ព្រឹកនេះ សាលាដំបូងរាជធានីភ្នំពេញ នឹងបើកសវនាការលើសំណុំរឿងអតីតមេដឹកនាំប្រឆាំង៩រូប – Kampuchea Thmey Daily
Connect with us
ធនាគារ ហត្ថា

នយោបាយ

ព្រឹកនេះ សាលាដំបូងរាជធានីភ្នំពេញ នឹងបើកសវនាការលើសំណុំរឿងអតីតមេដឹកនាំប្រឆាំង៩រូប

Published

on


ភ្នំពេញ: បើមិនមានអ្វីប្រែប្រួលទេ នៅវេលាម៉ោង៨ ព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ ២០២០នេះ សាលាដំបូងរាជធានីភ្នំពេញ នឹងលើកយកសំណុំរឿង  “ឧបឃាត” ដែលប្រព្រឹត្តនៅប្រ ទេសកម្ពុជា កាលពីឆ្នាំ២០១៩ តាមបញ្ញត្តិមាត្រា២៧ មាត្រា៤៥១  នៃក្រមព្រហ្មទណ្ឌ របស់អតីតមេដឹកនាំប្រឆាំងចំនួន៩រូប មកបើកសវនាការ។

អតីតមន្ត្រីជាន់ខ្ពស់នៃអតីតគណបក្សសង្គ្រោះជាតិចំនួន៩ រូប ដែលត្រូវបានកោះហៅឲ្យចូលរួមសវនាការនោះរួមមាន ទី១. លោក សម រង្ស៊ី ទី២. លោកស្រី ជូឡុង សូមូរ៉ា ទី៣. លោកស្រី មូរ សុខហួរ ទី៤. លោកអេង ឆៃអ៊ាង ទី៥. លោក នុត រំដួល ទី៦. លោក ឡុង រី ទី៧. លោក ម៉ែន សុថាវរិន្ទ្រ ទី៨. លោក អ៊ូ ច័ន្ទឫទ្ធិ ទី៩. លោក ហូរ វ៉ាន់។

ដីកាកោះហៅអតីតមន្ត្រីជាន់ខ្ពស់ នៃអតីតគណបក្សសង្គ្រោះជាតិទាំង៩ រូបនេះឲ្យចូលសវនាការ ត្រូវបានសមត្ថកិច្ចយកទៅបិតនៅអតីតទីស្នាក់ការកណ្តាល នៃអតីតគណបក្សសង្គ្រោះជាតិ ដែលស្ថិតនៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យរាជធានីភ្នំពេញ កាលពីវេលាម៉ោងប្រមាណ២ និង៥០ នាទី រសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ ២០២០។

សូមបញ្ជាក់ថា ចៅក្រមជំនុំជម្រះនៅក្នុងសវនាការនៅមាន លោក ឌុច សុខសារិន ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ, លោក សេង ប៊ុណ្ណារិទ្ធ ចៅក្រមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ, លោក ធាម ច័ន្ទពិសិដ្ឋ ចៅក្រមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ, លោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ជាតំណាងអយ្យការ និងលោក ឈាវ ស៊ីវុត្ថា ក្រឡាបញ្ជីសាលាដំបូងរាជធានីភ្នំពេញ៕

អត្ថបទ៖ កោះកែវ

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement
ព័ត៌មានជាតិ6 hours ago

្អ្នកជាប់ពាក់ព័ន្ធក្នុងព្រឹត្តិការណ៍២៨វិច្ឆិកា ជិត៣០០នាក់ នៅខេត្តបន្ទាយមានជ័យ ​តេស្ត​ ​អវិជ្ជមាន​ទាំងអស់

ព័ត៌មានអន្ដរជាតិ7 hours ago

Breaking News! វៀតណាមក៏រាយការណ៍ករណីឆ្លងកូវីដក្នុងសហគមន៍លើកដំបូងដែរ ក្រោយស្ងាត់ជិត៣ខែ

ព័ត៌មានជាតិ7 hours ago

អភិបាលស្រុក​សំរោង​ចុះ​ពិនិត្យ​បើក​ការដ្ឋាន​ជួសជុល​ផ្លូវលំ​ប្រវែង​ជាង ១០០០​ម៉ែត្រ​

ព័ត៌មានជាតិ8 hours ago

រដ្ឋបាល​រាជធានី​ភ្នំពេញ ​ណែនាំ​១០​ចំណុច​ដល់​រដ្ឋបាល​ខ​ណ្ឌ​ទាំង​១៤ ចូលរួម​បង្ការ​និង​ទប់ស្កាត់​ការ កូ​វីដ​-១៩

ព័ត៌មានជាតិ8 hours ago

ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ក្រសួងយុត្តិធម៌​ទាំងអស់ ពុំមាន​នរណា​ឆ្លង Covid-19 នោះទេ

ព័ត៌មានពេញនិយម