អាជីព
រក្សាធនធានមនុស្ស ជាយុទ្ធសាស្ត្ររកស៊ីបានយូរអង្វែង
គ្មានអ្នកណាកើតមកសម្រាប់បម្រើអ្នកទេ តែប្រសិនអ្នកល្អពេកគេក៏មិនដឹងចេញពីអ្នកទៅណាទៀតនោះដែរ។ ការខកខានមិនបានប្រើធនធាននៅនឹងដៃ ភាគច្រើនដោយសារតែសហគ្រិនមិនយកចិត្តទុកដាក់ពិនិត្យ អំពីបុគ្គលិក ស្វែងយល់ពីពួកគេ និងធ្វើយ៉ាងណាឱ្យពួកគេក្លាយជាផ្នែកដ៏មានសារៈសំខាន់មួយរបស់ក្រុមហ៊ុន។
បើអ្នកទុកគេមិនសំខាន់ គេក៏នឹងធ្វើខ្លួនមិនសំខាន់វិញដូចគ្នា។
សុខុមាលភាពរបស់បុគ្គលិក និយោជិកតែងតែបង្កើនការចំណាយរបស់ក្រុមហ៊ុន ប្រការនេះហើយដែលមេដឹកនាំខ្លះស្ទាក់ស្ទើរក្នុងការអើពើ ។ គេមិនចង់ចំណាយលុយឱ្យបុគ្គលិករៀន មិនចង់ចំណាយព្យាបាល និងបង្កើតកម្មវិធីកម្សាន្ត ប៉ុន្តែតាមពិតវប្បធម៌នេះ មានអត្ថប្រយោជន៍ច្រើនណាស់សម្រាប់និយោជកនិងនិយោជិក។
សុខុមាលភាពបុគ្គលិកល្អអាចឱ្យក្រុមហ៊ុនប្រកួតប្រជែងបានយ៉ាងមាំមួន ជាមួយនិយោជកផ្សេងទៀតសម្រាប់ការជ្រើសរើសថ្មី ឬរក្សាបុគ្គលិកដែលមានគុណភាព ។
វិធីងាយៗនេះអាចបង្ហាញដល់និយោជិកថាយើងកំពុងយកចិត្តទុកដាក់ចំពោះគេ៖
១ ជួបនិយាយនឹងពួកគេផ្ទាល់ស្និទ្ធស្នាលញឹកញាប់
២ ក្នុងទំនាក់ទំនងធ្វើជាមិត្តជាជាធ្វើដូចអ្នកនៅពីលើពួកគេ
៣ បង្ហាញថា គ្រប់គ្នាយកចិត្តទុកដាក់ អំពីជីវិតផ្ទាល់ខ្លួនរបស់ពួកគេដូចជាពេលពួកគេរៀបការ ខូចចិត្ត ឬមានកូន ទិញផ្ទះ។ល។
៤ បង្ហាញចំណាប់អារម្មណ៍លើមនុស្សសំខាន់ៗរបស់ពួកគេដូចជាកូនៗ ប៉ាម៉ាក ។ល។
៥ សរសើរពួកគេលើគុណសម្បត្តិ គុណវិបត្តិជួយពួកគេកែសម្រួល
៦ ចូររក្សាភាពពិតប្រាកដនិងមានតម្លាភាពជាមួយពួកគេគុំមុខផ្សេងក្រោយផ្សឹង។
៧ ធ្វើឱ្យកាលវិភាគពេលវេលារបស់អ្នកមានសម្រាប់ពួកគេ បើអ្នកទុកគេមិនអទិភាព គេក៏ទុកអ្នករបៀបនេះវិញដូចគ្នា៕
អត្ថបទ៖ ចម្រើន តារា
ចុចអាន៖ លក្ខណៈសម្បត្តិនៃបុគ្គលិកឆ្នើម ដែលជាចំណែកធ្វើឱ្យក្រុមហ៊ុនរីកចម្រើន
ចុចអាន៖ មនុស្សប្រើល្បិចនៅកន្លែងធ្វើការ មិនមែនព្រោះគេខ្លាំងទេតែព្រោះគេភ័យខ្លាច
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ