Connect with us

អាជីព

របៀបជ្រើសរើស​បុគ្គលិកដែលនាំឱ្យ​ក្រុម​​ទាំងមូលរីកចម្រើនបាន

បានផុស

នៅ

ទោះបី​ជា​ដំណើរការ​រើស​បុគ្គលិក​មិន​មែន​ងាយស្រួល​ក៏ដោយ តែ​ជា​ទម្លាប់​ធម្មតា​ដែល​និយោជិក​ទូទៅ​តែង​​ធ្វើតាម​ការ​ស្នើសុំ​របស់​ក្រុមហ៊ុន​ពេល​សម្ភាសន៍​ជានិច្ច ។

ម្ចាស់​ក្រុមហ៊ុន​នានា​អាច​ចាប់ផ្ដើម​ជាមួយ​នឹង​គន្លឹះ​ទាំងនេះ ​សម្រាប់​បង្កើត​បទពិសោធន៍​ដល់បុគ្គលិក​ដែល​ទុក​ឱ្យ​ភាគី​ទាំង​សង​ខាង​មាន​អារម្មណ៍​ល្អ​ក្នុង​ក្រុមហ៊ុន ៖

១. កុំ​មើល​រំលង​ជំនាញ​ផ្សេងៗ

ជំនាញ​ភាគច្រើន​ត្រូវ​បាន​បង្រៀន។ វា​អាច​ជា​ជំនាញ​ទន់​នៃ​អាជីវកម្ម​ដែល​ត្រូវ​បាន​គេ​សម្គាល់​នៅ​ក្នុង​ដំណើរការ​សម្ភាសន៍​ជា​ដើម។

ជំនាញ​ទាំងនោះ​មាន​ដូចជា ​ការ​អត់ធ្មត់​របស់​សហគ្រិន​ ការ​ទំនាក់ទំនង​ ការងារ​ជា​ក្រុម ​ផ្នត់គំនិត​នៃ​ការ​លូតលាស់ និង​សេចក្ដី​សប្បុរស​ជាដើម។ ផ្នត់គំនិត​ទាំង​នេះ​គឺ​ជា​គុណសម្បត្តិ​ដែល​អាច​នាំ​ក្រុម​និង​អាជីវកម្ម​របស់​យើង​​ទៅ​កម្រិត​បន្ទាប់​ទៀត។

បើ​យើង​ជា​អ្នក​ចាប់ផ្ដើម​អាជីវកម្ម​ដែល​កំពុង​ស្វែងរក​អ្នក​ទទួល​បាន​ជោគជ័យ ​នោះ​បេក្ខជន​ផ្ដោត​សំខាន់​ទៅ​លើ​មុខតំណែង​ការងារ ​និង​មុខងារ​ការិយាល័យ ​ប្រហែល​ជា​មិន​សម​ទេ។

២. តំកល់ភាព​ស្មោះត្រង់ជាធំ

គ្រប់គ្នា​ត្រូវ​សម្ភាសន៍​​ហើយ​ឆ្លើយ​សំណួរ​បែប​សេណារីយ៉ូ​ដដែលៗ​ និង​រាយ​បទពិសោធន៍​មានស្រាប់​ជាមួយ​ស្នាមញញឹម​ ដែល​ដាក់​នៅ​លើ​មុខ​ជានិច្ច។ ប៉ុន្តែ​សកម្មភាព​អស់នេះ​មិនបាន​ជួយ​​អ្នកណាម្នាក់​ទេ។

ចងចាំ​ថា​ ដំណើរការ​ជួល​គឺ​ជា​ផ្លូវ​ពីរ។ ដូច្នេះ​ត្រូវ​មាន​ភាព​ស្មោះត្រង់​ជាមួយ​បេក្ខជន​របស់​យើង​សិន។ បើ​ម្ចាស់​អាជីវកម្ម​ឬ​ប្រធាន​ចង់​បញ្ចប់​ល្អ​ប្រសើរ​​ ​ភាគី​ទាំងពីរ​ត្រូវ​ពិភាក្សា​ដោយ​ស្មោះត្រង់​និង​មាន​ការ​យល់​ដឹង​ច្បាស់​ពី​គ្នា​ទៅវិញទៅមក ​ទើប​តួនាទី​ក្រុមហ៊ុន​និង​ធនធាន​ដែល​មាន​ នឹង​ជួយ​អ្នក​ទាំងពីរ​ឱ្យ​ទទួល​ជោគជ័យ​ក្នុង​ក្រុម​ទាំងមូល​បាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

៣. និយោជក​ត្រូវ​ចងចាំ​តួនាទី​របស់​ខ្លួនឯង​ជានិច្ច

បន្ទាប់ពី​សម្ភាស​រួច ​សូម​សួរ​ខ្លួនឯង​នូវ​សំណួរ​ចំនួន ៣ ៖ តើ​ខ្ញុំ​យល់​យ៉ាងណា​អំពី​ភាព​ខ្លាំង​និង​ចំណុច​ខ្សោយ​របស់​មនុស្ស​ម្នាក់​នេះ? តើ​បុគ្គល​នេះ ​ត្រូវការ​អ្វីខ្លះ​ដើម្បី​ទទួល​បាន​ជោគជ័យ? តើ​អ្នកណា​នឹង​ធ្វើអ្វី​ ដើម្បី​សម្រួល​ដល់​តម្រូវការ​ទាំង​នោះ?

ក្នុងនាម​ជា​អ្នក​សម្ភាសន៍ ​សូម​​ពិចារណា​ពី​របៀប​ដែល​មនុស្ស​នេះ​សម​នឹង​ក្រុម​របស់​យើង។ តើ​យើង​ឃើញ​ពួកគេ​រីកចម្រើន​នៅ​ទីណា​ ហើយ​តើ​យើង​អាច​ជួយ​ពួកគេ​ឱ្យ​ទៅ​ដល់​ទីនោះ​ដោយ​របៀបណា? សូម​ចងចាំ​ថា​ យើង​មិន​មែន​ជួល​ដោយ​ជំហរ​ទេ ​គឺ​យើង​កំពុង​ជួល​មក​បំពេញ​ចន្លោះ​ក្រុម​ដែល​ពឹងផ្អែក​គ្នា​ទៅវិញទៅមក។

៤. បំពេញ​តាម​ការ​សន្យា​ដែល​បាន​ផ្ដល់​ឲ្យ​បុគ្គលិក

កុំ​មើល​រំលង​រឿង​នេះ​ឲ្យសោះ! ប្រសិន​បើ​យើង​មិន​ជឿ​ ឬ​មិន​មាន​ថវិកា​គ្រប់គ្រាន់​មិន​អាច​ធ្វើ​បាន​តាម​ការ​ចង់បាន​របស់​ពួកគេ​ទេ​ សូម​កុំ​និយាយ​ជា​អត្ថប្រយោជន៍​ ដើម្បី​ចង់​បាន​បេក្ខជន​កំពូលៗ​ទាំងនោះ​ឲ្យ​សោះ។

ប្រធាន​ឬ​ចៅហ្វាយ​​ដែល​ធ្វើ​បែបនេះ​ នឹង​​បញ្ចប់​ដោយ​ការ​ជ្រើសរើស​បុគ្គលិក​ថ្មី​ម្ដង​ទៀត​ ឬ​មាន​អារម្មណ៍​ជូរចត់​ជាមួយ​កេរ្តិ៍ឈ្មោះ​មិន​ល្អ​ បើ​សិន​មិន​អាច​ធ្វើ​តាម​សន្យា។

នេះជា​រឿង​តូចតាច ​ប៉ុន្តែ​វា​អាច​នាំ​ឱ្យ​មាន​ការ​មិន​ទុកចិត្ត​ និង​អាក់អន់ចិត្ត​យ៉ាង​ឆាប់រហ័ស​ ដែល​​បង្ក​ឱ្យ​មាន​វប្បធម៌​ក្រុមហ៊ុន​មិនល្អ​ទៅ​ថ្ងៃ​អនាគត៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម