អាជីព
មេដឹកនាំល្អ ចេះកសាងប្រព័ន្ធការងារដែលគ្មានអារម្មណ៍ថា ហត់នឿយ
ការងារដែលគ្មានអារម្មណ៍ថា ជាការងារ តែដូចជាទម្លាប់មិនចង់ប្តូរ និងជាការវាយទៅមុខបែបកម្សាន្ត មិនមែនចង់មានន័យលើការបំពេញភារកិច្ច ដូចក្មេងបៀមដៃទេ ប៉ុន្តែការដែលបរិយាកាសមានការជំរុញទឹកចិត្តឲ្យមនុស្សចង់ធ្វើចង់បំពេញ ប្រឹងអស់ពីលទ្ធភាព និងមិនមានអារម្មណ៍ថាហត់នឿយ។
យើងអាចកសាងបរិយាកាសបែបនេះបាន ជាសញ្ញាណបញ្ជាក់ច្បាស់ហើយថា យើងជាកំពូលមេដឹកនាំលាក់មុខតាមរយៈ ៖
១ ជាការងារពិតមែន តែហាក់រីករាយ
ដាក់មនុស្សត្រូវនឹងទីតាំងចំណូលចិត្តជាកំពូលជោគជ័យក្នុងវិធានជាអ្នកគ្រប់គ្រងម្នាក់! ក្នុងជីវិតរបស់មនុស្យយើង អ្នកណាម្នាក់ដែលថា មិនមានទេពកោសល្យពិសេស ប៉ុន្តែសួរថាមានប៉ុន្មាននាក់ដែលមានឱកាសបានប្រើប្រាស់វា ហើយត្រូវបានគេកកាយមកឲ្យតម្លៃច្នៃឲ្យចេញជាលទ្ធផលប្រយោជន៍ទាំងអស់គ្នា? នៅក្រុមហ៊ុនយើងមានមែនទេ? ប្រសិនបើមែនពួកគេ គឺច្បាស់ណាស់កំពុងធ្វើការដោយរីករាយជាមួយអាជីពខ្លួន នឹងធ្វើវាបានយ៉ាងត្រឹមត្រូវ។
២ មានមិត្តរួមការងារដែលពិបាកនឹងបែកគ្នា
ទោះបីជាក្នុងត្រក មានស៊ុតមិនល្អពីរបីក៏ដោយ ប្រសិនបើបុគ្គលិកកំពុងពេញចិត្តនឹងមនុស្សភាគច្រើនដែលគេកំពុងធ្វើការជាមួយ បានន័យថាគេកំពុងធ្វើការឲ្យក្រុមហ៊ុនមួយក្នុងវិធានត្រឹមត្រូវ គេពិបាកចាកចេញណាស់។ នៅទីណាដែលមនុស្សស្ងប់ស្ងាត់ដូចពស់សំងំយកពិស មនុស្សនៅមិនបានយូរទេ ទាល់តែពស់ដូចគ្នាទើបនៅសំងំបាន ហើយទីកន្លែងបែបនោះនឹងពោរពេញទៅដោយស្លាកស្នាមរបួសគ្រាំគ្រា អាចសាយពិសស្លាប់ដល់ម្ចាស់ទៀត។ ប្រសិនបើយើងមានអ្នកគ្រប់គ្រងដែលអាចបង្កើតកម្មវិធី បង្កើតការអប់រំបង្កើតមនោគមវិជ្ជាដែលបង្កើតឲ្យមនុស្សចេះចងជាសម្ព័ន្ធស្រលាញ់គ្នា ហើយយល់គ្នាមិនចាំបាច់មានគំនិតដូចគ្នា ហើយបើទោះជាមាននិន្នាការផ្សេងគ្នាក្តី តែមិនធ្វើឲ្យមានអារម្មណ៍តឹងតែង ចេះគោរព និងកត់សម្គាល់ ឲ្យយោបល់គ្នា អ្នកជាស្តេចហើយ មិនមែនត្រឹមអ្នកដឹកនាំធម្មតាទេ។
៣ បុគ្គលិកមានមោទនភាពប្រាប់មនុស្សម្នាអំពីក្រុមហ៊ុន
ប្រសិនបើមានបុគ្គលិកណាម្នាក់ដែលទៅប្រាប់មិត្តភក្ដិ បងប្អូន អ្នកជិតខាងគ្រួសារ និងមនុស្សចម្លែកថ្មីៗ ឲ្យមកដាក់ពាក្យសុំការងារនៅក្រុមហ៊ុនយើង ច្បាស់ណាស់ ថាគេមិនត្រឹមតែជាមនុស្សដែលមានចំណង់ចំណូលចិត្តស្រលាញ់គុណតម្លៃទីនេះយ៉ាងខ្លាំងទេ ថែមទាំងស្លាកសញ្ញារបស់យើងកំពុងដំណើរការចេញផ្សាយ យូរអង្វែង រឹងមាំ ព្រោះនេះជា PR ដោយមនុស្ស ជាប្រភេទកំពូល Public Relation ខ្លាំងគ្មានគូប្រៀប។ កត់សម្គាល់ត្រង់នេះ នឹងឃើញថា ពួកគេពិតជាជឿជាក់ និងយកចិត្តទុកដាក់ចំពោះការងារដែលខ្លួនកំពុងបំពេញ ចង់ឲ្យមនុស្សផ្សេងទៀតដឹង និងបានមកចូលរួមជាមួយផងដែរ។ ប្រសិនបើឮមានអ្នកនិយាយមិនល្អធំពីក្រុមហ៊ុន គឺបញ្ហារបស់បុគ្គលនោះអវិជ្ជមាន ដែលត្រូវទាត់ចេញ ឬមកពីក្រុមហ៊ុនយើងពិតជាមិនល្អមែនគួរកែតម្រូវ៕
ប្រែសម្រួល ៖ សុភា
ប្រភព៖ Doorglass
ចុចអាន៖ បីចំណុចធំៗបង្ហាញថាជីវិតការងារកំពុងដើរលើផ្លូវត្រូវ
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តាសក់ផ្អែម ៥ តោន របស់ កសិករម្នាក់ លក់ចេញអស់ ក្រោយសហគមន៍កសិកម្មជួយរកទីផ្សារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាឡិកា ៦ គ្រឿងរបស់កូនពៅសេដ្ឋី ឥណ្ឌា ដែលខំសន្សំទុក មានមួយមេ Facebook ទាក់ចិត្តខ្លាំង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ