អាជីព
ស្ថាបនិកទីផ្សារល្បីល្បាញ បង្ហាញវិធីតាមដានទីផ្សារសម្រាប់សហគ្រិន
ការបង្កើតបាននូវក្រុមអតិថិជនគោល ឬហៅថាទីផ្សារ សម្រាប់ក្រុមហ៊ុនសហគ្រាសគឺជាស្នាដៃមួយដែលមិនមែនមនុស្សយើងសុទ្ធតែអាចធ្វើបានទេទោះពួកគេមានឈ្មោះថា ជាសហគ្រិនក្ដី។ សម្រាប់មនុស្សម្នាក់ៗ រមែងតែងមានផ្នត់គំនិតទទួលស្គាល់ថា ការជ្រើសរើសបុគ្គលិកមកជួយជារឿងត្រឹមត្រូវ ព្រោះតួនាទីជាអ្នកដឹកនាំម្នាក់មិនអាចគ្រប់គ្រាន់ក្នុងការកសាងអ្វីៗគ្រប់យ៉ាងទោះគាត់ស្គាល់ទីផ្សារ បានសិក្សា បានជឿជាក់ តែគាត់នៅតែត្រូវការអ្នកជំនាញមកអនុវត្តពង្រឹងវា។
សម្រាប់ស្ថាបនិកទីផ្សារ iFortune Marketing គឺលោក រ៉ាយ ម៉ូរីស លោកចាត់ទុកថា រាល់ការប្រកួតប្រជែងជាឱកាសសម្រាប់ការរីកចម្រើនទីផ្សារ។
នៅពេលនិយាយអំពីការចាប់ផ្ដើមរបស់ក្រុមហ៊ុនគាត់ Morris បានរំឭកថា គាត់បានធ្វើជាអ្នកជំនាញឲ្យប្រឹក្សា ឬបង្កើតទីផ្សារឯករាជ្យ សម្រាប់បុគ្គល និងក្រុមហ៊ុនជាច្រើនអស់រយៈពេល៥ឆ្នាំមកហើយ។ គ្រប់ពេលដែលត្រូវបង្កើតទីផ្សារថ្មីសម្រាប់ផលិតផល ឬសេវាកម្មណាមួយដែលគេមិនធ្លាប់ស្គាល់គឺតែងតែ ប្រឈមភាពតឹងតែង តែគាត់រមែងបានទទួលអតិថិជនជាច្រើនរហូតល្បីឈ្មោះ ហើយក៏បង្កើតក្រុមហ៊ុនខ្លួនឯងតែម្តង។
១ ខ្លាំងផ្នែក ជ្រើសរកអតិថិជន
តាំងពីដំបូង ម៉ររីសមានយុទ្ធសាស្ត្រ Freelnad ជួយសហគ្រិននានាឲ្យដឹងពីចក្ខុវិស័យរបស់ពួកគេថាចង់លក់អ្វីលក់ឲ្យអ្នកណា ធ្វើយ៉ាងណាទើបអ្នកទាំងអស់នោះចាប់អារម្មណ៍ហើយគេមកប្រើរបស់យើង ក្នុងតម្លៃណា?
គាត់បានគិតពិចារណាអំពីរឿងនេះឡើងវិញនៅពេលចង់ដាក់ឈ្មោះគំនិតទីផ្សារ Marketing Idea របស់ខ្លួន។ «គំនិតនេះបានមកពីកាលខ្ញុំចង់ឲ្យមនុស្សម្នាក់ៗចេះប្រើអារម្មណ៍ក្នុងនាមជាអតិថិជនម្នាក់ជាសិន មុនពេលចង់បើករកស៊ី! ហេតុដូច្នេះហើយបានជាក្រុមហ៊ុនខ្ញុំមានឈ្មោះថា iFortune Marketing»។
តាមរយៈគោលការណ៍នេះ អាជីវកម្មរបស់ម៉ូរីស ទទួលបានអតិថិជនកើនឡើងមិនឈប់ឈរទោះបីជាមិនមានជំនួយពីការផ្សាយពាណិជ្ជកម្មក៏ដោយ។ គាត់បានពន្យល់ថា“ យើងបានប្រើពាក្យសំដី ១០០% ជា ទីផ្សារមាត់ និងផ្ដោតលើការផ្ដល់ជូននូវផលិតផលជាទីពេញចិត្ត ធ្វើឲ្យពួកគេឃើញគោលដៅដែលត្រូវសំចតដែលមនុស្សកាន់តែច្រើនឡើងជួយឃោសនាបន្តឲ្យយើង ”
២ មានគំនិតវិជ្ជមានទើបបង្កើតបានទីផ្សារនឹងនមួយ
សហគ្រិនម្នាក់ៗត្រូវផ្អែកលើស្ថានភាពផ្លូវចិត្តត្រឹមត្រូវហើយឈរនៅលើកំពូល នៃអ្វីៗគ្រប់ពេលមានន័យថាមិនបណ្ដោយឲ្យបញ្ហាសង្កត់យើងបាន។ សម្រាប់ម៉ូរីសការវិវត្តន៍សមត្ថភាពប្រចាំថ្ងៃ គឺជាអ្វីដែលធ្វើឲ្យការងាររបស់គាត់មានតម្លៃ។ « ជាមួយខ្ញុំ ការរកលុយមិនមែននិយាយអំពីភាពតានតឹងទេ វាជាការភ្នាល់ដ៏រីករាយជាមួយកម្លាំងស៊ូ នៃយើងផ្ទាល់ខ្លួនឯង!»។
៣ រៀបការជាមួយការងារ
Morris ចាត់ទុកថាអ្នកចោលការងាររត់ទៅរៀបការ នឹងបរាជ័យទាំងអស់ ចំណែកអ្នករៀបការនឹងការងារ ជាមនុស្សដែលថ្ងៃក្រោយមានសុភមង្គលបានពេញលេញ ព្រោះការងារជាការលំបាកបំផុតមួយមិនសប្បាយដូចមានប្រពន្ធស្អាតក្បែរខ្លួនទេ ប៉ុន្តែការសប្បាយមុនមានលំនឹង នឹងក្លាយជាទុក្ខព្រោះធ្វើការខំតិចតួចហើយមានបន្ទុកគ្រួសារធំ។ មានបច្ចេកទេសមួយដែលលោកបានបញ្ចូលក្នុងទម្លាប់ប្រចាំថ្ងៃគឺ ៖“ ខ្ញុំសួរខ្លួនឯងនូវសំនួរផ្សេងៗដើម្បីធ្វើឲ្យវាកាន់តែច្បាស់តែមានជីវិតរីករាយមួយថា តើមនុស្សត្រូវការជំនួយអ្វីខ្លះក្នុងការធ្វើទីផ្សារ? តើយើងអាចជួយមនុស្សសព្វថ្ងៃនេះយ៉ាងដូចម្ដេច? ដំបូងយើងត្រូវដឹងថាពួកគេ ច្រលំអំពីទីផ្សារថាជាការលក់ឬផ្នែកលក់! គេនាំគ្នាចេញទៅលក់ទាំងដែលស្គាល់ត្រឹមតែផលិតផលខ្លួន មិនស្គាល់អតិថិជនសោះ ព្រោះគេមិនសិក្សាផ្នែកទំនាក់ទំនង និងទីផ្សារ គេសិក្សាការលក់តែម្ដង ។!»
លោកបញ្ចប់ដូច្នេះថា ៖ «មានជំនាញបីយ៉ាងដែលអ្នកត្រូវការក្នុងនាមជាសហគ្រិនម្នាក់នៅក្នុងគំនិតរបស់ខ្ញុំ គឺជំនាញគិតពិចារណា ការចរចា និងសមត្ថភាពក្នុងការរាប់អានមិត្តភ័ក្ដិ។ ប្រសិនបើអ្នកអាចធ្វើរឿងទាំងបីនេះ អ្នកអាចប្រមូលផ្ដុំក្រុមណាមួយមកជួយដោះស្រាយបញ្ហា និងឈានបានដល់កិច្ចព្រមព្រៀងរួមគ្នា ឬហោចណាស់មានមនុស្សជាច្រើនព្រមដោយសុទ្ធចិត្តមកធ្វើជាបុគ្គលិកអ្នក»៕
ប្រែសម្រួល ៖ សុភា
ប្រភព ៖ influencive
ចុចអាន៖ចង់បានក្រុមការងារពេញដោយថាមពល និងស្វាហាប់ ព្រមទាំងស្ថិតស្ថេរផងដែរ?
ចុចអាន៖៥យ៉ាង មនុស្សឆ្លាត តែងតែធ្វើដើម្បីឲ្យការសន្ទនាមានប្រសិទ្ធភាព
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តាសក់ផ្អែម ៥ តោន របស់ កសិករម្នាក់ លក់ចេញអស់ ក្រោយសហគមន៍កសិកម្មជួយរកទីផ្សារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាឡិកា ៦ គ្រឿងរបស់កូនពៅសេដ្ឋី ឥណ្ឌា ដែលខំសន្សំទុក មានមួយមេ Facebook ទាក់ចិត្តខ្លាំង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ