ដាក់​ពាក្យសុំ​ការងារ​ធ្វើតាម​របៀប​នេះ ងាយ​ជោគជ័យ​បំផុត – Kampuchea Thmey Daily
Connect with us
ធនាគារ ហត្ថា

អាជីព

ដាក់​ពាក្យសុំ​ការងារ​ធ្វើតាម​របៀប​នេះ ងាយ​ជោគជ័យ​បំផុត

Published

on

​ការពិនិត្យ​ឡើងវិញ​នូវ CV មុនពេល​ធ្វើការ​សម្ភាស​ន៍ គឺជា​រឿង​មួយ​ដែល​បេក្ខជន​គ្រប់រូប​គួរតែ​ធ្វើ​។ មាន​គន្លឹះ​ខ្លះៗ​ដែល Kpt Plus ចង់​ណែនាំ​សម្រាប់​អ្នក​ដែល​កំពុងតែ​ស្វែងរក​ការងារ​ធ្វើ​នាបច្ចុប្បន្ន​នេះ ដើម្បី​ជួយ​បង្កើន​ឱកាស​ឆាប់​ទទួលបាន​ការងារ​ធ្វើ​ឆាប់ៗ​៖

១. ស្រាវជ្រាវ​លម្អិតអំពីក្រុមហ៊ុន​នោះ

​នេះ​គួរតែ​ជា​រឿង​ដំបូង​ដែល​យើង​ត្រូវធ្វើ មុនពេល​ដាក់​ពាក្យសុំ​ការងារ​។ តើ​ក្រុមហ៊ុន​នេះ​ធ្វើ​អ្វី​? តើ​ពួកគេ​ធ្វើការ​ជាមួយ​អតិថិជន​ណាខ្លះ​? តើ​យើង​មានបទពិសោធន៍​អ្វីខ្លះ​ក្នុងការ​ជំរុញ ឬ​ធ្វើ​ឲ្យ​ខ្លួនឯង​លេចធ្លោ​បាន​? តើ​អ្នកណា​ជា​អ្នកធ្វើ​សេចក្ដីសម្រេចចិត្ត​លើ​ការងារ​របស់​យើង ហើយ​តើ​ពួកគេ​មាន​ប្រវត្តិ​អ្វីខ្លះ​ដែល​យើង​គួរតែ​ដឹង​?

​ដើម្បី​កាន់តែច្បាស់ គួរ​ចំណាយពេល​ច្រើន​នៅលើ LinkedIn Twitter និង​រៀនសូត្រ​តាម​អ៊ីនធឺណិត អំពី​អ្វីដែល​ក្រុមហ៊ុន​មាន ដើម្បី​ងាយស្រួល​កែសម្រួល​ប្រវត្តិរូប​សង្ខេប​របស់​យើង ឲ្យ​ស្របទៅនឹង​ពាក្យសុំ​។​

២. ធ្វើ Cover letter បាន​ត្រឹមត្រូវ​

​មានរឿង​ជាច្រើន​ដែល​អ្នកដាក់ពាក្យ​ស្នើសុំ​ការងារ​បញ្ជូន​ប្រវត្តិរូប​របស់​ពួកគេ​ដោយ​គ្មាន cover letter ឬក៏​មាន​បញ្ចូល​នូវ​លិខិត​មិនបានការ​ទៅវិញ​។ តាមរយៈ​ការធ្វើ​បែបនេះ ដូច​កំពុង​ប្រាប់​ទៅ​និយោជក​ថា យើង​មិន​ចង់បាន​ការងារ​នោះទេ​។​

cover letter នឹង​ប្រាប់​និយោជក​ថា ហេតុអ្វី​បានជា​យើង​ជា​បេក្ខជន​ល្អ​សម្រាប់​មុខតំណែង​នេះ​? ដូចគ្នានេះ​ផងដែរ វា​ក៏​ទាក់ទង​ជាមួយនឹង​បទពិសោធន៍​ពី​អតីតកាល​ពីមុនៗ​របស់​យើង​ដែរ​។​

៣. និយាយ​អំពី​បទពិសោធន៍​កន្លង​របស់​យើង​

​បទសម្ភាសន៍​ភាគច្រើន​ចាប់ផ្ដើម​ដោយ​សំណួរ “​ប្រាប់​ខ្ញុំ​អំពី​ខ្លួន​អ្នក​” ដូច្នេះ​គិត​តាមរយៈ​ទិដ្ឋភាព​នៃ​បទពិសោធន៍​របស់​យើង​កន្លងមក ដែល​ចង់​បញ្ជាក់ប្រាប់​អ្នក​សម្ភាស​។ ប្រាប់​និ​យោ​ជិ​កនូវ​អ្វីដែល​មិនមាន​នៅក្នុង​ប្រវត្តិរូប​សង្ខេប​របស់​យើង​។ ទាំងនេះ​ជា​ព័ត៌មាន​លម្អិត​ដែល​ធ្វើ​ឲ្យ​យើង​លេចធ្លោ​ជាង​បេក្ខជន​ផ្សេង​។​

៤. ត្រូវ​ត្រៀមខ្លួន​ជាមួយ​សំណួរ​គួរ​ឲ្យ​ចាប់អារម្មណ៍​

​ក្នុង​សម្ភាសន៍​ការងារ​សំណួរ​ជាទូទៅ​គឺ​”​អ្វីដែល​អ្នក​ចង់​បន្ថែម ឬ​មាន​សំណួរ​សួរ​មកវិញ​?” ។ ក្នុងនាម​ជា​បេក្ខជន​គួរ​មាន​បញ្ជី​សំណួរ​ជាមុន និង​ត្រងត្រាប់​ស្ដាប់​ចម្លើយ​ក្នុងពេល​សម្ភាសន៍ សួរ​សំណួរ​ដែល​ត្រូវ​តាមដាន​។ សំណួរ​របស់​យើង​គឺជា​ការឆ្លុះបញ្ចាំង​ពី​យើង ហើយ​សំខាន់​ជាងនេះទៅទៀត​នោះ​គឺ​យើង​នឹង​ក្លាយជា​អ្នក​ស្ដាប់​សកម្ម​មិន​ខាន​។​

៥. ស្គាល់​ពី​លក្ខណៈពិសេស​នៃ​ការជជែក​ជា​វីដេអូ​

​ទោះបីជា​យើង​ជាច្រើន​បាន​សម្ភាសន៍​ក៏ដោយ ក៏​ការជជែក​តាម​វីដេអូ​នៅតែ​សំខាន់​។ ដើម្បី​បញ្ជាក់​ឲ្យ​ច្បាស់​និង​មើលទៅ​មាន​ជំនាញ​វិជ្ជាជីវៈ ចូរ​ស្ថិតនៅ​កន្លែង​ស្ងាត់​មួយ​ដែលមាន​អ៊ីនធឺណិត​រឹងមាំ​។ អ្នក​នៅ​ជុំវិញ​យើង​អាច​នឹង​ប្រាប់​និយោជក​អំពី​យើង ដូច្នេះ​ជៀសវាង​ការហៅ​ទូរស័ព្ទ​ជា​វីដេអូ​នៅលើ​គ្រែ​រញ៉េរញ៉ៃ ឬ​របស់របរ​ផ្សេងទៀត​នៅ​ខាងក្រោយ​។​

៦. កុំ​ភ្លេច​អ៊ីមែល​តាមដាន​

​ផ្ញើ​កំណត់ចំណាំ​តាមដាន​ដោយ​គិតគូរ​ជានិច្ច បន្ទាប់ពី​ការសម្ភាសន៍​បានធ្វើ​រួចរាល់​។ ជាពិសេស​នោះ​គឺ​អ៊ីមែល ជា​រឿង​សំខាន់​ដែល​គួរ​តាមដាន​សឹងតែ​រាល់ថ្ងៃ​។​

​គ្រប់គ្នា​ប្រាកដជា​ដឹងថា ទីផ្សារការងារ​បច្ចុប្បន្ន​នេះ​គឺ​លំបាក​ណាស់​។ ជា​រៀងរាល់ថ្ងៃ​យើង​អាចមាន​អារម្មណ៍​ថា​មាន​ដំណឹង​អាក្រក់​ច្រើន ហើយ​ជា​ពេលវេលា​ដ៏​លំបាក​បំផុត​ក្នុងការ​ចាប់ផ្ដើម​អាជីព​ឬ​ការងារ​។​

​ប៉ុន្តែ​បើ​យើង​រក្សា​គំនិត​បើកចំហ​និង​បោះជំហាន​ទៅមុខ យើង​អាច​នឹង​ភ្ញាក់ផ្អើល ហើយ​ចាប់យក​ការងារ​ដ៏​ល្អ​មួយ ដើម្បី​ចាប់ផ្ដើម​អាជីព​អនាគត​របស់​យើង ៕

​ប្រែ​សម្រួល​ ៖ សាង ស្រី​ល័​ក្ខ​

​ប្រភព​៖ forbes​

ចុចអាន៖ វិធី​ដែល​មេដឹកនាំ​អាច​បង្កើន​កម្លាំងចិត្ត​ ឱ្យដល់បុគ្គលិក​

Click to comment

Leave a Reply

Your email address will not be published.

13 − 5 =

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement
ព័ត៌មានជាតិ6 hours ago

្អ្នកជាប់ពាក់ព័ន្ធក្នុងព្រឹត្តិការណ៍២៨វិច្ឆិកា ជិត៣០០នាក់ នៅខេត្តបន្ទាយមានជ័យ ​តេស្ត​ ​អវិជ្ជមាន​ទាំងអស់

ព័ត៌មានអន្ដរជាតិ7 hours ago

Breaking News! វៀតណាមក៏រាយការណ៍ករណីឆ្លងកូវីដក្នុងសហគមន៍លើកដំបូងដែរ ក្រោយស្ងាត់ជិត៣ខែ

ព័ត៌មានជាតិ7 hours ago

អភិបាលស្រុក​សំរោង​ចុះ​ពិនិត្យ​បើក​ការដ្ឋាន​ជួសជុល​ផ្លូវលំ​ប្រវែង​ជាង ១០០០​ម៉ែត្រ​

ព័ត៌មានជាតិ7 hours ago

រដ្ឋបាល​រាជធានី​ភ្នំពេញ ​ណែនាំ​១០​ចំណុច​ដល់​រដ្ឋបាល​ខ​ណ្ឌ​ទាំង​១៤ ចូលរួម​បង្ការ​និង​ទប់ស្កាត់​ការ កូ​វីដ​-១៩

ព័ត៌មានជាតិ8 hours ago

ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ក្រសួងយុត្តិធម៌​ទាំងអស់ ពុំមាន​នរណា​ឆ្លង Covid-19 នោះទេ

ព័ត៌មានពេញនិយម