ព័ត៌មានជាតិ
មន្ត្រីបសុព្យាបាល បន្តចុះចាក់វ៉ាក់សាំងសត្វ នៅស្រុកសូទ្រនិគមគោបានចំនួន៩៨០ក្បាល
សៀមរាប ៖ មន្ត្រីការិយាល័យផលិតកម្មនិងបសុព្យាបាលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តសៀមរាប បានបន្តចុះអប់រំ និងចាក់ថ្នាំដល់សត្វគោរបស់ពលរដ្ឋដើម្បីបង្ការជំងឺផ្សេងៗបានចំនួន៩៨០ក្បាល។

ការចុះចាក់ថ្នាំនេះដែរ ធ្វើឡើងនៅព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នៅតាមភូមិមួយចំនួននៃឃុំដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប។

បងស្រីម៉ៅ គឺជាប្រជាកសិកររស់នៅភូមិបេង បានរៀបរាប់ទាំងទឹកមុខញញឹមញញែមថា ចំពោះគ្រួសារកសិករដូចគាត់ពិតជាមានការសប្បាយរីករាយយ៉ាងខ្លាំងដោយបានឃើញខាងជំនាញគ្រូពេទ្យមកចាក់ថ្នាំការពារជំងឺសត្វគោ ក្របី ដល់ក្នុងភូមិបែបនេះ។ ព្រោះជារៀងរាល់ថ្ងៃគាត់តែងតែព្រួយបារម្ភរឿងសត្វគោ និងជ្រូករបស់គាត់ឈឺថ្កាត់។ អ្នកស្រី បានសំណូមពរទៅដល់ថ្នាក់លើមេត្តាបន្តកម្មវិធីចុះចាក់ថ្នាំដល់សត្វពាហនៈរបស់អ្នកភូមិបន្តទៀត។

លោក ព្រំ វិច ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តសៀមរាប បានមានប្រសាសន៍ថា ដោយមានការយកចិត្តទុកដាក់ពីក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ និងឯកឧត្តម អភិបាលខេត្តសៀមរាប ព្រមទាំងលោកទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ ទើបការិយាល័យផលិតកម្មនិងបសុព្យាបាលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តសៀមរាប ព្រមទាំងពេទ្យសត្វតាមភូមិ បានបន្តចុះចាក់វ៉ាក់សាំងការពារជំងឺផ្សេងៗដល់សត្វគោ របស់ពលរដ្ឋនៅតាមភូមិមួយចំនួននៃឃុំខ្ចាស់ ស្រុកសូទ្រនិគម ខេត្តសៀមរាប បានចំនួនសរុបចំនួន៩៨០ក្បាល។

លោក ព្រំ វិច បន្តថា កម្មវិធីចាក់ថ្នាំវ៉ាក់សាំងគោ ក្របីគឺជាផ្នែកមួយនៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វដែលជាគោលនយោបាយរបស់ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ តម្រូវឲ្យប្រជាពលរដ្ឋមិនថានៅខេត្តសៀមរាបនោះទេ គឺនៅទូទាំងប្រទេស យកគោ,ក្របី មកទទួលការរក្សាសុខភាពតាមរយៈការចាក់ថ្នាំការពារសុខភាព។

លោកបន្តថា នៅថ្ងៃនេះក្រុមការងាររបស់ ការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តសៀមរាប បានដាក់កម្មវិធីជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីប្រមូលសត្វគោ ក្របីរបស់ពលរដ្ឋនៅក្នុងភូមិបេង, ភូមិសន្ទៃ, ភូមិវាលនិង ភូមិថ្លាត ក្នុងឃុំដានរុន ស្រុកសូទ្រនិគម នេះដើម្បីទទួលវ៉ាក់ការពារជំងឺឆ្លងដល់សត្វគោរបស់ពលរដ្ឋបានចំនួន៩៨០ក្បាល។

លោកបន្ថែមថា សម្រាប់វ៉ាក់ទាំងនេះគឺទទួលបានពីអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ ក្នុង១ឆ្នាំ២ដង គឺឆមាសទី១និងឆមាសទី២។ប្រភេទវ៉ាក់សាំងដែលទទួលបាននោះ គឺទី១សាទឹក គោ ក្របី ទី២វ៉ាក់សាំងបូសខ្យល់ ទី៣វ៉ាក់សាំងអ៊ុតក្តាម និងមានសម្ភារៈបរិក្ខារមួយចំនួនទៀត ហើយសម្ភារៈទាំងនេះមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ តែងតែយកមកធ្វើការបែងចែកទៅដល់គ្រប់បណ្តាក្រុង/ស្រុកក្នុងខេត្តសៀមរាប ជាពិសេសជូនដល់ភ្នាក់ងារការពារសុខភាពសត្វ(ពេទ្យសត្វតាមភូមិ) ក្នុងខេត្តទាំងអស់ប្រមាណជាង៤០០នាក់។

ក្នុងនោះដែរ លោកបានសំណូមពរដែរថា បន្ទាប់ពីបងប្អូនពលរដ្ឋទទួលបានព័ត៌មាន ពីអាជ្ញាធរភូមិឃុំដែលបានផ្សព្វផ្សាយណាត់កម្មវិធីចាក់វ៉ាក់សាំងនេះ សូមបងប្អូន ប្រញាប់យកសាំងគោ ក្របី មកចាក់ឲ្យបានទាន់ពេលគ្រប់ៗគ្នាដើម្បីការពារផលប្រយោជន៍នៃការចិញ្ចឹមសត្វរបស់បងប្អូនប្រជាពលរដ្ឋឲ្យបានគង់វង់និងមានសុខភាពល្អ។
លោកបញ្ជាក់ថា ការចុះចាក់ថ្នាំនេះដែរ គឺខាងលោកនឹងបន្តចាក់គ្រប់ស្រុកទាំងអស់នៃខេត្តសៀមរាប ដើម្បីរួមចំណែក កាត់បន្ថយភាពក្រីក្ររបស់ប្រជាកសិករបានមួយកម្រិតផងដែរ៕
ដោយ ៖ កុសល



-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៤ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
សង្ស័យជាគំនុំ ជនសង្ស័យ ២ នាក់ ជិះម៉ូតូដើររកជនរងគ្រោះ ២ ថ្ងៃហើយ ទើបឃើញឈរមុខផ្ទះ កាប់ដាច់ប្រអប់ដៃជ្រុះមកដី