Connect with us

អាជីព

ដុសខាត់ជំនាញ​សម្រេចចិត្ត decision making ឱ្យ​កាន់​តែ​ប្រសើរជាងមុន

បានផុស

នៅ

វិចារណញ្ញាណ តាមពិតគ្រប់គ្នាសុទ្ធ​មាន គ្រាន់តែមនុស្ស​ខ្លះ ពិតជាទាមទារមានច្រើន លើសធម្មតា ព្រោះខ្លួនជាមេដឹកនាំគេ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Kpt plus សូម​បង្ហាញ​ជូន​នូវ​គន្លឹះ​ចំនួន ៣ ដើម្បី​ជួយ​មិត្ត​អ្នកអាន​ ឲ្យ​ស្គាល់​សញ្ញា​ដែល​វិចារណញ្ញាណ​កំពុង​ផ្ដល់​ជូន​យើង​រាល់ថ្ងៃ​នេះ៖

១. យក​ចិត្ត​ទុក​ដាក់​លើភាសាកាយវិកា

ជា​រឿយៗ​យើង​មាន​ប្រតិកម្ម​ខាង​រាង​កាយ ​ចំពោះ​ការ​សម្រេចចិត្ត​ ដូច្នេះ​នៅ​ពេល​ពិចារណា​ជម្រើស​របស់​យើង ​សូម​យកចិត្តទុកដាក់​ចំពោះ​ការ​ឆ្លើយតប​ទាំងនោះ។

ពាក្យ​ថា“ ស្ដាប់​រាងកាយ​របស់​យើង” មាន​សុពលភាព​ផ្នែក​វិទ្យាសាស្ត្រ ​ពី​ព្រោះ​មាន​ប្រព័ន្ធ​ម៉្យាង​បាន​បញ្ជូន​សរសៃ​ប្រសាទ​ នៅ​ក្នុង​សរសៃ​ឈាម​ក្នុង​រាងកាយ​របស់​យើង ឲ្យ​បាន​ដឹង ​រាល់​ពេល​យើង​ធ្វើការ​សម្រេចចិត្ត​ណាមួយ។

២. ចង​ក្រង​ហេតុផល​និង​ថ្លឹងថ្លែង

វិចារណញ្ញាណ​អាច​មក​រក​យើង​ក្នុង​គ្រា​តូច​តាចណាមួយ​ នៅ​ពេល​ដែល​យើង​កំពុង​ថ្លឹងថ្លែង​ជម្រើស​ជំនួស។ ការ​យល់ដឹង​ទូលំទូលាយនៅផ្នែក​ទាំងនេះ​ អាច​បង្ហាញ​ពី​ធនធាន​ដែល​មិន​មាន​ភស្តុតាង​ភ្លាមៗឡើយ ​ប៉ុន្តែ​​នឹង​ជួយ​គាំទ្រ​ដល់​ជម្រើស​ដែល​មិនសមទំនង​ ហើយ​បង្កើន​ឱកាស​នៃ​ភាព​ជោគជ័យមកវិញ។

ត្រូវ​ប្រាកដ​ថា​ សរសេរ​គំនិត​ទាំងនេះ​ និង​ថ្លឹង​ទម្ងន់​ដែល​ជា​ផ្នែក​មួយ​នៃ​កញ្ចប់​ទិន្នន័យ​របស់​យើងទាំងអស់។​

៣. ឆ្លៀត​ពេល​ស្ដាប់

តើ​វិចារណញ្ញាណ​តែងតែ​ត្រូវ​ទេ? ទេ​ ប៉ុន្តែ​ជា​ឧបករណ៍​ស្របច្បាប់​នៅ​ក្នុង​ប្រអប់​ឧបករណ៍​ធ្វើ​សេចក្ដី​សម្រេចចិត្ត​របស់​យើង។ ពេល​ខ្លះ​យើង​ច្រឡំ​ការ​ភ័យ​ខ្លាច​ឬ​ភាព​ភ័យ​ខ្លាច​ទៅ​ចំពោះ​វិចារណញ្ញាណ ។ ប៉ុន្តែ​ពេល​ខ្លះ​អារម្មណ៍​ទាំង​នោះ​ត្រូវ​បាន​ចាក់ឫស​នៅ​ក្នុង​ភស្តុតាង ​ដែល​អាច​កំណត់​បាន​ពី​បទពិសោធន៍​ជាក់ស្ដែង​ ពី​អតីតកាល​របស់​យើង​វិញ។

ដូច្នេះហើយ ទើបការ​ស្ដាប់​គឺ​ជា​រឿង​ល្អ​មួយដែល​យើង​គួរ​តែ​ធ្វើ​ មុន​នឹង​សម្រេចចិត្ត​ក្នុង​រឿង​ណាមួយ ​បើ​មិន​ចង់​ឲ្យ​មាន​ការ​ខុសឆ្គង​ទៅ​ថ្ងៃ​មុខ​ទេ។

ការ​ធ្វើ​សេចក្ដី​សម្រេចចិត្ត ​មិន​មែន​ជា​ស្ថានភាព​តឹងតែង​ណាស់​ណា​ទេ។ ចង់​ធ្វើការ​សម្រេចចិត្ត​បាន​ត្រឹមត្រូវ​ហើយ​មិន​ស្ដាយ​ក្រោយ ​យើង​គួរ​ប្រើ​ទាំង​តក្កវិជ្ជា​ ( វិជ្ជា​ត្រិះរិះ​ចំណេះដឹង​រក​ហេតុផល)  និង​វិចារណញ្ញាណ​ នៅ​ពេល​ធ្វើការ​ជ្រើសរើស។ ប្រភេទ​ទាំងពីរ​នេះ​មិន​បាន​ផ្ទុយ​គ្នា​ទេ ​គ្រាន់​តែ​ជា​ផ្នែក​ពីរ​ នៃ​អត្ថន័យ​តែ​មួយ។

ការ​ទទួល​ស្គាល់​តម្លៃ​នៃ​គំនិត​ទាំងពីរ​នេះ​ ធ្វើ​ឲ្យ​យើង​ទទួល​បាន​ព័ត៌មាន​ទូលំទូលាយ​ និង​ជួយ​យើង​ធ្វើការ​សម្រេចចិត្ត​បាន​ល្អ​ជាង​មុន​ថែម​ទៀត៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖ forbes

ចុចអាន៖ ៥ យ៉ាង​លើកកម្ពស់​ក្រមសីលធម៌​រឹងមាំ​នៅក្នុង​អង្គភាព​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៥ ម៉ោង មុន

ឯកឧត្តម ឌី វិជ្ជា ជួយសម្រួលការព្យាបាល និងឧបត្ថម្ភ១ពាន់ដុល្លារដល់កីឡាករ ម៉ើល ចាន់រ៉ា របួស

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក ទេសរដ្ឋមន្ត្រី លី ធុជ ៖ កម្ពុជា នឹង​ផ្តល់​ការ​គាំទ្រ​បច្ចេកទេស ចំណេះដឹង និង​ជំនាញ​ដល់​ប្រទេស​ម៉ុង​ហ្គោ​លី លើ​ការងារ​បោសសម្អាត​មីន និង​គាំទ្រ​ដល់​ម៉ុង​ហ្គោ​លី​អនុវត្ត​បទដ្ឋាន​របស់​អនុសញ្ញា​អូ​តា​វ៉ា

ព័ត៌មានជាតិ៦ ម៉ោង មុន

សិស្ស​ប៊ែ​ល​ធី​ថ្នាក់​ទី​១២ ជំនា​ន់ទី​១៨ ចំនួន ២,១១២​នាក់ ទទួល​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ​ប៊ែ​ល​ធី

សន្តិសុខសង្គម៦ ម៉ោង មុន

ស្ត្រីម្នាក់​ទើប​ឆ្លង​ទន្លេ​បាន​កូនភ្លោះ​ ខ្ចីលុយ​គេ១ម៉ឺនទិញថ្នាំឱ្យកូនលេប ស្រាប់តែ​ត្រូវ​រថយន្ត​ដឹកដីបុកកិនស្លាប់

កីឡា៦ ម៉ោង មុន

គ្មានក្រុមណាអាចយកឈ្នះវិសាខាបានទេក្នុងតេជោលីគជុំទី១

Sokha Hotels

ព័ត៌មានពេញនិយម