ព័ត៌មានអន្ដរជាតិ
កូវីដ ១៩ កំពុងសម្លាប់វិស័យទេសចរណ៍វៀតណាម ធ្វើឲ្យបាត់បង់ចំណូលជាង ២៣ពាន់លានដុល្លារ
ជំងឺរាតត្បាតកូវីដ ១៩ កំពុងធ្វើឲ្យវៀតណាម បាត់បង់ចំណូលយ៉ាងច្រើនសន្ធឹកសន្ធាប់ពីវិស័យទេសចរណ៍។ នេះបើតាមការលើកឡើងរបស់ក្រសួងទេសចរណ៍វៀតណាម។
ថ្លែងក្នុងអង្គប្រជុំសភា កាលពីដើមសប្តាហ៍នេះ លោក Nguyen Ngoc Thien រដ្ឋមន្ត្រីក្រសួងវប្បធម៌ ទេសចរណ៍ និងកីឡា បានអះអាងថា វិស័យទេសចរណ៍របស់ប្រទេសនេះ កំពុងរងគ្រោះដោយរលករាតត្បាតកូវីដ ១៩ ដោយអាចនឹងធ្វើឲ្យបាត់បង់ចំណូលពីវិស័យនេះប្រមាណ ២៣ពាន់លានដុល្លារ ស្មើប្រមាណ ៧៥% នៃចំណូលប្រចាំឆ្នាំរបស់វៀតណាម។
លោកថា មកទល់នឹងពេលនេះ ចំនួនភ្ញៀវទេសចរមកកម្សាន្តក្នុងប្រទេសខ្លួន ធ្លាក់ចុះដល់ទៅ ៨០% បើធៀបទៅនឹងឆ្នាំ ២០១៩។
កាលពីឆ្នាំ ២០១៩ វិស័យទេសចរណ៍វៀតណាម បានឡើងដល់ចំណុចកំពូលខ្ពស់បំផុត គឺមានភ្ញៀវទេសចរណ៍សរុប ១៨លាននាក់ នាំឲ្យចំណូលទទួលបានពីវិស័យនេះប្រមាណ ៣០,៨ពាន់លានដុល្លារ ខណៈឆ្នាំ២០២០ រដ្ឋាភិបាលវៀតណាម ធ្លាប់រំពឹងថា កំណើនភ្ញៀវទេសចរអាចនឹងកើនដល់ ២០លាននាក់ ហើយចំណូលរំពឹងទុក គឺប្រមាណ ៣៥ពាន់លានដុល្លារឯណោះ។
ប៉ុន្តែដោយសារការផ្ទុះឡើងជំងឺរាតត្បាតកូវីដ ១៩ ចាប់តាំងពីខែមករា ឆ្នាំ២០២០ មក ចំនួនភ្ញៀវទេសចរមកលេងប្រទេសវៀតណាម គិតមកទល់នឹងពេលនេះ មានត្រឹម ៣,៨លាននាក់ ស្មើប្រមាណ ២១% ធៀបទៅនឹងឆ្នាំ ២០១៩។
ទោះជាវិស័យទេសចរណ៍ខ្លួនធ្លាក់ចុះខ្លាំងក្តី ក្នុងអង្គប្រជុំសភាជាតិ លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានបញ្ជាក់ជាថ្មីថា រដ្ឋាភិបាលសម្រេចចិត្តបន្តបិទទ្វារប្រទេសចំពោះភ្ញៀវទេសចរបរទេស បើទោះជាមានការជំទាស់ខ្លួនពីសមាជិកសភាជាច្រើនក៏ដោយ។
គិតមកទល់នឹងពេលនេះ វៀតណាម មានករណីឆ្លងក្នុងសហគមន៍ និងនាំចូលសរុប ១២១៦ករណី ក្នុងនោះស្លាប់ ៣៥នាក់ និងជាសះស្បើយ ១០៩០នាក់៕
ប្រែសម្រួល៖ សុភា
ប្រភព៖ Vietnam Insider
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តាសក់ផ្អែម ៥ តោន របស់ កសិករម្នាក់ លក់ចេញអស់ ក្រោយសហគមន៍កសិកម្មជួយរកទីផ្សារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាឡិកា ៦ គ្រឿងរបស់កូនពៅសេដ្ឋី ឥណ្ឌា ដែលខំសន្សំទុក មានមួយមេ Facebook ទាក់ចិត្តខ្លាំង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ