Connect with us

នយោបាយ

ស្ថានទូត​ចិន​នៅ​កម្ពុជា ជួប​លោក ញឹក ប៊ុនឆៃ ស្វែងយល់​ពី​ការរួបរួម​ជាមួយ​ហ្វ៊ុនស៊ិនប៉ិច និង​ការធ្វើ​សម្ព័ន្ធភាព

បានផុស

នៅ

ទីប្រឹក្សា​ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា លោក Wu Chuanbing កាលពី​ព្រឹក​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២០ បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោក ញឹក ប៊ុនឆៃ ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ដើម្បី​ស្វែងយល់​ពី​ការរួបរួម​ជាមួយ​ហ៊្វុនស៊ិនប៉ិច និង​ការធ្វើ​សម្ព័ន្ធភាព ដែល​ជំនួប​នេះ បានធ្វើ​ឡើង​នៅ​គេហដ្ឋាន ស្ថិតនៅ​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ​រាជធានី​ភ្នំពេញ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ញឹក ប៊ុនឆៃ បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ក្រោយ​ជំនួប​ថា នៅក្នុង​ជំនួប​ពិភាក្សា​នោះ លោក Wu Chuanbing បាន​វាយតម្លៃ​ខ្ពស់​ចំពោះ សមិទ្ធផល ដ៏​ធំធេង ដែល​ប្រជាជន​កម្ពុជា​សម្រេចបាន​លើ​គ្រប់​វិស័យ​ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ។

ជា​ការ​ឆ្លើយតប​លោក ញឹក ប៊ុនឆៃ បាន ថ្លែងអំណរគុណ ចំពោះ​ថ្នាក់ដឹកនាំ​គណបក្ស​កុម្មុយនីស្ត​ចិន និង​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​ប្រទេស​កម្ពុជា និង​បាន​ផ្តាំ​សួរសុខទុក្ខ​ថ្នាក់ដឹកនាំ​ចិន និង​ឯកអគ្គរដ្ឋទូត​ចិន និង​សហការី​ទាំងអស់​របស់​ស្ថានទូត​ចិន​នៅ​កម្ពុជា ។ លោក ញឹក ប៊ុនឆៃ ក៏បាន​ថ្លែងអំណរគុណ ដល់​ថ្នាក់ដឹកនាំ​បក្ស និង​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ដែល​បាន​ជួយ គាំទ្រ និង​ផ្តល់ជំនួយ​យ៉ាងច្រើន​មកជួយ​ដល់​ប្រទេស​កម្ពុជា និង​ប្រជាជន​កម្ពុជា ដែល​បានធ្វើឱ្យ​ប្រទេស​កម្ពុជា មានការ​រីកចម្រើន​លើ​គ្រប់​វិស័យ ក្រោម​ការដឹកនាំ ដ៏​ឈ្លាសវៃ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

បើ​តាម​លោក ញឹក ប៊ុនឆៃ ជំនួប​នេះ​ធ្វើឡើង​ក្រោយពី​ភាគី​ចិន ទទួល​បាន​ព័ត៌មាន​ពី​ការ​រួបរួម​គ្នា រវាង​គណបក្ស​ខ្មែរ​រួបរួម​ជាតិ និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ឡើងវិញ និង​ការធ្វើ​សម្ព័ន្ធភាព​អ្នកប្រជាធិបតេយ្យ​ខ្មែរ រវាង​គណបក្ស​ចំនួន​៣ គឺ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ និង​គណបក្ស​ខ្មែរ​តែមួយ ដែល​នឹងត្រូវ​ប្រកាស​ជា​ផ្លូវការ​នៅ​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខនេះ។

លោក​អះអាង​ថា នៅ​ចុងខែ​វិច្ឆិកា​នេះ ឬ​ដើមខែ​ធ្នូ ខាងមុខ គណបក្ស​ខ្មែរ​រួបរួម​ជាតិ និង​គណបក្ស​ហ៊្វុន​ស៊ិនប៉ិច នឹង​ចាប់ផ្តើម​ដំណើរការ​អំពី​ការ​បង្រួបបង្រួម​គ្នា រវាង​គណបក្ស​ទាំងពីរ​សម្រាប់​ការចូលរួម​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់ ឆ្នាំ​២០២២ និង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ឆ្នាំ​២០២៣ ខាងមុខនេះ ដើម្បី​ទទួល​សម្លេង និង​ការគាំទ្រ​ពី​ប្រជាពលរដ្ឋ។

ជាមួយគ្នា​នោះ លោក ញឹក ប៊ុនឆៃ ក៏បាន​ជម្រាបជូន​គណៈប្រតិភូ​ចិន​ផងដែរ អំពី​ជំហរ​ក្នុងការ​គាំទ្រ​នយោបាយ​ចិន​តែមួយ និង​ការដោះស្រាយ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង ដោយ​សន្តិវិធី និង​ដោយ​សន្តិភាព​៕
ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៦ ថ្ងៃ មុន

លេចមុខតួឯកប្រុសក្នុងរឿង “កងដៃចាំស្នេហ៍” ស្នាងភ្នួស​ សុំឲ្យគ្រប់គ្នាអហោសិកម្ម

ចរាចរណ៍៣ ថ្ងៃ មុន

ឆ្នាំ២០២៣ ខេត្តកំពង់ចាម មានអ្នកស្លាប់ព្រោះគ្រោះថ្នាក់ចរាចរណ៍ជាង១រយនាក់ និងរបួសជាង២រយនាក់

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Jetstar មួយគ្រឿង បុកគ្នាជាមួយរថយន្តសន្តិសុខអាកាសយាដ្ឋាន

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្តេចតេជោ ហ៊ុន សែន សម្រេចជួយកសាងកុដិ-ទិញដីពង្រីកវត្តសម្រាប់ព្រះសង្ឃ និងកូននេនសីហា

ព័ត៌មានជាតិ៥ ថ្ងៃ មុន

មន្រ្តី​ក្រសួង​បកស្រាយវីដេអូរថភ្លើង​បើក​​​លើ​​ផ្លូវជាតិ ពលរដ្ឋ​សង្ស័យបើក​ខុស​បច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម