Connect with us

អាជីព

ហេតុផល​ធំ ៦ យ៉ាង​កូនចៅ​តែង​រអា​ក្នុង​ការ​​​ក្លាយ​ខ្លួន​ជា​អ្នក​ដឹកនាំ​ដូច​គេ

បានផុស

នៅ

មាន​ភាព​​ខុស​គ្នា​ជា​ធម្មជាតិ​​រវាង​អ្នក​ដឹកនាំ​ និង​អ្នក​ដែល​តែងតែ​សុខចិត្ត​ធ្វើ​ជា​កូនចៅ​ដើរ​តាម​គេ​ចង្អុល​ប្រាប់។ ទំាង​ពីរ​នាក់ មាន​គំនិត​បែបនេះ​ពី​ធម្មជាតិ​មក។

មនុស្ស​ខ្លះ​ចូលចិត្ត​ដឹកនាំ​អ្នក​ដទៃ ​រី​ឯ​អ្នក​ផ្សេង​ទៀត​ ចូលចិត្ត​ធ្វើ​ជា​អ្នក​ដើរ​តាម។ មិន​មាន​ន័យ​ថា ​អ្នក​ខ្សោយ​ឬ​មិន​អាច​បំពេញភារកិច្ច​ចាំបាច់​ក្នុង​តួនាទី​ជា​អ្នក​ដឹកនាំ​នោះ​ទេ​ វា​អាច​ជា​កត្តា​ផ្សេង​ទៀត។

នេះ​ជា​ហេតុផល ៦ យ៉ាង​ដែល​អ្នក​ដើរ​តាម តែងតែ​ខ្លាច​ដែល​ខ្លួន​ក្លាយ​ជា​អ្នក​ដឹកនាំ ៖

. ការ​ទទួល​ខុសត្រូវ

ភាព​ជា​អ្នក​ដឹកនាំ​មាន​ន័យ​ថា យើងត្រូវ​ទទួល​ខុស​ត្រូវ​ក្នុង​ការ​បម្រើ​អ្នក​ដទៃ ​រួម​ទាំង​អ្នក​ដែល​ដើរ​តាម​អ្នក​ដឹកនាំ​ផង​ដែរ។ នោះ​ជា​តួនាទី​ធំ​ដើម្បី​បំពេញ មិន​ថា​តួនាទី​ជា​អ្នកដឹកនាំ ​គិត​យ៉ាង​ណា​ទេ។

ក្នុង​នាម​ជា​អ្នក​ដើរ​តាម​អាច​មាន​ន័យ​ថា​ ជំនួស​ឲ្យការ​ទទួល​បន្ទុក​នៃ​ការ​ទទួលខុសត្រូវ​ក្នុង​ការ​ដឹកនាំ​អ្នក​ដទៃ​ ហើយ​កំពុង​បម្រើ​អ្នក​ដទៃ​ទៀត​ដែរ។ ប៉ុន្តែ​គ្រាន់​តែ​បន្ទុក​គេ​ស្រាល​ជាង​អ្នកដឹកនាំ។

. ​ច្នៃប្រឌិតខ្ពស់

មេដឹកនាំ​គឺ​ជា​អ្នក​ច្នៃប្រឌិត។ ពួកគេ​គឺ​ជា​ក្រុម​មនុស្ស​ចូលចិត្ត​សុបិន​ និង​ជា​មនុស្ស​ម្នាក់​ដែល​អាច​បង្កើត​គំនិត​ច្នៃប្រឌិត​ថ្មី​ ដើម្បី​ដោះស្រាយ​តម្រូវការ​បច្ចុប្បន្ន​នៃ​តួនាទី​របស់​ពួកគេ។

ចំណែក​ឯ​អ្នក​ដើរ​តាម​ប្រហែល​ជា​មិន​មាន​ជំនាញ​ក្នុង​ការ​ច្នៃប្រឌិត​ប្រភេទ​នេះ​ទេ។ អ្នក​ដើរ​តាម​អាច​ជួយ​ក្នុង​ការ​អនុវត្ត​គំនិត​ដើម ​ដែល​ត្រូវ​បាន​អះអាង​ដោយ​អ្នកដឹកនាំ​តែ​ប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

. បំពេញ​បន្ថែម​នៅ​ចន្លោះ​ខ្វះខាត​រហូត

ចរិត​ធម្មតា​របស់​អ្នក​ដឹកនាំ ​គឺ​មិន​ដែល​ស្កប់ស្កល់​ឬ​តែងតែ​ស្វែងរក​វិធី​ថ្មីៗ ឲ្យបាន​ល្អ​ជាង​នេះ​។ អ្នក​ដើរ​តាម​មានគំនិត​ថា​ត្រឹម​ប៉ុណ្ណោះ​គឺ​ល្អ​ជា​មួយ​អ្វី​ដែល​កំពុង​កើត​ឡើង​ហើយ។ ចំណែក​ឯ​មេដឹកនាំ ​តែងតែ​ស្វែងរក​ការ​ផ្លាស់ប្ដូរ​ ហើយ​សម្លឹង​មើល​ដើម្បី​អនុវត្ត​ការ​ផ្លាស់ប្ដូរ ​តួនាទី​របស់​ពួកគេ។

៤. ​តម្រូវ​ឲ្យ​មាន​ការ​យល់ដឹង​ខ្ពស់

ក្នុង​នាម​ជា​អ្នកដឹកនាំ​តម្រូវ​ឲ្យមាន​ការ​យល់ដឹង​ខ្ពស់​ ហើយ​ដែល​ទាមទារ​ការ​លះបង់​ចំពោះ​តួនាទី​ជា​អ្នកដឹកនាំ។ ការ​យល់ដឹង​ពី​ការ​យកចិត្តទុកដាក់ ​ត្រូវ​បាន​ទាមទារ​ដើម្បី​ភ្ជាប់​ទំនាក់ទំនង ជាមួយ​អតិថិជន​ផ្សេងៗ​  ​រួម​ទាំង​មិត្ត​រួម​ការងារ​ថ្នាក់លើ​ និង​សាធារណជន។​ ភាព​ជា​អ្នកដឹកនាំ​តម្រូវ​ឲ្យ​មាន​ការ​យល់ដឹង​អំពី​តម្រូវការ​របស់​មនុស្ស​ផ្សេង​ទៀត ​និង​សក្ដានុពល​របស់​ពួកគេ។

ផ្ទុយទៅវិញ​អ្នក​ដើរ​ឬ​រៀន​តាម ​ជា​មនុស្ស​ដែល​យល់​ពី​អ្វី​ដែល​អាច​ធ្វើ​ឲ្យ​ពួកគេ​ខកចិត្ត​និង​ជំរុញ​ពួកគេ។ ពួកគេ​មិនសូវ​ជា​ចាប់​អារម្មណ៍​ នឹង​យកចិត្តទុកដាក់​រឿង​ទាំងនោះ​ឡើយ។

. ក្លាហាន

តួនាទី​ជា​អ្នក​ដឹកនាំ​គឺ​តម្រូវឲ្យ​មាន​ភាព​ក្លាហាន​ច្រើន ហើយ​អត្ថន័យ​ភាព​ជា​អ្នកដឹកនាំ​ចាប់ផ្ដើម​ពី​ខាង​ក្នុង។ មេដឹកនាំ​ម្នាក់​រស់នៅ​និង​ដកដង្ហើម​ក្នុង​តួនាទី​របស់​ពួកគេ ២៤ ម៉ោង ​ក្នុង ១​ ថ្ងៃ​ហើយ ​៧ ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍។

អ្នក​ដើរ​តាម​មិន​មាន​ភាព​ក្លាហាន​ដូច​អ្នកដឹកនាំ​ឡើយ​ ទាំងនេះ​គ្រាន់​តែ​បញ្ជាក់​ពី​ប្រភេទ​នៃ​ភាព​ក្លាហាន​ដែល​ទាមទារ​ពី​មេដឹកនាំ​ គឺ​ការ​ប្រើ​ជីវិត​និង​ការ​លះបង់​របស់​គេ។ យើង​​មិនមែន​ចង់ថា ​អ្នក​ដើរ​តាម​គ្មាន​ភាព​ក្លាហាន ​និង​ការ​លះបង់​ឡើយ។

. ធ្វើការ​សម្រេចចិត្ត​តឹងតែង

ហេតុផល​ចុងក្រោយ​ដែល​មនុស្ស​ម្នាក់​ប្រហែល​ជា​មិន​ចង់​ចុះ​ចូល​ក្នុង​តួនាទី​ជា​អ្នកដឹកនាំ​ គឺ​ជា​ទិដ្ឋភាព​នៃ​ការ​សម្រេចចិត្ត​ ដែល​មិន​ងាយ​កើត​ឡើង។ ពេល​ខ្លះ ​អ្នក​ដែល​មាន​តួនាទី​ជា​អ្នកដឹកនាំ​ ត្រូវ​ធ្វើការ​សម្រេចចិត្ត​ដ៏​តឹងតែង​បំផុត។

ភាព​ជា​អ្នកដឹកនាំ​តម្រូវ​ឲ្យមាន​ការ​យល់​ដឹង​ពី​វិធី​ធ្វើ​ឱ្យ​មាន​តុល្យភាព ​រវាង​អារម្មណ៍​និង​ហេតុផល។ ក្នុង​នាម​ជា​អ្នកដឹកនាំ ​មិន​មាន​ន័យ​ថា​អ្នក​ពូកែ​ជាង​អ្នក​ដទៃ​ ហើយ​ធ្វើ​ជា​អ្នក​ដើរ​តាម​មិន​មានន័យថា​អ្នក​ទាប​ជាង​មនុស្ស​នោះ​ទេ។

តួនាទី​នីមួយៗ​មាន​តួនាទី​សំខាន់​នៅ​ក្នុង។ ទាំង​មេដឹកនាំ​និង​អ្នក​ដើរ​តាម​ មាន​ទំនាក់ទំនង​ស៊ី​ចង្វាក់​គ្នា​ទៅវិញទៅមក​ នៅ​ពេល​ម្នាក់​ចេញ​ពី​កន្លែង​ដែល​អ្នក​ផ្សេង​ទៀត​រងទុក្ខ។

មិន​ថា​អ្នក​ជា​អ្នកដឹកនាំ​ ឬ​អ្នក​ដើរ​តាម ​ត្រូវ​ដឹង​ថា​តួនាទី​នីមួយៗ​ គឺ​ជា​ការ​គិត​របស់​បុគ្គល​ផ្សេងគ្នា៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖៦​វិធី ឡើង​តំណែង​លឿន​ជាង​អ្នកដទៃ​ទាំង​វ័យក្មេង​

ចុចអាន៖កំពូលយុទ្ធសាស្រ្ត ៥ យ៉ាង​សមិទ្ធផល​ការងារ​រលូនដូចបុគ្គលជោគជ័យ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម