Connect with us

ព័ត៌មានជាតិ

នៅ​សល់​វត្ថុសំណាក ២៣ នាក់​ទៀតកំពុង​ចាំ​លទ្ធផលថ្ងៃនេះ

បានផុស

នៅ

ក្រសួង​សុខាភិបាល​បាន​ធ្វើ​តេស្តិលើក​ទីពីរ​អ្នកពាក់ព័ន្ធ​ព្រឹត្តិការណ៍ ៣ វិច្ឆិកា ចំនួន ១១៦៦ នាក់ លទ្ធផល​មានអ្នក​ឆ្លង​ ៣ នាក់ មាន​ឯកឧត្តម សួស យ៉ារ៉ា លោក ស ចិត្រា និង​ឯកអគ្គរដ្ឋទូត​ហុងគ្រី​ប្រចាំ​ប្រទេស​កម្ពុជា​និង​វៀតណាម។

ក្រសួង​បាន​បញ្ជាក់​ថា នៅ​សល់​វត្ថុ​សំណាក ២៣ នាក់​ទៀត ដែល​នឹង​ត្រូវ​វិភាគ​បន្ត​ ហើយ​លទ្ធផល​អាច​ដឹង​នៅ​ថ្ងៃនេះ។

គិត​ទាំង​បុរសជា​អង្គរក្ស​ផ្ទាល់​របស់​គណប្រតិភូហុងគ្រី ដែល​រកឃើញ​ឆ្លង​កូវីដ ១៩ នៅ​ថ្ងៃ ០៧ វិច្ឆិកា ២០២០ ចំនួន​សរុប​អ្នក​វិជ្ជមាន​កូវីឌ​ ១៩ មាន​ចំនួន ០៤ នាក់ ជាប់ពាក់ព័ន្ធព្រឹត្តិការណ៍ ៣ វិច្ឆិកា៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម