ចំណុច​គួរ​ពិចារណា មុន​ពេល​ចង់​បើក​ហាង​តែ​គុជ​មួយ​ឲ្យ​ជោគជ័យ – Kampuchea Thmey Daily
Connect with us
ធនាគារ ហត្ថា

អាជីព

ចំណុច​គួរ​ពិចារណា មុន​ពេល​ចង់​បើក​ហាង​តែ​គុជ​មួយ​ឲ្យ​ជោគជ័យ

Published

on

តែគុជ ជា​ភេសជ្ជៈ​មួយ​ប្រភេទ​ភេសជ្ជៈ​ដ៏​ពេញនិយម​នៅ​គ្រប់​ទី​កន្លែង មិន​រើសវ័យ​នោះ​ទេ។ ចំណែក​ការ​បើក​ហាង​លក់​តែគុជ ក៏​កំពុង​មាន​ជា​ហូរហែ​នៅ​រាជធានី​ភ្នំពេញ និង​តាម​បណ្ដា​ខេត្ត​ភាគច្រើន​ក្នុង​ប្រទេស​កម្ពុជា។

យ៉ាងណាក្ដី មុន​នឹងសម្រេចចិត្ត​រកស៊ី​បើក​ហាង​លក់​តែ​គុជមួយ​ឲ្យ​ទទួល​បាន​ជោគជ័យ ត្រូវ​ពិចារណា​នូវ​ប៉ុន្មាន​ចំណុច​ខាងក្រោម​នេះ​សិន៖

ទីតាំង​មុខហាង

ហាង​ដែលល្អបំផុតគួរតែមិនទល់មុខនឹងហាងផ្សេងទៀត និង​ចៀសវាង​ដាក់​ទីតាំង​ហាង​នៅ​សង​ខាង​តាម​ច្រក​របៀង។ ទីតាំង​មុខ​ហាង​គួរ​តែ ៖

-ជា​កន្លែង​ឆ្លង​កាត់​ភ្លើង​ស្តុប ឬ​កន្លែង​ផ្សេង​ទៀត​ដែល​មនុស្ស​ឈប់ ដោយ​ពួកគេ​អាច​នឹង​ទិញ​ភេសជ្ជៈ​ខណៈ​កំពុង​រង់ចាំ។

-ទល់​មុខ​នឹង​ជណ្តើរយន្ត ដូច្នេះ​អតិថិជន​ឡើង​ឬ​ចុះ​ក្រោម​ជណ្ដើរ​អាចឃើញ រួច​ទិញ​ភេសជ្ជៈ​យើង។

-ទល់មុខ​នឹង​កន្លែង​ដែល​មាន​មនុស្ស​ចរាចរណ៍​ទៅ​មកច្រើន។

ប្រសិន​បើ​អាច ជ្រើសរើស​យក​ហាង​នៅ​ទីតាំង​នៅ mall

ហាង​តែគុជ នឹង​មាន​ភ្ញៀវ​ច្រើន នៅ​ក្នុង​ផ្សារ​ទំនើប​ដោយ​មូលហេតុ៣៖

ទីមួយ ផ្សារ​ទំនើប​មាន​បរិយាកាស​ល្អ។ ជាពិសេស​ពេល​ក្ដៅ និង​ពេល​មាន​ភ្លៀង មនុស្ស​នឹង​ប្រមូល​ផ្ដុំ​នៅ​ទីតាំង​ធំៗជា​ជាង​ហាង​តូចៗនៅ​តាមផ្លូវ។

ទីពីរ ទោះបី​ផ្សារ​ទំនើប​មាន​តម្លៃ​ថ្លៃ​ជាងគេ​បន្តិច​មែន ប៉ុន្តែ​ផ្សារ​នេះ​សំបូរ​ការ​ប្រូម៉ូសិន​បញ្ចុះ​តម្លៃ​ដូចជា កម្មវិធី​បុណ្យជាតិ និង​បុណ្យ​អន្តរជាតិ​ជាដើម។

ទីបី ហាង​តែគុជ​មាន​មនុស្ស​ពេញៗហាង ព្រោះ​មនុស្ស​នឹង​ឈប់​ផឹក​ភេសជ្ជៈ​សិន មុន​ពេល​ដឹក​ទំនិញ​ទៅ​ផ្ទះវិញ។

ទំហំ​ហាង

ហាង​តែ​គុជ​ដែល​សមល្មម គួរ​តែ​មាន​ទំហំ​ចាប់ពី ៥៥ ម៉ែត្រការ៉េ​ទៅ។ យ៉ាងហោចណាស់​ក៏​អាច​ហៅ​ភ្ញៀវបាន ២០០ នាក់ ក្នុង​មួយ​ថ្ងៃ ឬ ១០០០ ដុល្លារ(បើតែគុជតម្លៃ ៥ ដុល្លារ)។

ទីតាំង​ល្អ

ជ្រើសរើស​បើក​ហាង​ត្រង់ណា​ដែល​មាន​ទីតាំង​ក្បែរ​តាក់ស៊ីរត់ ចំណតឡាន​ក្រុង ឬ​កន្លែង​រង់ចាំ​ផ្សេង​ទៀត។ ដោយសារ​ចំណុច​ទាំង​នេះ មាន​មនុស្ស​កកកុញ​ឆ្វាត់ឆ្វែង​មិន​លែង។

រីឯទីតាំងល្អមួយទៀត គឺកន្លែងណាដែលនៅជិតសាលារៀន ឬ​សាកលវិទ្យាល័យ ព្រោះទីនោះ​មាន​សិស្ស-និស្សិត​ចេញចូល​មិនស្ងាត់ ហើង​លែងអី​ដែល​ពួកគេ​មិន​ទិញ​ភេសជ្ជៈ​ផឹក។

កុំភ្លេចណា៎! ហាងតែគុជដែលទទួលជោគជ័យមិនត្រឹមតែត្រូវការទីតាំងល្អប៉ុណ្ណោះទេ វាប៉ុន្តែថែមទាំងមានឧបករណ៍ត្រឹមត្រូវ ការបណ្តុះបណ្តាលច្បាស់លាស់ និងគ្រឿងផ្សំដែលមានគុណភាពខ្ពស់ទៀតផង!

ប្រែសម្រួល៖ សន្យា

ប្រភព៖ 99.co

ចុចអាន៖ចង់​រកស៊ី​លក់​នំ cake ជោគជ័យ​អាន​គន្លឹះ​ទាំងនេះ

ចុចអាន៖ចាប់ផ្តើមអាជីវកម្មខ្នាតតូចពីផ្ទះ ដោយវិធីទាំងនេះ

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement

ព័ត៌មានពេញនិយម