អ្នកនាំពាក្យ ៖ ការ​សុំ​ចូលរួម​ធ្វើ​នយោបាយ​របស់​អតីត​សកម្មជន ស៊ី​អិន​អ​ភី គឺជាការ​ភ្ញាក់រឭក – Kampuchea Thmey Daily
Connect with us
ធនាគារ ហត្ថា

នយោបាយ

អ្នកនាំពាក្យ ៖ ការ​សុំ​ចូលរួម​ធ្វើ​នយោបាយ​របស់​អតីត​សកម្មជន ស៊ី​អិន​អ​ភី គឺជាការ​ភ្ញាក់រឭក

Published

on

ភ្នំពេញ ​៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បាន​អះអាងថា ការ​សុំ​ចូលរួម​ជីវភាព​នយោបាយ​របស់​អតីត​សកម្មជន អតីត​គណបក្ស​សង្គ្រោះ​ជាតិ (CNRP) ចំនួន​៤ នាក់ នៅ​ខេត្តស្វាយរៀង គឺ​ជា​ភ្ញាក់រឭក​របស់​សាមី​ជន​ខ្លួនឯង​សុទ្ធសាធ គ្មាន​អ្នកណា​បង្ខិតបង្ខំ​នោះ​ទេ ហើយ​ការចូលរួម​នេះ ដោយសារ​អស់ជំនឿ​លើ​ទណ្ឌិត​មេ​ឧទ្ទាម​ក្រៅច្បាប់ និង​គូកន​ភូតកុហក​ច្រើនពេក​។

លោក សុខ ឥសាន លើក​ឡើង​ថា កាលពី​ថ្ងៃទី​៨ ខែតុលា មាន​មន្ត្រី​ស្នូល​របស់​អតីត​គណបក្សប្រឆាំង​ចំនួន​៤​រូប បាន​សុំ​រួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្តស្វាយរៀង ដោយសា​អស់ជំនឿ​លើ​ទណ្ឌិត​មេ​ឧទ្ទាម​ក្រៅច្បាប់ និង​គូកន​ភូត​ពេក​។ លោក​បញ្ជាក់​ថា “​ការ​សុ​ចូលរួម​ជីវភាព​នយោបាយ​របស់​សកម្មជន​៤ នាក់​នៅ​ខេត្តស្វាយរៀង គឺ​ជា​ភ្ញាក់រឭក​របស់​សា​មី​ជន​សុទ្ធសាធ ដូច​មាន​លិខិត និង​ស្នាម​មេដៃ​ជា​តឹកតាង​ស្រាប់​។ បើ​សកម្មជន​មក​រួមរស់​ជាមួយ​ណ​បក្ស​ប្រជាន​កម្ពុជា​បន្តបន្ទាប់​អញ្ចឹង ទ​ណ្ដិ​ត​មេ​ឧទ្ទាម​ក្រៅច្បាប់ និង​ក្រុម​បក្ខពួក​កាន់តែ​ឯកោ​ហើយ​”​។

គួរ​រំលឹកថា កាលពី​ថ្ងៃទី​០៨ ខែតុលា ឆ្នាំ​២០២០ អតីត​ថ្នាក់ដឹកនាំ​តាម​មូលដ្ឋាន​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​៤ រូប​នៅ​ស្វាយ​រឿង សម្រេច​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ប៉ុន្តែ​ក្រុម​ជ្រុលនិយម​មួយចំនួន​បែរជា​អះអាងថា អាជ្ញាធរខេត្ត​ស្វាយរៀង​បាន​បង្ខិតបង្ខំ​ពួកគេ​ទៅវិញ​។

ពួកគាត់​បានបញ្ជាក់​នៅ​លើ​លិខិត​របស់ខ្លួន​ថា ឈប់​ដើរ​តាម​គណបក្ស​ដែល​តុលាការ​រំលាយ​ទៀតហើយ ហើយក៏​ឈប់​ដើរ​តាម​ជន​ក្បត់ជាតិ ដូចជា សម រង្ស៊ី កឹម សុខា និង​បក្សពួក​មួយចំនួនទៀត និង​ប្តេជ្ញា​ធ្វើ​ពលរដ្ឋ​ល្អ គាំទ្រ​រដ្ឋាភិបាល​ដែលមាន​សម្តេច​តេ​ជោ ហ៊ុន សែន ដែលជា​ថ្នាក់ដឹកនាំ​ត្រឹមត្រូវ រួមគ្នា​ការពារ​សន្តិភាព ដែលមាន​សព្វថ្ងៃ​។

អតីត​ថ្នាក់ដឹកនាំ​ទាំង​៤​រូបនោះ រួមមាន ទី​១, ឈ្មោះ ព្រុំ សា​មាន អាយុ​៥៨​ឆ្នាំ រស់នៅ​ភូមិ​ស្វាយ សង្កាត់​ចេក ក្រុង​ស្វាយរៀង ទី​២, ឈ្មោះ ពេ​ជ ឃ​ន អាយុ​៥៩ រស់នៅ​ភូមិ​ថ្ម​លពាប ឃុំ​អង្គ​ប្រស្រែ ស្រុក​រមាសហែក ទី​៣, ឈ្មោះ កង ផាន អាយុ​៦០​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​រំដេញ ឃុំ​អង្គ​ប្រស្រែ ស្រុក​រមាសហែក និង​ទី​៤, ឈ្មោះ ម៉ៅ សោ​ប អាយុ​៦២ រស់នៅ​ភូមិ​ត្រពាំង​រំដេញ ឃុំ​អង្គ​ប្រស្រែ ស្រុក​រមាសហែក​៕
កោះ​កែវ

Click to comment

Leave a Reply

Your email address will not be published.

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement

ព័ត៌មានពេញនិយម