នយោបាយ
លោក គង់ គាំ ផ្ញើសារអបអរសាទរសម្ព័ន្ធភាពរបស់គណបក្សនយោបាយ៣ ដែលនឹងប្រកាសជាផ្លូវការនៅពេលឆាប់ៗខាងមុខ
លោក គង់ គាំ អតីតជាមនុស្សជំនិតរបស់លោក សម រង្ស៊ី ហើយបច្ចុប្បន្នជាប្រធានកិត្តិយសគណបក្សឆន្ទៈខ្មែរបានផ្ញើសារអបអរសាទរការធ្វើសម្ព័ន្ធភាពរបស់គណបក្សនយោបាយចំនួន៣ ដែលនឹងប្រកាសជាផ្លូវការនៅថ្ងៃទី២៥ ខែវិច្ឆិកា ខាងមុខ និងបានជូនពរអោយគំនិត និងដំណើររបស់គណបក្សទាំងនោះ បានរីកចម្រើនដូចបំណង។
លោក គង់ គាំ បានបញ្ជាក់យ៉ាងដូច្នេះថា “ប្រធានកិត្តិយសគណបក្សឆន្ទៈខ្មែរ សូមគោរពសរសើរចំពោះគណបក្សនយោបាយបី ដែលថ្មីៗប្រកាសធ្វើសម្ព័ន្ធភាពអ្នកប្រជាធិបតេយ្យ និងសូមជូនពរឲ្យគំនិត និងដំណើររបស់សម្ព័ន្ធភាព បានរីកចម្រើនដូចបំណងប្រាថ្នា”។
សូមបញ្ជាក់ថា “សម្ពន្ធភាពអ្នកប្រជាធិបតេយ្យខ្មែរ (ស.ប.ខ) THE ALLIANCE OF KHMER DEMOCRATS ( A.K.D)” ត្រូវបានរួមគ្នាបង្កើតឡើងដោយគណបក្សចំនួន៣ គឺទី១, គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ដែលមានលោកម៉ម សូណង់ដូ ជាប្រធាន ទី២, គណបក្សខ្មែររួបរួមជាតិ ដែលមានលោក ញឹក ប៊ុនឆៃ ជាប្រធាន និងទី៣, គណបក្សខ្មែរតែមួយ ដែលមានលោក កែម រិទ្ធិសិត ជាប្រធាន នឹងត្រូវប្រកាសជាផ្លូវការនៅថ្ងៃពុធ ទី២៥ ខែវិច្ឆិកា ខាងមុខ។
គោលបំណងនៃការបង្កើតសម្ព័ន្ធភាពគណបក្សនេះ គឺដើម្បីមានសំឡេងចូលរួមជាមួយរាជរដ្ឋាភិបាល ពីព្រោះយើងមិនមែនបក្សប្រឆាំងនោះទេ គឺធ្វើឡើងក្នុង នៃកិច្ចសហប្រតិបត្តិការជាមួយអារដ្ឋាភិបាល ដើម្បីឲ្យមានសន្តិភាព ស្ថេរភាព នៅក្នុងសង្គម នេះបើតាមការបញ្ជាក់ពីលោក ញឹក ប៊ុនឆៃ៕
ដោយ ៖ កោះកែវ
-
កីឡា៤ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តាសក់ផ្អែម ៥ តោន របស់ កសិករម្នាក់ លក់ចេញអស់ ក្រោយសហគមន៍កសិកម្មជួយរកទីផ្សារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាឡិកា ៦ គ្រឿងរបស់កូនពៅសេដ្ឋី ឥណ្ឌា ដែលខំសន្សំទុក មានមួយមេ Facebook ទាក់ចិត្តខ្លាំង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ