Connect with us

នយោបាយ

អតីត​សមាជិក​គណៈកម្មាធិការ​នាយក នៃ​អតីត cnrp ទទួល​បាន​នីតិសម្បទា ដើម្បី​ធ្វើ​នយោបាយ​ឡើង​វិញ​

បានផុស

នៅ

អតីត​សមាជិក​គណៈកម្មាធិការ​នាយក នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ (CNRP) លោក ស៊ុន សុភ័ក្ត្រ ទទួលបាន​នីតិសម្បទា ដើម្បី​ធ្វើ​នយោបាយ​ឡើងវិញ​ហើយ។

នេះ​បើតាម​ព្រះរាជក្រឹត្យ​របស់​ព្រះករុណា ព្រះបាទ​សម្តេច​ព្រះ បរមនាថ នរោត្តម សីហមុនី ព្រះ​ម​ហា​ក្ស​ត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចុះ​ថ្ងៃ​ទី​១០ ខែ​តុលា ឆ្នាំ​២០២០​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ស៊ុន សុភ័ក្ត្រ មាន​អាយុ​៣៧​ឆ្នាំ ស្ថិតនៅ​លំដាប់​លេខ​រៀង​ទី​៤០ នៅក្នុង​បញ្ជីរាយនាម​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​បាន​ហាមឃាត់​ធ្វើ​នយោបាយ​រយៈពេល​៥​ឆ្នាំ​។

លោក ស៊ុន សុភ័ក្ត្រ មាន​ស្រុកកំណើត​នៅ​ភូមិ​ព្រែក​លីវ​ទី​១ ឃុំ​រកា​រអារ ស្រុក​កងមាស ខេត្ត​កំពង់​ចាម ហើយ​ទីលំនៅ​បច្ចុប្បន្ន​នៅ​ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

​នៅក្នុង​លិខិត​ដែល​បាន​ដាក់​ជូន ​សម្ដេច​ក្រឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ លោក ស៊ុន សុភ័ក្ត្រ បាន​លើកឡើងថា ខ្លួន​កំពុងស្ថិត​នៅក្នុង​ការហាម​ឃាត់​មិន​ឲ្យ​ធ្វើ​សកម្ម​ភាព​នយោបាយ សម្រាប់​រយៈពេល​៥​ឆ្នាំ តាម​អំណាច​សាលដីកា​លេខ​៣៤០(​ឆ​) ករណី​គណបក្ស​សង្គ្រោះ​ជាតិ ចុះ​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ របស់​តុលាការ​កំពូល​។ ដោយ​ផ្អែក​តាម​មាត្រា​៤៥​ថ្មី (​ស្ទួន​មួយ​) នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ ដែល​បង្កលក្ខណៈ​ឲ្យ​អ្នក​ដែល​ត្រូវបាន​ឃា​ម​ឃាត់​មិន​ឲ្យ​ធ្វើ​សកម្មភាព​នយោបាយ អាច​ទទួលបាន នីតិសម្បទា ធ្វើ​នយោបាយ​ឡើងវិញ ដូច្នេះ​លោក​ស្នើ​សុំ​ សម្ដេច​ក្រឡាហោម មេត្តា​ពិនិត្យ​តាម​នីតិវិធី ដើម្បី​ផ្តល់​នីតិសម្បទា​ធ្វើ​នយោបាយ​ឡើងវិញ​។​

​គួរ​បញ្ជាក់ថា មកដល់ពេលនេះ អតីតមន្ត្រី​ជាន់ខ្ពស់ ​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ទទួល​បាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​មាន​ចំនួន​១៣​នាក់​ហើយ​រួមមាន ​៖ ទី​១. លោក គង់ គាំ​ ,ទី​២. លោក គង់ បូរ៉ា ,ទី​៣. លោក រៀល ខេ​ម​រិ​ន្ទ្រ ,ទី​៤. លោក ជីវ កត្តា ,ទី​៥. លោក កង គឹម​ហាក់, ទី​៦. លោក អ៊ូ ច័ន្ទ​រ័ត្ន ,ទី​៧. លោក ច័​ន្ធ សិលា ,ទី​៨. លោកស្រី ទេព សិទ្ធី, ទី​៩. លោក ស៊ិន សុវណ្ណនី ,ទី​១០. លោក សុន ឆ័យ ,ទី​១១. លោក តាវ គឹម​ឈន ,ទី​១២. លោក វ៉ា សាម៉ុន ,និង​ទី​១៣. លោក ស៊ុន សុភ័ក្ត្រ​។​

​សម្រាប់​អ្នក​ដែល​ទទួល​បាន​​នីតិសម្បទា ដើម្បី​ធ្វើ​នយោបាយ​ឡើងវិញ សុទ្ធតែ​ត្រូវ​បាន​ក្រុម​លោក សម រង្ស៊ី និយម​ចោទ​ថា ជា​ជន​ក្បត់​បក្ស។ ​ក្នុងចំណោម​អ្នក​ទាំងនោះ មាន​អ្នកខ្លះ​ ក៏បាន​បង្កើត​គណ​បក្ស​ថ្មី ហើយ​ចូលរួម​ធ្វើ​នយោបាយ​ជាមួយ​គណបក្ស​ផ្សេង​៕
អត្ថបទ ៖ កោះ​កែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម២០ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម