សហគ្រិន​ណា​អាច បោះបង់ចោល ៦ ចំណុច​នេះ​ ធានា​អាច​ទាញ​យក​ផល​ពី​អាជីវកម្ម​បាន​ជោគជ័យ – Kampuchea Thmey Daily
Connect with us

អាជីព

សហគ្រិន​ណា​អាច បោះបង់ចោល ៦ ចំណុច​នេះ​ ធានា​អាច​ទាញ​យក​ផល​ពី​អាជីវកម្ម​បាន​ជោគជ័យ

Published

on

​សហគ្រិន​ភាគច្រើន​យល់​ថា ចំណង់ចំណូលចិត្ត​ខ្លួនឯង​និង​ការ​ប្រើ​វិធី​ផ្ទាល់ខ្លួន ​​មាន​ឥទ្ធិពល​ជាង​ដោយ​ភ្លេច​គិត​ពី​អារម្មណ៍ របស់​ដៃគូ​និង​បុគ្គលិក​ដែល​ជា​ញឹកញាប់ នាំ​មក​នូវ​ភាព​ប្រទាំង​ប្រទើស។

ចំណុច​ទាំង​នេះ​គួរ​ពិចារណា​កាត់បន្ថយ​ប្រសិន​បើ​ចង់​ឲ្យ​ក្រុម​ទាំង​មូល​មាន​សន្ទុះ​ផលិតភាព​ខ្លាំង​ស្មើគ្នា៖

. ក្រសោប​ការងារ​និង​​អំណាច​សម្រេចចិត្ត​

ដោយ​បាន​គ្រប់គ្រង​អាជីវកម្ម​របស់​ខ្លួន​តែ​ម្នាក់ឯង​អស់​មួយ​រយៈ​ សហគ្រិន​ថ្មីៗ​ច្រើន​តែ​មាន​អារម្មណ៍​មិន​ល្អ ​ក្នុង​ការ​ប្រគល់​ការ​គ្រប់គ្រង​ឲ្យ​បុគ្គលិក​ ព្រោះ​គេ​ខ្លាច​ខ្លួនឯង​បាត់បង់​ឱកាស ​ដើម្បី​ទទួល​បាន​កេរ្តិ៍ឈ្មោះ​មួយ​ចំនួន។

ការ​ប្រកាន់​ខ្ជាប់​នូវ​គំនិត​តូចតាច​ទាំងនេះ​ នឹង​ធ្វើ​ឲ្យ​យើង​ចំណាយ​ពេល​និង​ថាមពល​ឆ្ងាយ​ពី​កិច្ចការ​ដែល​នៅ​ជាប់​នឹង​ខ្លួនឯង។

.​មិន​លើក​កម្ពស់​ឯករាជ្យ​ភាព

នៅ​ពេល​ដែល​អ្នក​គ្រប់គ្រង​ផ្ទេរ​ការ​ទទួលខុសត្រូវ​ដល់​អ្នក​ដទៃ​ យើង​ត្រូវ​ទុកឲ្យ​បុគ្គលិក​ធ្វើការ​សម្រេចចិត្ត​ដោយ​ខ្លួនឯង។ ក្រុមហ៊ុន​មួយ​អាច​លូតលាស់​បាន ​លុះ​ត្រា​តែ​មាន​បុគ្គលិក​ដែល​មាន​គំនិត​ឯករាជ្យ។ ហើយ​បរិយាកាស​ឬ​រាល់​ជម្រើស​និង​ការសម្រេចចិត្ត​ បើ​សិន​ត្រលប់​មក​រក​ម្ចាស់​ដើម​វិញ​ គឺ​អាច​នឹង​នៅ​ទ្រឹង។

៣.​បង្គាប់​បុគ្គលិក​ទុក​ដូច​ក្មេង​រៀន​ដើរ​

អាជីវកម្ម​ថ្មី​អាច​រីក​ចម្រើន​បាន​ដោយ​មាន​បុគ្គលិក​ដែល​ជា​អ្នក​ផ្ដួចផ្ដើម​គំនិត។ បរិយាកាស​នៅ​កន្លែង​ធ្វើការ​ដែល​មាន​បុគ្គលិក​ យល់ថា​ពួកគេ​ដូចជា​មនុស្ស​ដែល​ស្ដាប់​បង្គាប់​ដូច​កុមារ​ មាន​គេ​​ប្រាប់​ឬ​បញ្ជា​គ្រប់យ៉ាង​ នោះ​នឹង​ត្រូវ​បាត់បង់។ បុគ្គលិក​ត្រូវ​ការ​កោត​សរសើរ​ មិនមែន​គ្រាន់តែ​ធ្វើ​ដូច​ដែល​ពួកគេ​ត្រូវ​បាន​គេ ​ប្រាប់​រហូត​នោះ​ទេ។

. មិន​រួម​បញ្ចូល​បុគ្គលិក​នៅ​ក្នុង​ការ​ពិភាក្សា​សំខាន់ៗ

ម្ចាស់​អាជីវកម្ម​ថ្មី​ពេលខ្លះ​មើល​ឃើញ​អាជីវកម្ម​របស់​ពួកគេ​ថា​ជា​អាណាចក្រ​តូច​របស់​ពួកគេ​ ហើយ​តែង​ធ្វើការ​សម្រេចចិត្ត​ដោយ​មិន​គិត​ពី​វិធី​ដែល​ប៉ះពាល់​ដល់​បុគ្គលិក​របស់​ពួកគេ​សូម្បី​តែ​បន្តិច។ មេ​ឬ​ចៅហ្វាយ​ អាច​ស្នើសុំ​ឱ្យ​សមាជិក​ក្រុម​ធ្វើការ​លើ​គម្រោង ​ប៉ុន្តែ​បន្ទាប់មក​​ បែរ​សម្រេចចិត្ត​ទាញ​ដោយ​គ្មាន​ការ​ព្រម​ពី​បុគ្គលិក។

នៅ​ពេល​ដែល​បុគ្គលិក​មិន​ត្រូវ​បាន​រាប់​បញ្ចូល​ក្នុង​ដំណើរការ​នៃ​ការ​សម្រេចចិត្ត​ ពួកគេ​នឹង​ចាប់ផ្ដើម​ផ្ដាច់​ចេញ​ខ្លួន​ពី​ក្រុមហ៊ុន។

. ​ប្រើ​តែ​ស្ទិល​និង​រូបមន្ត​ពី​អតីតកាល

អាជីវកម្ម​ខ្នាត​តូច​ជា​ច្រើន​បរាជ័យ ​ពី​ព្រោះ​ម្ចាស់​របស់​ពួកគេ​តែង​ប្រកាន់​ខ្ជាប់​នូវ​រូបមន្ត​កាល​ពី​មុន​ ដោយ​មិន​ចាំ​ពី​ការ​បរាជ័យ។ វា​ជា​ការ​សំខាន់​ណាស់​ដែល​យើង​មិន​ត្រូវ​ប្រកាន់​ខ្ជាប់​នូវ​រូបមន្ត​ទាំងនោះ​ បើ​មិន​ចង់​ឲ្យ​អាជីវកម្ម​ដួល​រលំ​ម្ដង​ហើយ​ម្ដង​ទៀត។

យើង​គួរ​តែ​ព្យាយាម​ស្វែងយល់​ពី​អាជីវកម្ម​ បរិយាកាស​និង​បញ្ហា​ប្រឈម​មុខ​ជា​រៀង​រាល់​ថ្ងៃ។

. ខ្លាច​ការ​វិភាគ​ហិរញ្ញវត្ថុ

អាជីវកម្ម​ច្រើន​ពេក​ត្រូវ​បាន​ផ្អែក​លើ​ចំណេះដឹង​មិន​គ្រប់គ្រាន់​របស់​ម្ចាស់ ​នៃ​សមាមាត្រ​ ផលិតភាព​ ពិន្ទុ​បែងចែក​ និង​កម្រិត​នៃ​ប្រាក់ចំណេញ ​ទីបំផុត​វា​ក៏​បាន​ធ្លាក់​ចុះ។ ប្រសិន​បើ​យើង​មិន​មាន​ទំនុក​ចិត្ត​លើ​គណនេយ្យ​ និង​សមត្ថភាព​លើ​ហិរញ្ញវត្ថុ​យើង​គួរ​តែ​ផ្ទេរសិទ្ធិ។

សូម​បញ្ឈប់​ការ​ធ្វើ​អាជីវកម្ម​រញ៉េរញ៉ៃ​មិន​ច្បាស់លាស់​ មុន​ពេល​វា​យឺត​ពេល​។ ត្រូវ​ធ្វើ​ឱ្យ​អាជីវកម្ម​របស់​យើង​រីក​លូតលាស់​ ជា​ជាង​ទៅ​បំផ្លាញ​វា៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖មនុស្ស​សម័យ​ថ្មី ស្វែងរក​ឱកាស​រីកចម្រើន ជាជាង​នៅ​ត្រាំត្រែង​ក្នុងសង្គ្រាម​ចិត្តសាស្ត្រ

ចុចអាន៖មនុស្ស​ស្រី៨៨%ចំណាយ​ពេលស្វែងរកបុរសអ្នកមាន​ ជា​ជាងខំ​ឲ្យ​មានខ្លួនឯង

Click to comment

Leave a Reply

Your email address will not be published.

19 − seventeen =

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement
ព័ត៌មានជាតិ5 hours ago

រថយន្ត​សង្គ្រោះ​បន្ទាន់​ដឹក​សំណាក​កូវីដ១៩​ បុក​ម៉ូតូ​ដឹក​រ៉ឺម៉ង​បណ្ដាល​ឲ្យ​បុរសម្នាក់​ស្លាប់​នៅ​នឹង​កន្លែង

ព័ត៌មានជាតិ5 hours ago

អភិបាល​ខណ្ឌទួល​គោក​ចុះ​បាញ់​ថ្នាំ​សម្លាប់​មេរោគ​ ក្នុង​បរិវេណ​ផ្សារ​សាមគ្គី ដើម្បី​ចូល​រួម​ទប់ស្កាត់​វីរុស​កូវីដ១៩

ព័ត៌មានជាតិ6 hours ago

ទំព័រ​ហ្វេសបុក សម្តេចក្រឡាហោម ទម្លាយ​សកម្មភាព​លោក​ឆែម សាវុធ ក្នុងអំឡុងពេល​ចូលរួម​កិច្ចប្រជុំ​អន្តរក្រសួង (Videos)

ព័ត៌មានជាតិ6 hours ago

ត្រីមាស​ទី​៣​ឆ្នាំ​២០២០​ ការងារ​កែទម្រង់​ហិរញ្ញវត្ថុ​សាធារណៈ​នៅតែ​រក្សា​បាន​លទ្ធផល​ល្អប្រសើរ​

ព័ត៌មានជាតិ7 hours ago

ក្រសួងមហាផ្ទៃ​ណែនាំ ពីវិធានការចេញចូល​ក្រសួង អំឡុង​ពេល​ទប់ស្កាត់​កូវីដ១៩

ព័ត៌មានពេញនិយម