បង្កើន​ល្បឿន​នៃ​លទ្ធផល​ការងារ​ដោយ​មិន​ស្ទះ​គំនិត​ច្នៃប្រឌិត​ – Kampuchea Thmey Daily
Connect with us

អាជីព

បង្កើន​ល្បឿន​នៃ​លទ្ធផល​ការងារ​ដោយ​មិន​ស្ទះ​គំនិត​ច្នៃប្រឌិត​

Published

on

​ធម្មតា​ពេលធ្វើការ យើង​ចង់បាន​ផលិតភាព​ច្រើនពេក ក៏​ជា​ពេល​ការច្នៃប្រឌិត​ត្រូវ​កាត់បន្ថយ​សិន ឬ​ទុកចោល​តែម្តង​ព្រោះ​សម្ពាធ​ពេលវេលា​។ ចុះ​តើ​យើង​អាចមាន​ផលិតភាព​ខ្ពស់ ដោយ​មិន​សម្លាប់​គំនិត​ច្នៃប្រឌិត​បានដែរ​?

​វិធី​ខាងក្រោម​ទំនង​ជួយ​បាន​ខ្លះ ៖

១. កំណត់​តួលេខ​ផលិតភាព​

​និយមន័យ​សាមញ្ញ​នៃ​ផលិតភាព​គឺ​ដូច​កំពុង​ព្យាយាម​ធ្វើឱ្យបាន​សម្រេច​នូវ​លួ្ធ​ផល​ណាមួយ ឧទាហរណ៍ សរសេរ​ឱ្យបាន​១០​ទំព័រ ចងឱ្យ​បាច់​១០០​បាច់ ជួប​ឱ្យបាន​៣០​អតិថិជន ។​ល​។​

​ជាក់ស្ដែង​ដែល​យើង​អាច​និយាយបានថា “ អ្វីដែល​យើង​បានធ្វើ​សម្រេច​តាម​គម្រោងការ​នៅថ្ងៃនេះ​” ជា​ផលិតភាព​ពិត និង​ជា​អ្វីដែល​ជំរុញ​ឲ្យ​យើង​ខិត​ទៅរក​គោលដៅ​ធំ​។ ការកំណត់​លទ្ធផល​ប្រចាំថ្ងៃ​គឺ​សំខាន់ ធ្វើយ៉ាងណា​អាច​វាស់​ផលិតភាព​របស់​យ​លង​ជាមួយនឹង​សមីការ​ផលិតភាព​ការងារ​ជា​លទ្ធផល​សរុប​ជាជាង​ការរាយការណ៍​ឱ្យតែបាន​រាយការណ៍​។ ឧទាហរណ៍ រកបាន​ទំនិញ​ឬ​សេវាកម្ម​ដែលមាន​តម្លៃ ៨០,០០០ ដុល្លារ​ដោយ​ប្រើប្រាស់​ម៉ោង​ការងារ ១.៥០០ ។ ដើម្បី​គណនា​ផលិតភាព​គឺ​ត្រូវ​បែងចែក ៨០,០០០​ជាមួយ ១.៥០០ ម៉ោង ។​

២. កំណត់​ពេលវេលា​សម្រាប់​ខ្លួនឯង​

​សាកល្បង​ដើរ​សម្លឹងមើល​ធម្មជាតិ​ជុំវិញ​ផ្ទះ​ឬ​សួនច្បារ ត្រាំ​ក្នុង​អាងទឹក​ក្ដៅ​ដោយ​ដុត​ទៀន​បំភ្លឺ​និង​ឧបករណ៍​ភ្លេង ដេក​នៅក្នុង​អង្រឹង​នៅ​ខាងក្រោយ​ផ្ទះ ស្រូបយក​ខ្យល់​បរិសុទ្ធ​ហើយ​សម្លឹងមើល​ទៅលើ​មេឃ​។​

​គិតពី​ការច្នៃប្រឌិត​ដែលជា​គំនិត​របស់​យើង ហើយក៏​ចងចាំ​ថា រឿង​ទាំងនោះ​គឺ​ត្រូវការ​ពេលវេលា​និង​ចន្លោះ​ដើម្បី​រក​ចង្វាក់​រវាង​បំណែក​នីមួយៗ​។ ចាត់ទុក​រឿង​ទាំងនេះ​ទៅនឹង​កិច្ចប្រជុំ​អតិថិជន ឬ​ក្នុង​ក្រុមហ៊ុន​។​

៣. ស្វែងយល់​ពី​ដែន​កំណត់​ខ្លួនឯង​

​ការគិត​មមៃ​សមូហភាព​ជាមួយនឹង​ប្រសិទ្ធភាព​និង​ផលិតភាព ធ្វើ​ឲ្យ​មានការ​ច្នៃប្រឌិត​។ នៅពេលដែល​យើង​ព្យាយាម​រៀបចំ​ថ្ងៃ​របស់​យើង​ឲ្យ​ទៅជា​ពេលវេលា​នៃ​ការផ្ដោត​អារម្មណ៍ ដោយ​ប្រើ​ខួរក្បាល​នោះ​វា​នឹងត្រូវ​លើស​ទម្ងន់​។​

​រាល់​ផលិតភាព ៤០ នាទី​ចំណាយពេល ១០ នាទី​នៃ​ពេលវេលា​រង់ចាំ សូម្បីតែ​យើង​ដក​ភ្នែក​ចេញពី​អេក្រង់​រយៈពេល ៣០ វិនាទី ក៏​អាច​ផ្ដល់នូវ​អត្ថប្រយោជន៍​យូរអង្វែង​ដែរ​។​

​រៀន​សាកល្បង រៀន​ស្វែងយល់​ពី​ដែន​កំណត់​ខ្លួនឯង ដោយ​មិន​ឲ្យ​ប៉ះពាល់​ដល់​ការច្នៃប្រឌិត​របស់​យើង​។​

៤. ជៀសវាង​ការរំខាន​រឿង​មិន​ទាក់ទង​នឹង​យើង​

​សំឡេង​រំខាន ទីកន្លែង​មិន​ស្ងប់​អាចធ្វើ​ឲ្យ​យើង​បង្កើត​ផលិតភាព​ដោយ​មិន​ច្បាស់លាស់ សម្រាប់​ខ្លួនឯង​។ ជាពិសេស​នោះ​គឺអាច​សម្លាប់​គំនិត​ច្នៃប្រឌិត និង​ធ្វើ​ឲ្យ​យើង​ស្រពិចស្រពិល​បាន​។​

​សូម​យក​ទូរស័ព្ទ​ទៅ​ឆ្ងាយ ហើយ​លុបចោល​ការប្រជុំ​ដែល​មិន​សំខាន់ រួច​សម្រាក​ដោយ​គ្មាន​ការរំខាន​។ ត្រូវ​ប្រាប់​ខ្លួនឯង​ថា​” យើង​បានមក​ដល់ពេល​កំណត់​នៃ​ផលិតភាព​ហើយ​”៕

​ប្រែ​សម្រួល​៖ សាង ស្រី​ល័​ក្ខ

ប្រភព​៖ success​

ចុចអាន៖ វិធី​ដែល​មេដឹកនាំ​អាច​បង្កើន​កម្លាំងចិត្ត​ ឱ្យដល់បុគ្គលិក​

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement
ព័ត៌មានជាតិ7 mins ago

អ្នក​ឆ្លង​កូវីដ ០៦ នាក់ ធ្លាប់​ទៅ​លេង​បង​ប្អូន​នៅ​ស្រុកព្រៃឈរ អ្នក​ប៉ះពាល់ ០៨ នាក់​មាន​ហានិភ័យ​ឆ្លង​ខ្ពស់

ព័ត៌មានអន្ដរជាតិ13 mins ago

កុមារអាយុ៩ខែស្ថិតក្នុងចំណោមអ្នកស្លាប់ក្នុងហេតុការណ៍រថយន្តបុករះអ្នកថ្មើរជើងនៅ អាល្លឺម៉ង់ (មានវីដេអូ)

ព័ត៌មានជាតិ35 mins ago

លោក ហ៊ុន ម៉ានិត៖ កន្លែងធ្វើតេស្ត អាច​ក្លាយជាកន្លែងចម្លង ប្រសិនមិនបានរក្សាគម្លាត ពាក់ម៉ាសឲ្យបានត្រឹមត្រូវ

ព័ត៌មានជាតិ8 hours ago

ម្ចាស់​ឃ្លិប​វីដេអូ​ ដែល​បែកធ្លាយ​បាន​បដិសេធ​ថា​ខ្លួន​មិន​ជាប់​សាច់​ឈាម ឬ ជាកូនស្រី​បង្កើត​របស់​លោក​ឆែម សាវុធទេ (Videos)

ព័ត៌មានជាតិ9 hours ago

អ្នក​ពាក់ព័ន្ធ​ដោយផ្ទាល់និងប្រយោល ក្នុងព្រឹត្តិការណ៍​២៨​វិច្ឆិកា នៅ​ខេត្តកំពង់ចាម មានចំនួន៣៣នាក់

ព័ត៌មានពេញនិយម