កុំ​និយាយ​បែប​នេះ​ទៅ​កាន់​មិត្ត​រួម​ការងារ​​ បើ​នៅ​ចង់​ឲ្យ​គេ​ផ្ដល់​តម្លៃ – Kampuchea Thmey Daily
Connect with us

អាជីព

កុំ​និយាយ​បែប​នេះ​ទៅ​កាន់​មិត្ត​រួម​ការងារ​​ បើ​នៅ​ចង់​ឲ្យ​គេ​ផ្ដល់​តម្លៃ

Published

on

របៀប​និយាយ​ស្ដី​សំខាន់​ណាស់ ​ពិសេស​ពេល​យើង​ជា​បុគ្គល​មាន​តួនាទី​សមរម្យ​មួយ​មាន​ការងារ​ធ្វើ​មាន​ការិយាល័យ មាន​ចំណេះដឹង។

ទោះបី​ជា​សម្ដី​មិន​តំណាង​ឥរិយាបថ​យើង​ទាំងស្រុង​ពិតមែន ​តែ​បើ​ភ្លាវ​ពេក ក៏​ពិបាក​ទទួល​យក​ដែរ។​ តម្លៃ​មនុស្ស​យើង​អាស្រ័យ​លើ​ទង្វើ​និង​សម្ដី​សន្ទនា​ហ្នឹងហើយ។

ឈប់​និយាយ​ពាក្យ​ទំាងនេះ​​ ប្រសិន​បើ​អ្នកធ្លាប់ត្រូវបានគេ​ឲ្យ​តម្លៃ​ទាប នៅ​កន្លែង​ធ្វើការ​មុនៗ ៖

១ ខ្ញុំ​ធ្វើការ​បណ្ដោះ​អាសន្នហ្នឹង!

វា​ជា​ការពិត​អ្នកមានសិទ្ធិប្រាប់មិត្តរួមការងារ​អំពីចិត្ត គំនិត​ពិត ​និងការ​គិត​របស់​អ្នក​ដែល​ធ្វើការ​ទី​នោះ​គ្រាន់​តែបណ្តោះអាសន្ន តែវាចាំបាច់ដែរ? អ្នកគួរបង្ហាញ​ការគោរពលើការងារខ្លួន​សល់​តែ​មួយ​ថ្ងៃ​ទៀត​ក៏ដោយ​ក៏​ត្រូវ​តែ​ស្រលាញ់​ការងារ​ដែរ ​បើ​អ្នក​ពិត​ជា​មនុស្ស​មាន​ការ​ទទួល​ខុសត្រូវ​និង​ចង់​បាន​ការ​វាយតម្លៃ​ខ្ពស់។ ទូក​ទៅ​កំពង់​នៅ មនុស្ស​មាន​ចរិត​បែបណា​កេរិ៍្តឈ្មោះ​បែប​នោះ។

២ កុំ​ប្រឹង​ពេក​គេ​មិន​ឲ្យ​ប្រាក់ខែ​លើស​ទេ

ភាព​កំប្លុកកំប្លែង​របស់​អ្នកត្រូវដឹងពីផលប៉ះពាល់។​ សម្ដី​ខ្លះ​វា​ហាក់​មិន​សម​និង​ចំណេះដឹង​អ្នក​ឡើយ ហើយ​បើ​ប្រើ​នៅ​ថ្ងៃ​ដំបូង​ទៀត អ្នក​នឹង​បាត់​គុណ​តម្លៃ​មហាសាល​ឡើយ។ មនុស្ស​យើង​ត្រូវ​បាន​គេ​គោរព​ព្រោះ​គុណ​តម្លៃ​ កិរិយា​និយាយ​ស្ដី​ហ្នឹង​ហើយ មិនមែន​ឋានៈ​ដែល​គេ​ឈ្ងោក​ពី​មុខ​និយាយ​ដើម​ពី​ក្រោយ​ទេ។

៣ ម្នាក់​នោះ​ប្រាក់​ខែ​ច្រើន​ជាង​ខ្ញុំ​ផង

មនុស្ស​ដែល​និយាយ​ពាក្យ​អស់​ទាំង​នេះ ឬ​ស្រដៀងៗ​នេះ​​គឺ​មាន​គំនិត​អន់ថយ​ខ្លាំង។  ការ​ច្រណែន​ប្រាក់​ខែ​ជា​រឿង​ដ៏​ចាស់​គំរឹល​ទៅ​ហើយ ព្រោះ​សម័យ​នេះ ប្រសិន​អ្នក​មាន​សមត្ថភាព​ទៅ​បង្ហាញ​ថ្នាក់​លើ​ឲ្យ​ឃើញ​សិន​ទៅ ​កុំ​នៅ​រអ៊ូ​ដើរ​ស៊ើប​ប្រាក់​ខែ​អ្នកដទៃ៕

ប្រែសម្រួល៖ ចម្រើន តារា

ចុចអាន៖សញ្ញាបង្ហាញថា គូប្រជែងកំពុង​ធ្វើឱ្យយើងព្រួយខ្លាចជារៀងរាល់ថ្ងៃ

ចុចអាន៖សេដ្ឋី​ៗទម្លាប់​ធ្វើអ្វី​ខ្លះ មុន​ពេល​ចូល​គេង?

Click to comment

Leave a Reply

Your email address will not be published.

two + two =

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement
ព័ត៌មានជាតិ5 hours ago

រថយន្ត​សង្គ្រោះ​បន្ទាន់​ដឹក​សំណាក​កូវីដ១៩​ បុក​ម៉ូតូ​ដឹក​រ៉ឺម៉ង​បណ្ដាល​ឲ្យ​បុរសម្នាក់​ស្លាប់​នៅ​នឹង​កន្លែង

ព័ត៌មានជាតិ5 hours ago

អភិបាល​ខណ្ឌទួល​គោក​ចុះ​បាញ់​ថ្នាំ​សម្លាប់​មេរោគ​ ក្នុង​បរិវេណ​ផ្សារ​សាមគ្គី ដើម្បី​ចូល​រួម​ទប់ស្កាត់​វីរុស​កូវីដ១៩

ព័ត៌មានជាតិ6 hours ago

ទំព័រ​ហ្វេសបុក សម្តេចក្រឡាហោម ទម្លាយ​សកម្មភាព​លោក​ឆែម សាវុធ ក្នុងអំឡុងពេល​ចូលរួម​កិច្ចប្រជុំ​អន្តរក្រសួង (Videos)

ព័ត៌មានជាតិ6 hours ago

ត្រីមាស​ទី​៣​ឆ្នាំ​២០២០​ ការងារ​កែទម្រង់​ហិរញ្ញវត្ថុ​សាធារណៈ​នៅតែ​រក្សា​បាន​លទ្ធផល​ល្អប្រសើរ​

ព័ត៌មានជាតិ7 hours ago

ក្រសួងមហាផ្ទៃ​ណែនាំ ពីវិធានការចេញចូល​ក្រសួង អំឡុង​ពេល​ទប់ស្កាត់​កូវីដ១៩

ព័ត៌មានពេញនិយម