិធី​នេះ​ក៏មាន​ការអញ្ជើញ​ចូលរួម​អបអរសាទរ​ពី​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល មន្ត្រីរាជការ សិស្សានុសិស្ស យុវជន និង​ប្រជាពលរដ្ឋ​ជាច្រើនរូប​ទៀត​។​
​ការ​ប្រារព្ធ​ពិធីបុណ្យ​ឯករាជ្យ​ជាតិ ៩ វិច្ឆិកា នេះ ក្រៅតែពី​ក្នុង​រាជធានី​ភ្នំពេញ នៅតាម​បណ្តា​ខេត្ត​នានា ក៏មាន​ការរៀបចំ​ពិធី​អបអរសាទរ​ដល់​ថ្ងៃជា​ប្រវត្តិសាស្ត្រ នៃ​ការដណ្តើម​បានមក​វិញ​នូវ​សិទ្ធិសេរីភាព និង​ភាពជា​ម្ចាស់​ទឹកដី​របស់​ប្រជាជាតិ​កម្ពុជា​នេះ​ផងដែរ​។ តែ​ទោះជា​យ៉ាងណា ដោយសារ​ឆ្នាំ​២០២០ ជា​ឆ្នាំ​ដែល​ញ៉ាំ​ញី​ដោយ​ជំងឺ​កូ​វីដ​១៩ ដូច្នេះ​ការ​ប្រារព្ធ​ពិធីបុណ្យ​ឯករាជ្យ​ជាតិ​នៅ​ឆ្នាំនេះ ក៏ត្រូវ​បាន​គិតគូរ​យក​ចិត្ត​ទុកដាក់​ខ្ពស់​ដល់​ការទប់ស្កាត់ នៃ​ការរីក​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​១៩​ផងដែរ​។

ក្នុង​នោះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​រដ្ឋមន្ត្រី​មួយចំនួន បាន​អវត្តមាន ដោយសារ​តែ​ត្រូវ​ដាក់​ខ្លួន ដោយឡែក​រយៈពេល​១៤​ថ្ងៃ ក្រោយពី​ជំនួប​ជំនួប​ពិភាក្សា និង​ស្វាគមន៍​ក្នុង​កម្មវិធី​មួយចំនួន ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រីការបរទេស​ហុង​គ្រី កាលពី​ថ្ងៃទី​០៣ ខែវិច្ឆិកា កន្លងទៅ​៕
ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៩ នាទី មុន

រដ្ឋមន្ត្រីក្រសួងសាធារណការ​ចេញយន្តការ ៥ ចំណុច ទប់ស្កាត់សកម្មភាពអនាធិបតេយ្យតាម​ដងផ្លូវ

សន្តិសុខសង្គម៤៦ នាទី មុន

អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ​២នាក់ ករណីប្រើប្រាស់ឯកសណ្ឋាន និងក្លែងបន្លំឯកសារកងទ័ព

ព័ត៌មានជាតិ៥២ នាទី មុន

តំណាងកម្ពុជានៅ UN ជំរុញក្រុមប្រឹក្សាសន្តិសុខ ធ្វើការជិតស្និទ្ធជាមួយគ្រប់ភាគីជម្លោះ ដើម្បីស្តារទំនុកចិត្ត

ជីវិតកម្សាន្ដ៥៣ នាទី មុន

ម្ចាស់បទ “Smoke” ខឹងខ្លាំងដល់ថ្នាក់ប្ដឹងប៉ូលិសជួយរកយុត្តិធម៌ ក្រោយធ្លាយរូបអាក្រាតកាយ

ជីវិតកម្សាន្ដ៥៦ នាទី មុន

ស្ងាត់ៗ កូនប្រុសពៅកំពូលតារាចម្រៀង ព្រាប សុវត្ថិ ចុះកុងត្រាចូលផលិតកម្ម Galaxy

Sokha Hotels

ព័ត៌មានពេញនិយម