Connect with us

អាជីព

បី​ចំណុច​ធំៗ​បង្ហាញ​ថាជីវិតការងារ​​កំពុង​ដើរ​លើ​ផ្លូវ​ត្រូវ​

បានផុស

នៅ

នៅពេលដែល​យើង​ម្នាក់ៗ​ទើបតែ​ចាប់ផ្ដើម​អាជីព អ្នកខ្លះ​ប្រហែលជា​ត្រូវ​ផ្លាស់ប្ដូរ​ក្រុមហ៊ុន ​ឬ​ការងារ​ច្រើន ​រហូតដល់​រកឃើញថា ​ជាប់ចិត្ត​ ឬ​ពិត​មាន​កម្លាំង នឹង​ប្ដេជ្ញា​ថា​ អាច​ចូលរួម​ទីនោះ​យូរអង្វែង​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ជា​រឿង​ធម្មតា​ទេ ដែល​ត្រូវ​រក​ការងារ​អាច​ផ្គូផ្គង​គ្នា​រក​មួយណា​ចំណេញ​ឬ​ល្អ​ជាង ជាពិសេស​នៅ​រាល់​ពេល​ដែល​យើង​មិន​សប្បាយចិត្ត យើង​អាច​នឹង​សាក​ផ្លាស់ប្ដូរ​ទីតាំង​ធ្វើការ​ ឬ​ដូរ​មេដឹកនាំ ព្រោះ​យើង​មិនមែន​ម្ចាស់​អាជីវកម្ម​ទេ យើង​មាន​សិទ្ធិ​ប្តូរ​វា ត្រឹម​ប្រើ​ការ​គិត​មួយ​យប់​ប៉ុណ្ណោះ ប៉ុន្តែ​ តែ​តើ​រាល់​ការ​ប្តូរ​ចុះឡើង​សុទ្ធតែជា​រឿង​ល្អ?​ អត់​ទេ ​!​វា​ធ្វើឲ្យយើង​ខាត​ពេល ថៅកែ​យើង​ក៏​ខាត​ពេល​ទាំងអស់គ្នា ហើយ​ចុងក្រោយ​យើង​អាចនឹងទទួល​បានការ​black List (​គ្មាន​អ្នកណា​ហ៊ាន​យក​)​។​

​ការងារ​ដែល​យើង​នឹង​ទទួលយក​គឺជា​អនាគត​របស់​យើង ដូច្នេះ​មិន​ថា​កន្លែង​ថ្មី​ ឬ​ចាស់​ទេ​ពិចារណា​សញ្ញាណ​ខាង​ក្រោម​បង្ហាញថា នោះ​ជា​កន្លែង​ត្រឹមត្រូវ​សម្រាប់​យើង​សំចត​ហើយ​។​

១- ចូលចិត្ត​ទៅ​ធ្វើ​ការ​

ប្រាកដ​ណាស់ ជីវិត​មនុស្ស​យើង​មិនអាច​ល្អឥតខ្ចោះ​រាល់​ព្រឹក​នោះ​ទេ ប៉ុន្តែ​ប្រសិនបើ​អ្នក​ពិតជា​រំភើប​ចំពោះ​ការងារ​ហើយ​ស្រលាញ់​Office ចង់ទៅ​ធ្វើការ​រាល់ថ្ងៃ​បានន័យថា​យើង​កំពុងធ្វើការ ​ឬ​ក្នុង​កន្លែង​ត្រឹមត្រូវ​ មិនមែន​និ​យោ​ជិ​ត​ផ្សេងទៀត​នៅ​ទី​ផ្សេង​សុទ្ធ​តែមាន​អារម្មណ៍​នេះ​ទេ។ ប្រសិនបើ​មាន​អារម្មណ៍​ថា​ការងារ​ធ្វើឲ្យ​រំភើប​បាន​ច្នៃប្រឌិត​ភ្លេច​អស់​ទុក្ខ​ព្រួយ​កង្វល់ មាន​ក្រុមការងារ​ដែល​សប្បាយ​ៗ មាន​តុ​ធ្វើការ​ស្អាតបាត អនាម័យ​បន្ទប់ទឹក​ល្អ ការធ្វើ​ចរាចរណ៍​មិន​ឆ្ងាយ​ហួសហេតុ​ពេក មាន​ទី​តាំង​ធំ​អាចធ្វើ​សមាធិ​លំ​ហាត់ប្រាណ​កាត់បន្ថយ​ស្ត្រ​សបាន មាន​រចនាសម្ព័ន្ធ​ដឹកនាំ​គ្រាន់បើ អ្វីៗ​ទុក​ថា អូ​ខេ​។ តោះ ឈាន​ទៅរក​ចំណុច​ធំ​ទី​ពីរ​។​

២- គុណ​តម្លៃ​របស់​អ្នក​ ស្រប​នឹង​ក្រុមហ៊ុន​

ពិតជា​លំបាក​ណាស់ ក្នុង​ការ​ធ្វើការ សម្រាប់​តែ​នរណាម្នាក់​បាន​ជោគជ័យ​ចំណែក​យើង​គ្មាន​ន័យ​អ្វី ឬ​បម្រើ​បុព្វ​ហេតុដែល​មិនមាន​គុណធម៌ អ្នកផង​រុះ​គន់ ឬ​បុព្វ​ហេតុដែល​យើង​មិន​ជឿ​មិន​យល់ស្រប​។ ល​។ ​ប្រសិនបើ​សាមីខ្លួន​ និង​ក្រុមហ៊ុន​បាន​ចែករំលែក​គុណ​តម្លៃ​ជា​រួម ឬ​ជឿ​ជាមួយគ្នា នឹង​ធ្វើឲ្យ​ការងារ​កាន់តែ​រីករាយ ហើយ​គ្រប់គ្នា​អាច​នឹង​ពេញ​ចិត្តនឹង​សមិទ្ធផល​ព្រោះ​អ្នក​ជឿជាក់​លើ​រូបភាព​ធំ Big Picture។ អំពី​ជំនឿ ​ត្រូវ​គ្នា​រវាង​បុគ្គលិក​ និង​និយោជក ​គឺជា​សញ្ញា​វិជ្ជមាន​ដែល​បង្ហាញ​ថា​យើង​កំពុង​ស្ថិតនៅ​កន្លែងធ្វើការ​ត្រឹមត្រូវ​មួយ​។ ឧទាហរណ៍​យើង​ស្រលាញ់​សត្វ​ ហើយ​ក្រុមហ៊ុន​នោះ​មាន​ការ​អភិរក្ស​ប្រឆាំង​ការសម្លាប់​សត្វ​នេះ បង្ហាញថា​គុណ​តម្លៃ​ភាគី​ទាំង​សង​ត្រូវ​គ្នា​១០០​ភាគរយ នឹង​នៅ​ជាមួយគ្នា​បាន​យូរ​អង្វែង ទម្លុះ​ឧបសគ្គ​បាន​ជាមួយគ្នា​។​

៣- កម្រិត​ជំនាញ​កើនឡើង​

យើង​ស្រាប់តែ​ទទួលស្គាល់ថា ការងារ​ដ៏​លំបាក ​និង​ឧបសគ្គ​ជា​សង្វាក់​បានធ្វើឲ្យ​យើង​សុខៗ​ក្លាយជា​មនុស្ស​អាច​ប្រឈមមុខ​នឹង​បញ្ហា​ប្រឈម​នានា​ខ្លាំង​ជាង​ពីមុន​ក្នុង​ថេរៈវេលា​ខ្លី​សឹង​មិនគួរឲ្យជឿ​បាន​ន័យថា​ការងារ​យើង​កំពុង​ក្លាយជា​សាលា​ដែល​បង្រៀន​យើង​ដោយ​គ្មាន​គិតថ្លៃ ថែមទាំង​ឲ្យ​ប្រាក់​ខែ​យើង​ទៀត​។ គ្មាន​ការងារ​ ឬ​ក្រុមហ៊ុន​ណា​អាច​ល្អឥតខ្ចោះ​បានទេ ​ព្រោះ​វា​តែងតែមាន​អ្វីមួយ ឬ​នរណា​ម្នាក់​ដែល​ធ្វើឲ្យ​​ការងារ​របស់​យើង​ពិបាក​មិន​អញ្ចឹង​ក៏​យើង​មិន​រៀន​បាន​អ្វីមួយ​ដែល​គេ​ហៅថា បទពិសោធន៍​ដោះស្រាយ ​និង​មនុស្ស ឬ​បទពិសោធន៍​ដោះស្រាយ​នឹង​បញ្ហា​នោះ​ដែរ​។ តែ​ប្រសិនបើ​យើង​មាន​ឆន្ទៈ​ និង​អាច​រៀន​សូត្រ​ពី​បញ្ហា​ប្រឈម ក៏ដូចជា​ការ​រាំងស្ទះ​ដែល​កើតឡើង​នៅ​កន្លែង​ធ្វើការ យើង​ទំនងជា​រីកលូតលាស់​ និង​អាច​មើលឃើញ​អនាគត​ដែល​អាចឈាន​ទៅក្នុង​តួនាទី​ជា​អ្នក​សោះ​ស្រាយ​បញ្ហា​បាន ​ឬ​ហៅថា​អាជីព​រយៈពេល​វែង​៕​

​ប្រែ​សម្រួល ៖ សុភា​

ប្រភព៖ Glassdoor​

ចុចអាន៖ កូនសោរ​៣ជួយ​គាំទ្រ​កូនចៅ​ក្នុងពេល​មាន​វិបត្តិ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៩ ម៉ោង មុន

ឯកឧត្តម ឌី វិជ្ជា ជួយសម្រួលការព្យាបាល និងឧបត្ថម្ភ១ពាន់ដុល្លារដល់កីឡាករ ម៉ើល ចាន់រ៉ា របួស

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក ទេសរដ្ឋមន្ត្រី លី ធុជ ៖ កម្ពុជា នឹង​ផ្តល់​ការ​គាំទ្រ​បច្ចេកទេស ចំណេះដឹង និង​ជំនាញ​ដល់​ប្រទេស​ម៉ុង​ហ្គោ​លី លើ​ការងារ​បោសសម្អាត​មីន និង​គាំទ្រ​ដល់​ម៉ុង​ហ្គោ​លី​អនុវត្ត​បទដ្ឋាន​របស់​អនុសញ្ញា​អូ​តា​វ៉ា

ព័ត៌មានជាតិ៩ ម៉ោង មុន

សិស្ស​ប៊ែ​ល​ធី​ថ្នាក់​ទី​១២ ជំនា​ន់ទី​១៨ ចំនួន ២,១១២​នាក់ ទទួល​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ​ប៊ែ​ល​ធី

សន្តិសុខសង្គម៩ ម៉ោង មុន

ស្ត្រីម្នាក់​ទើប​ឆ្លង​ទន្លេ​បាន​កូនភ្លោះ​ ខ្ចីលុយ​គេ១ម៉ឺនទិញថ្នាំឱ្យកូនលេប ស្រាប់តែ​ត្រូវ​រថយន្ត​ដឹកដីបុកកិនស្លាប់

កីឡា១០ ម៉ោង មុន

គ្មានក្រុមណាអាចយកឈ្នះវិសាខាបានទេក្នុងតេជោលីគជុំទី១

Sokha Hotels

ព័ត៌មានពេញនិយម