វិធី​ដែល​មេដឹកនាំ​អាច​បង្កើន​កម្លាំងចិត្ត​ ឱ្យដល់បុគ្គលិក​ – Kampuchea Thmey Daily
Connect with us
ធនាគារ ហត្ថា

អាជីព

វិធី​ដែល​មេដឹកនាំ​អាច​បង្កើន​កម្លាំងចិត្ត​ ឱ្យដល់បុគ្គលិក​

Published

on

​មិន​ចំពោះតែ​ក្រុមហ៊ុន​តូច​ឬ​ធំ​ទេ​ការជំរុញ​បុគ្គលិក​ឲ្យ​ដើរទៅ​មុខ​រលូន​ព្រម​គ្នា គឺជា​បញ្ហា​មួយ​ដែល​នៅតែ​ស្មុគ​ពិបាក ។ ក្នុងនាម​ជា​មេដឹកនាំ​អាច​ចាប់ផ្ដើម​ធ្វើ​នូវ​រឿង​ដែល​ផ្ដល់​កម្លាំងចិត្ត​ដល់​និ​យោ​ជិ​ក​ខ្លួន ឲ្យ​កាន់​តែមាន​កម្លាំងចិត្ត​ធានាថា​បុគ្គលិក​នឹងមាន​ផលិតភាព​ខ្ពស់ជាង​មុន រួមមាន ៖

១. ធ្វើជា​គំរូ​

​ក្នុងនាម​ជា​អ្នកដឹកនាំ​ម្នាក់​ក្នុង​អង្គភាព​ការងារ​មួយ ជា​ចាំបាច់​ណាស់​ដែល​ត្រូវតែ​ធ្វើជា​គំរូ​ដ៏​ល្អ​មួយ​ទៅកាន់​កូនចៅ​។ ជា​អ្នកដឹកនាំ​មិនមែន​អង្គុយចាំ​ក្ដី​រំពឹង​ពី​បុគ្គលិក ហើយ​គិតថា​ពួកគេ​នឹងធ្វើ​តាម​យើង​ឬ​យ៉ាងណា​នោះទេ​។ ត្រូវ​ចងចាំ​ថា គន្លឹះ​នៃ​ភាពជា​អ្នកដឹកនាំ​ល្អ​គឺ​ឥទ្ធិពល មិនមែន​ប្រើ​អំណាច​តាមតែ​ចិត្ត​ចង់​ឡើយ​។​

២. ផ្ដល់​កម្មសិទ្ធិ​ឲ្យ​ពួកគេ​ចូលរួម​គ្រប់​សកម្មភាព​

​ទម្រាំ​តែ​ក្រុមហ៊ុន​មួយ​ទទួលបាន​ជោគជ័យ មិនមែនជា​រឿង​ងាយស្រួល​ឡើយ រឿង​ទាំងនោះ​គឺ​ទាមទារ​ពី​និ​យោ​ជិ​ក​របស់​យើង​ម្នាក់ៗ ដែល​បាន​ពួតដៃគ្នា​ជួយ​បញ្ចេញ​សមត្ថភាព​យក​ភាពជោគជ័យ​នេះ​រួមគ្នា​។​

​នេះហើយ​ដែល​មេដឹកនាំ​ម្នាក់ៗ​គួរតែ​ផ្ដល់​ការអនុញ្ញាត​ឲ្យ​បុគ្គលិក​គ្រប់គ្នា បានដឹងថា ពួកគេ​ម្នាក់ៗ​ក៏មាន​ចំណែក​សំខាន់​ក្នុង​ភាពជោគជ័យ​នេះដែរ​។ នៅពេល​មេ​គយ​ណា​ម្នាក់​ធ្វើ​ដូច្នោះ នោះ​នឹង​បង្កើត​អារម្មណ៍​សម្រាប់​បុគ្គលិក​ឲ្យ​មាន​ទំនួល​ខុសត្រូវ​លើស​មុន​។​

៣. ស្វាគមន៍​គំនិត​ថ្មីៗ​ជានិច្ច​ពី​ពួកគេ​

​ជា​មេដឹកនាំ​ដែល​មិន​យកគំនិត​របស់​បុគ្គលិក​មក​ពិចារណា មក​គិត​ផង តើ​បន្ត​ធ្វើជា​មេ​គេ​ធ្វើ​អ្វី​? នេះ​ដូចជា​ការជាន់​ពន្លិច​ទៅដល់​និ​យោ​ជិ​ក​ដែល​ខំ​មាន​គំនិតល្អៗ​មក​បញ្ចេញ តែ​បែរជា​ត្រូវ​មេ​បដិសេធ​ទៅវិញ​។​

​បើ​និ​យោ​ជិ​កមក​ជាមួយ​គំនិត​ទាក់ទង​នឹង​ដំណើរការ​អាជីវកម្ម នេះ​មិនមែនជា​ការប្រមាថ​ទេ មានន័យថា​ពួកគេ​កំពុងតែ​យកចិត្តទុកដាក់​លើ​អាជីវកម្ម​។​

​ការគាំទ្រ​គំនិត​ថ្មីៗ​និង​ផ្ដល់​ឲ្យ​បុគ្គល​នូវ​ឱកាស​ដើម្បី “ ដំណើរការ​ជាមួយគ្នា​” ហើយ​ជួយ​ជំរុញ​ផ្លូវចិត្ត​យ៉ាងខ្លាំង ទោះបី​វា​ដំណើរការ​ឬ​អត់​ក៏ដោយ​។​

៤. ទំនាក់ទំនង​ផ្ទៃក្នុង​

​បើសិនជា​ទំនាក់ទំនង​ផ្ទៃ​ក្នុងនោះ មិន​ជាប់ទាក់ទង​ជាមួយនឹង​រឿង​ស៊ីជម្រៅ​ទេ មិនចាំបាច់​ត្រូវ​លាក់លៀម​ជាមួយ​និ​យោ​ជិ​ក​ឡើយ ។ ទំនាក់ទំនង​ផ្ទៃក្នុង ក៏​ជា​រឿង​សំខាន់​មួយ​ដែល​បង្ហាញ​ពី​ការទុកចិត្ត​គ្នា​ដែល​នាំ​ឲ្យ​មាន​“ ចក្ខុវិស័យ​រស់​រវើក​” ក្នុង​ក្រុមហ៊ុន​។​

Group of Asian business people team meeting in modern office working design planning and ideas concept

៥. បង្កើត​ផ្លូវ​ឬ​អាជីព​នាពេល​អនាគត​

​ជា​មេដឹកនាំ​ត្រូវមាន​គំនិត​ឬ​ផែនទី​បង្ហាញផ្លូវ​អំពី​អ្វីដែល​នៅខាងមុខ ដែល​អាច​ជំរុញ​ចិត្ត​ដល់​ពួកគេ​។ ការផ្ដល់​ឲ្យ​បុគ្គលិក​នូវ​ផ្លូវ​អាជីព​ឬ​គោលដៅ​នាពេល​អនាគត នឹង​នាំ​ឲ្យ​មានការ​លើកកម្ពស់​និង​ឆ្ពោះទៅរក​គោលដៅ​មួយ​ល្អ​ជាមួយគ្នា​៕

​ប្រែ​សម្រួល ​៖ សាង ស្រី​ល័​ក្ខ​

​ប្រភព​៖ anthillonline​

ចុចអាន៖ ភាព​ឱន​លំទោន ​៥ យ៉ាង​ដែល​អ្នកដឹកនាំ​គួរ​តែ​មាន​សម្រាប់​ក្រុម

Click to comment

Leave a Reply

Your email address will not be published.

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement
ព័ត៌មានជាតិ28 mins ago

ក្តៅៗ!! សង្គ្រោះបន្ទាន់ជាច្រើននាក់ នៅខេត្តកំពង់​ឆ្នាំង​ ដោយសារពុលស្រាស

ព័ត៌មានជាតិ57 mins ago

សង្ស័យ​ពុល​ស្រាស​បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់​ ខណៈ​ពេល​ទៅ​ចូល​រួម​បុណ្យ​សព​អ្នក​ស្លាប់​ដោយ​ពុល​ទឹកអណ្ដូង

ជំនឿ2 hours ago

មនុស្សកើតនៅឆ្នាំ ១៩៩៤ «ច»យោងធាតុទាំងប្រាំក្នុងក្បួនចិនទុកថាជា«ឆ្កែឈើ»

ព័ត៌មានជាតិ2 hours ago

លោកស្រី កុយ ពិសី និង​នាយ​ឧ​ត្ត​ម សេនីយ៍ ខ្វាន់ ស៊ា​ម ចុះ​ត្រួតពិនិត្យ​សំណង់​បង្គោល​ផ្លូវ​ខ្សែក្រវាត់​ព្រំដែន​កម្ពុជា​-​វៀតណាម

ព័ត៌មានជាតិ2 hours ago

លោក ហ៊ុន ម៉ា​នី ​៖​ យុទ្ធនាការ​ភ្នំពេញ​ស្អាត​លើកទឹកចិត្ត​បំផុសស្មារតី​សិស្សានុសិស្ស​ឱ្យ​ចេះ​ស្រឡាញ់​បរិស្ថាន

ព័ត៌មានពេញនិយម