នយោបាយ
ព្រឹកនេះ សាលាដំបូងរាជធានីភ្នំពេញ នឹងបើកសវនាការលើសំណុំរឿងអតីតមេដឹកនាំប្រឆាំង៩រូប
ភ្នំពេញ: បើមិនមានអ្វីប្រែប្រួលទេ នៅវេលាម៉ោង៨ ព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ ២០២០នេះ សាលាដំបូងរាជធានីភ្នំពេញ នឹងលើកយកសំណុំរឿង “ឧបឃាត” ដែលប្រព្រឹត្តនៅប្រ ទេសកម្ពុជា កាលពីឆ្នាំ២០១៩ តាមបញ្ញត្តិមាត្រា២៧ មាត្រា៤៥១ នៃក្រមព្រហ្មទណ្ឌ របស់អតីតមេដឹកនាំប្រឆាំងចំនួន៩រូប មកបើកសវនាការ។

អតីតមន្ត្រីជាន់ខ្ពស់នៃអតីតគណបក្សសង្គ្រោះជាតិចំនួន៩ រូប ដែលត្រូវបានកោះហៅឲ្យចូលរួមសវនាការនោះរួមមាន ទី១. លោក សម រង្ស៊ី ទី២. លោកស្រី ជូឡុង សូមូរ៉ា ទី៣. លោកស្រី មូរ សុខហួរ ទី៤. លោកអេង ឆៃអ៊ាង ទី៥. លោក នុត រំដួល ទី៦. លោក ឡុង រី ទី៧. លោក ម៉ែន សុថាវរិន្ទ្រ ទី៨. លោក អ៊ូ ច័ន្ទឫទ្ធិ ទី៩. លោក ហូរ វ៉ាន់។
ដីកាកោះហៅអតីតមន្ត្រីជាន់ខ្ពស់ នៃអតីតគណបក្សសង្គ្រោះជាតិទាំង៩ រូបនេះឲ្យចូលសវនាការ ត្រូវបានសមត្ថកិច្ចយកទៅបិតនៅអតីតទីស្នាក់ការកណ្តាល នៃអតីតគណបក្សសង្គ្រោះជាតិ ដែលស្ថិតនៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យរាជធានីភ្នំពេញ កាលពីវេលាម៉ោងប្រមាណ២ និង៥០ នាទី រសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ ២០២០។
សូមបញ្ជាក់ថា ចៅក្រមជំនុំជម្រះនៅក្នុងសវនាការនៅមាន លោក ឌុច សុខសារិន ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ, លោក សេង ប៊ុណ្ណារិទ្ធ ចៅក្រមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ, លោក ធាម ច័ន្ទពិសិដ្ឋ ចៅក្រមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ, លោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ជាតំណាងអយ្យការ និងលោក ឈាវ ស៊ីវុត្ថា ក្រឡាបញ្ជីសាលាដំបូងរាជធានីភ្នំពេញ៕
អត្ថបទ៖ កោះកែវ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


