នយោបាយ
សម្តេចតេជោ អញ្ជើញជាអធិបតីចុះហត្ថលេខាលើឯកសារសំខាន់ៗ៣ រវាងរាជរដ្ឋាភិបាលកម្ពុជានឹងរដ្ឋាភិបាលប្រទេសហុងគ្រី
ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
បានអនុញ្ញាតឲ្យលោក ភីធើ ស៊ីចាតូ (Péter Szijjártó)រដ្ឋមន្ត្រីការបរទេសនិង ពាណិជ្ជកម្មហុងគ្រីចូលជួបពិភាក្សាការងារនាល្ងាចថ្ងៃទី៣ ខែវិច្ឆិកា ២០២០ នៅវិមានសន្តិភាព។
លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោហ៊ុន សែន បានមានប្រសាសន៍ឲ្យដឹងនៅក្នុងជំនួបនោះថា លោក ភីធើ ស៊ីចាតូ បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅជាទីបំផុតជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានទទួលស្វាគមន៍លោកយ៉ាងកក់ក្ដៅជាទីបំផុតក្នុងដំណើរទស្សនកិច្ចរបស់លោកមកកាន់កម្ពុជា។
លោកបាន គោរពជម្រាបជូនសម្តេចតេជោថា ដំណើរទស្សនកិច្ចរបស់លោកមកកាន់ព្រះរាជាណាចក្រកម្ពុជានៅពេលនេះ គឺដើម្បីគោរពនិងសម្ដែងនូវការអបអរសាទរចំពោះខួបទី៦៧នៃទិវា ឯករាជជាតិរបស់កម្ពុជានិងទី២ គឺដើម្បីពាំនាំពាក្យផ្តាំផ្ញើសួរសុខទុក្ខនិងគោរពអំពីលោកនាយករដ្ឋមន្ត្រីហុងគ្រី ជូនចំពោះសម្តេចតេជោ ហ៊ុន សែន និង ទី៣.គឺដើម្បីជំរុញទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរតាមរយៈការនាំមកនូវគំរោង ទី១.គម្រោងគ្រប់គ្រងទឹកស្អាតនិងចំរោះទឹក។ទី ២.គម្រោងបច្ចេកវិទ្យា IT និងទី៣.គម្រោងកសិដ្ឋានចិញ្ចឹម សត្វនិងសត្តឃាតនិងទី៤.គម្រោងកសិកម្មនិងនេសាទ។
ជាការឆ្លើយតបសម្ដេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការផ្តាំផ្ញើសួរសុខទុក្ខរបស់លោកនាយករដ្ឋមន្ត្រីហុងលីហើយក៏បានថ្លែងអំណរគុណជូនចំពោះរដ្ឋាភិបាលក៏ដូចជាប្រជាជនហុងគ្រីដែលបានជួយកម្ពុជាយើងកាលពីជាង៤០ឆ្នាំមុន,ជួយកម្ពុជាកសាងប្រទេសឡើងវិញពីបាតដៃទទេរហូតដល់មាន ថ្ងៃនេះ។
សម្ដេចតេជោក៏បានឯកភាពជាមួយនឹងការជំរុញលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរតាមរយៈគម្រោងទាំងបួនដូចបានរៀបរាប់ខាងលើ។សម្ដេចតេជោក៏បានសំដែងនូវការគោរពនិងការសួរសុខទុក្ខជូនចំពោះនាយករដ្ឋមន្ត្រីហុងគ្រី ហើយជាទីបញ្ចប់សម្តេចបានស្នើសុំអញ្ជើញលោកនាយករដ្ឋមន្ត្រីហុងគ្រីមកធ្វើទស្សនកិច្ចនៅកម្ពុជា។
បន្ទាប់ពីជំនួបជាមួយរដ្ឋមន្ត្រីការបរទេសនិងពាណិជ្ជកម្មហុងគ្រី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន៣រវាងរាជរដ្ឋាភិបាលកម្ពុជានឹងរដ្ឋាភិបាលប្រទេសហុងគ្រីទាក់ទងវិស័យដឹកជញ្ជូនផ្លូវអាកាស,វិស័យកសិកម្មនិងវិស័យធនធានទឹក នាវេលាម៉ោង៤និង៣០នាទីល្ងាចថ្ងៃទី០៣ខែវិច្ឆិកា ឆ្នាំ២០២០ នៅវិមានសន្តិភាព៕
ដោយ ៖ ណារី
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ