Connect with us

អាជីព

ជំនាញ​៤​ យ៉ាង​ដែល​ស្ត្រីទាន់សម័យ​ចាំបាច់​ត្រូវ​មាន​​ក្នុងសម័យបច្ចេកវិទ្យា​

បានផុស

នៅ

បច្ចេកវិទ្យា​កំពុង​ក្លាយ​ជា​ផ្នែក​សំខាន់​មួយ​ នៃ​ជីវិត​ប្រចាំថ្ងៃ​របស់​យើង។ តាមពិត​អាច​និយាយ​បាន​ថា​អនាគត ​គឺ​ជា​បច្ចេកវិទ្យា។

តើ​មាន​ន័យ​យ៉ាង​ដូចម្ដេច ​សម្រាប់​ស្ត្រី​សម័យថ្មី​នៅ​កន្លែង​ធ្វើការ ​នៅ​ពេល​អាជីវកម្ម​និង​ឧស្សាហកម្ម​ឆ្ពោះ​ទៅ​រក​បច្ចេកវិទ្យា​នា​ពេល​អនាគត?

តើ​ស្ត្រី​ត្រូវ​ការ​ជំនាញ​អ្វីខ្លះ ​ដើម្បី​អភិវឌ្ឍន៍​នៅ​កន្លែង​ធ្វើការ​នា​ពេល​អនាគត?

១. ​សហការ

បច្ចេកវិទ្យា​និង​ស្វ័យប្រវត្តិកម្ម​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ប្រមូល​ផ្ដុំ​មុខងារ​ការងារ​ផ្សេងៗ​គ្នា ស្ត្រី​ត្រូវ​គិត​ថា​តើ​ព័ត៌មានវិទ្យា និង​ផ្នែក​ទីផ្សារ​ធ្វើការ​ជាមួយ​គ្នា​យ៉ាង​ដូចម្ដេច ​ដើម្បី​ធ្វើ​យុទ្ធនាការ​ទីផ្សារ​ឌីជីថល​នា​ពេល​បច្ចុប្បន្ន​នេះ។

អ្វី​ដែល​សំខាន់​ដើម្បី​ពូកែ​ក្នុង​តួនាទី​ឆ្លង​កាត់​មុខងារ​នេះ ​គឺ​ត្រូវ​មាន​សមត្ថភាព​ក្នុង​ការ​សហការ​គ្នា។
នេះ​មាន​ន័យ​ថា ​ធ្វើ​ឲ្យ​ប្រសិទ្ធភាព​ជាមួយ​ក្រុម​ និង​អ្នក​ពាក់ព័ន្ធ​ផ្សេងៗ​គ្នា​ដែល​ជា​បញ្ហា​ស្មុគស្មាញ​ដោយ​ការ​កើន​ឡើង​នៃ​ការងារ​ពី​ចម្ងាយ​នា​បច្ចុប្បន្ន​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២. ឥទ្ធិពល

ស្ត្រី​មាន​ចំនួន​មិន​ស្មើគ្នា​ ឬ​សំឡេង​មិន​ឮខ្ទរខ្ទារ​​ដូច​បុរស​នៅ​ក្នុង​ឧស្សាហកម្ម​បច្ចេកវិទ្យា​នៅឡើយ។ ដូច្នេះ​ត្រូវ​ធ្វើ​ឱ្យ​សំឡេង​របស់​យើង​លឺ​នៅ​ក្នុង​កន្លែង​ធ្វើការ​ ដែល​គ្រប់គ្រង​ដោយ​បុរស​ ហើយ​ធ្វើ​ឱ្យ​មាន​អារម្មណ៍​ថា ​យើង​ធ្វើ​បាន ​ឬ​​អាច​ចូលរួម​ការងារ​ផ្សេងៗ ​ដើម្បី​បញ្ចៀស​បច្ចេកវិទ្យា​ពី​ភាព​លំអៀង​និង​ឆ្ពោះ​ទៅ​រក​សម​ភាព​ពិត​ទាំងអស់​គ្នា ។

ស្ត្រី​ត្រូវ​ព្យាយាម​ស្នើសុំ​ការ​ទទួលខុសត្រូវ​កាន់​តែ​ច្រើន ​នៅ​កន្លែង​ធ្វើការ​ ដែល​អាច​ផ្ដល់​ឱ្យ​ស្ត្រី​នូវ​ឱកាស​បន្ថែម​ទៀត ​ក្នុង​ការ​ចូលរួម​ និង​ធ្វើការ​ជាមួយ​អ្នកដឹកនាំ​ក្រុម​ផ្សេងទៀត។

៣. ការ​យល់ចិត្ត

អ្នកដឹកនាំ​តែងតែ​ត្រូវការ​ដើម្បី​ដឹកនាំ​ការ​សន្ទនា​ត្រឡប់​ទៅ​សេវាកម្ម​អតិថិជន​វិញ។ ផ្ដោត​លើ​សេវាកម្ម​អតិថិជន ​ផ្ដល់​នូវ​គុណ​សម្បត្តិ​ជា​យុទ្ធសាស្ត្រ​ដែល​ជួយ​ឱ្យ​អាជីវកម្ម មាន​ភាព​ខុស​គ្នា​នៅ​ក្នុង​ទីផ្សារ ​ដែល​មាន​មនុស្ស​កាន់​តែ​ច្រើន​ឡើង​ៗ ។

លើស​ពី​នេះ​ក្រុម​ផ្ទៃ​ក្នុង​ត្រូវ​ការ​ការ​គ្រប់គ្រង​ដែល​យល់​ចិត្ត និង​គាំទ្រ​តម្រូវការ​របស់​ពួកគេ​ ដើម្បី​ឱ្យ​អាជីវកម្ម​រីកចម្រើន។

គន្លឹះ​ដើម្បី​សម្រេច​បាន​ទាំងពីរ​ គឺ​ការ​យល់ចិត្ត។ ស្ត្រី​ត្រូវ​អនុវត្ត​ការ​យល់ចិត្ត​នៅ​ពេល​ណា​ដែល​អាច​ធ្វើ​ទៅ​បាន ​ដើម្បី​បង្កើត​ការ​តភ្ជាប់​ និង​បញ្ឈប់​ជម្លោះ​ដែល​អាច​កើត​មាន​មិន​អាច​ស្មាន​ដឹងមុន។

៤. ពូកែ​សម្រប​ខ្លួន

ដូច​ដែល​បាន​បង្ហាញ​ ថ្មីៗ​នេះ​ជំងឺ​រាតត្បាត​បាន​ធ្វើ​ឲ្យ​អាជីវកម្ម​ដែល​មាន​បំណង​ចង់​ប្រកួតប្រជែង​សម្រប​ខ្លួន ​ឬ​វិវត្ត​ជា​ញឹកញាប់​ក្នុង​ល្បឿន​ដូច​ជា​រន្ទះ។

នេះ​មាន​ន័យ​ថា​ និយោជក​នឹង​ពេញចិត្ត​ដល់​បេក្ខជន​ដែល​បង្ហាញ​ពី​លក្ខណៈ​ស្នូល ​នៃ​ការ​បន្សាំ​ខ្លួន ​ជា​ពិសេស​នៅ​ពេល​ពួកគេ​បំពេញ​តួនាទី​ស្នូល។

ជំនាញ​សម្រប​ខ្លួន​គឺ​ជា​សំណុំ​ជំនាញ​ដែល​រួមបញ្ចូល​សមត្ថភាព​របស់​មនុស្ស​ម្នាក់ ​ដើម្បី​សម្រប ខ្លួន​ទៅ​នឹង​ការ​ផ្លាស់ប្ដូរ​នៅ​ក្នុង​បរិយាកាស​របស់​ពួកគេ។

ការ​ចេះ​សម្រប​ខ្លួន​ក្នុង​អាជីព​ មាន​ន័យ​ថា​ យើង​អាច​ឆ្លើយតប​យ៉ាង​រហ័ស​ចំពោះ​ការ​ផ្លាស់ប្ដូរ​គំនិត​ និង​ការ​ទទួល​ខុសត្រូវ​ផ្សេងៗ៕

ប្រែសម្រួល ៖ សាង ស្រីល័ក្ខ

ចុចអាន៖ គន្លឹះរកស៊ីធ្វើជាអ្នកមានរបស់មនុស្សស្រី ដោយមិនចាំបាច់ពឹងបុរស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម