អាជីព
៦ យ៉ាងដែលមិនសមរម្យនឹងនិយាយនៅកន្លែងការងារ
គ្រប់គ្នាតែងតែចង់បង្កើតទំនាក់ទំនងល្អជាមួយមិត្តរួមការងារតាមរយៈការសន្ទនាស្និទ្ធស្នាល ប៉ុន្តែតាមពិតទៅ មានប្រធានបទមួយចំនួនដែលគួរចៀសវាងប្រសិនមិនចង់ត្រូវគេវាយតម្លៃ។
ប្រធានបទភាពយន្ត តន្ត្រីនិងអាហារ ការហាត់ប្រាណ ការអានសៀវភៅ ការត្រៀមវិស្សមកាលអាចថាល្អ តែប្រធានបទផ្សេងទៀតដូចជា សាសនានិងនយោបាយអាចមានលក្ខណៈឆ្គង។ ប្រសិនបើនិយាយអំពីរឿងទាំងនេះច្រើនពេកមិត្តរួមការងាររបស់អាចស្វែងរកវិធីចៀសវាងយើង ឬប្រកែកគ្នា បែកបាក់មិត្តភាព ឈានដល់មើលមុខគ្នាមិនចំ ព្រោះមនុស្សម្នាក់ៗមិនមានជំនឿសាសនា ឬនិន្នាការនយោបាយដូចគ្នាទេ។
១ សាសនា
សាសនាគឺជារឿងផ្ទាល់ខ្លួន ហើយមនុស្សជាច្រើនមានជំនឿខ្លាំង ខ្សោយតាមទម្លាប់របស់ពួកគេ។ យើងមិនចាំបាច់លាក់បាំងការជឿសាសនា ឬក៏ធ្វើពុតថា គ្មានជំនឿទេ ប៉ុន្តែកុំអួតសាសនាខ្លួនបង្អាប់អ្នកដទៃ។ ជំនឿជាការគោរពរបស់មនុស្សហើយជំនឿជាផ្នែកនៃជីវិតរស់នៅរបស់ពួកគេគ្មានប្រយោជន៍អ្វីក្នុងការនិយាយអំពីប្រធានបទនេះឡើយ។
២ នយោបាយ
សូម្បីតែការលើកឡើងពីអ្នកដែលយើងចង់បោះឆ្នោតឱ្ ឬការចង្អុលគ្នាថាគាំទ្រខាងណេះខាងណោះ ជាទង្វើលាបពណ៌គ្នាបង្កថ្នាំងថ្នាក់ ដែលមនុស្សមានកម្រិតយល់ដឹងល្អគេមិនធ្វើដាច់ខាត។ តើវាមានប្រយោជន៍អ្វីក្នុងការបែកបាក់ក្រុមការងារដោយសារតែរឿងនេះ ហេតុអ្វីមិនគោរពគំនិតគ្នា ទុកសិទ្ធរៀងខ្លួនទៅ?
៣ ការរួមភេទ
មនុស្សខ្វះសីលធម៌ និយមអំពីជីវិតផ្លូវភេទទុកជារឿងធម្មតា ខណៈអ្នកផ្សេងមិនអាចទទួលយកបាននោះទេ។ ការនិយាយយូរទៅក្លាយជាជំងឺ និងសិលធម៌អន់ថយដោយខ្លួនឯង។ នៅក្នុងច្បាប់ ប្រសិនបរិយាកាសការងារដែលមានការនិយាយរឿងភេទមិនសមរម្យ អ្នករងគ្រោះអាចដាក់ពាក្យបណ្តឹងពីការយាយីផ្លូវភេទប្រឆាំងនឹងយើងបានពិតមែន។
៤ បញ្ហានៅផ្ទះ
ប្រសិនបើចង់ចែករំលែកបញ្ហាផ្ទាល់ខ្លួនជាមួយមិត្តរួមការងារឬចៅហ្វាយព្រោះកំពុងតុកសិកខ្លាំងត្រូវការយោបល់ និងសម្តីលើកទឹកចិត្ត ត្រូវអញ្ជើញពួកគេជជែកក្រោយម៉ោងការងារ ។ ទម្លាប់ដែលរអ៊ូរទាំ ឬនិយាយអំពីបញ្ហានៅផ្ទះ វិបត្តិផ្ទាល់ខ្លួន ពេលខ្លះក៏អាចបណ្តាលឱ្យយើងក្លាយជាប្រធានបទនៃការនិយាយដើមក្រោយខ្នង នាំដល់ទំនាស់ខាតបង់ចរិយាសម្បត្តិនៃក្រុមការងារមានវិន័យល្អ។
៥ សេចក្តីប្រាថ្នាអាជីព
ប្រហែលជាពេលខ្លះយើងស្ថិតក្នុងស្ថានភាព មើលឃើញការងារបច្ចុប្បន្នរបស់ខ្លួនជាជំហានចម្លងទៅរកអ្វីដែលធំជាងនេះ ។ ល្អណាស់ដែលយើងមានគោលដៅប៉ុន្តែក៏មិនចាំបាច់ចែករំលែកព័ត៌មានទាំងនោះជាមួយមិត្តរួមការងារដែរ ព្រោះថៅកែ មេដឹកនាំដែលកំពុងបណ្តុះបណ្តាលយើង និងដែលមានចិត្តចង្អៀត អាចនឹងចាប់ផ្តើមអាក់អន់ចិត្តលែងទុកយើងជាបុគ្គលសំខាន់។ មិនទាន់ទាំងឮផ្គរផងចាក់ទឹកភ្លៀងចោលបែបនេះគឺខាតបង់ធ្ងន់តែម្តង។
ប្រសិនបើមានគម្រោងផ្លាស់ប្តូរនាយកដ្ឋាននៅក្នុងវិសាលភាពក្រុមហ៊ុនបច្ចុប្បន្ន សូមអង្គុយចុះនិយាយផ្ទាល់ជាមួយមេគ្រប់គ្រងយើង ឬខាងធនធានមនុស្ស ឬជាមួយថៅកែជាលក្ខណៈ (ឯកជន) ហើយពិភាក្សាវិញល្អជាង។ មានតែពួកគេប៉ុណ្ណោះដែលអាចជួយសម្រេចគោលដៅរបស់យើង។
ចំណែកឯការមានគម្រោងផ្លាស់ទៅក្រុមហ៊ុនផ្សេងសូមកុំអោយអ្នកទីពីរណាដឹងរហូតដល់ពេលចាកចេញ។ ប្រសិនបើចៅហ្វាយក្នុងអាជីវកម្មខ្នាតតូច ដឹងរឿងនេះហើយយើងមិនទាន់មានកន្លែងផង ពួកគេអាចចាប់ផ្តើមរកហេតុផលដើម្បីឱ្យយើងចាកចេញទាំងទោមនស្ស។
៧ រឿងប្រាក់ខែ
មនុស្សជាច្រើនចង់ប្រកួតប្រជែងខាងអារម្មណ៍ ដោយនិយម អួតអាង ឬដេញដោលគ្នាថាតើបានប្រាក់ខែប៉ុន្មាន។ប្រសិនបើមាននរណាម្នាក់ដឹងប្រាក់ខែយើងចេញពីមាត់យើង នោះវាលែងជាការសម្ងាត់ហើយ។ គណនេយ្យនឹងធនធានមនុស្សមិនអាចនិយាយរឿងនេះទេព្រោះជាវិន័យតឹងរឹង។ ប្រសិនបើអ្នករួមការងារដឹងថា យើងបានលើសពួកគេអាចចាប់ផ្តើមអាក់អន់ចិត្ត បង្កើតសកម្មភាពប្រជែងបែបអវិជ្ជមាន រីឯ បើយើងបានតិចជាងគេនឹងឡកលើយមាក់ងាយ តើចំណេញត្រង់ណា?
ដោយ សុភា
ប្រភព HRB
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
កីឡា៣ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)