Connect with us

អាជីព

ហេតុផល​ដែល​មេដឹកនាំ​ល្អ កម្រ​ប្រើ​ពាក្យ ​«why»​ ពេល​សន្ទនា​ជាមួយ​បុគ្គលិក​

បានផុស

នៅ

គ្មាន​អ្នកណាម្នាក់​ចង់​ឆ្លើយ​មក​ជាមួយ​នឹង​សំណួរ​អស់ទាំង​នេះ​ទេ ​៖

ហេតុអ្វី​បានជា​តែងតែ​មក​យឺត​ពេល​?

​ហេតុអ្វី​បានជា​របាយការណ៍​ប្រចាំខែ​ពោរពេញ​ទៅ​ដោយ​ពាក្យបណ្ដឹង​របស់​អតិថិជន​?

​ហេតុអ្វី​បានជា​គេចវេះ​មិន​ចង់​ប្រជុំ​ជាមួយ​ខ្ញុំ​?

​ហេតុអ្វី​បានជា​ពាក់អាវ​ចាស់​ដដែលៗ​រៀងរាល់​ចុង​សប្ដាហ៍​?

​និយាយ ឬ​សរសេរ​នូវ​សំនួរ​ទាំងនេះ បាន​រំញោច​ថាមពល​ការពារ​ខ្លួន​ដោយ​ស្វ័យប្រវត្តិ​ក្នុង​ខ្លួន​អ្នក​ដែល​កំពុង​ត្រូវ​គេ​សួរ​ព្រោះ​ជា​ប្រភេទ​សំណួរ​“ បន្ទោស​” នឹង​ដែល​ជារឿយៗ​បាន​នាំ​ការសន្ទនា​ឲ្យ​លែង​ស្និទ្ធស្នាល​អាច​ក្លាយ​ជា​តឹងតែង​ផង​។​

​ហេតុផល​ដែល​មេដឹកនាំ​ល្អ​កម្រ​ប្រើ​ពាក្យ​ WHY​ ពេល​សន្ទនា​ជាមួយ​បុគ្គលិក ​៖

១ ពាក្យ​«​ហេតុអ្វី​?»​បង្កប់​ការ​ស្ដី​បន្ទោស ​និង​ពិរុទ្ធភាព​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ពេល Mona បាន​សិក្សា​ថ្នាក់​គ្រូ​បង្វឹក​ប្រមាណ​៨​ខែ ក្រោយមក​គ្រូ​បង្វឹក​របស់​នាង​បាន​សួរ​ថា​ហេតុអ្វី ក៏​មិន​ឃើញ​យក​ទៅ​ប្រើ​ឲ្យ​មាន​ប្រយោជន៍​ច្រើន Mona លែង​ចងចាំ​អ្វី​ដែល​សន្ទនា​ បន្ទាប់​មក​ទៀត​បាន​ ព្រោះ​នាង​កំពុង​ឈឺចាប់​នឹង​សំណួរ​មួយ​នោះ លែង​ឮ​អ្វី​គ្រប់យ៉ាង​។ ពាក្យ ហេតុអ្វី​មិន​ត្រឹម​មិន​ធ្វើ​ឲ្យ​បុគ្គលិក​អាច​មាន​យោបល់​បាន​ត្រឹមត្រូវ មិន​ភ័យ​មិន​មាន​សម្ពាធ​នោះ​ទេ ​ប៉ុន្តែ​ថែមទាំង​បញ្ឈប់​ការប្រជុំ ​និង​រារាំង​លែងឲ្យ​ពួកគេ​ស្ដាប់​សម្ដី​នានា​ផ្សេងទៀត​បានតែ​ម្ដង​។​

សំណួរ​ទាំងនេះ​រឹត​អវិជ្ជមាន​ខ្លាំង​នៅ​ពេល​យើង​សួរ​មក​ខ្លួនឯង​ផង​ដែរ ​៖

ហេតុអ្វី​បានជា​ខ្ញុំ​មិន​ដឹង​ពី​របៀប​ធ្វើ​ការ​ឲ្យ​រហ័ស​និង​ជោគជ័យ​ដូច​អ្នក​ផ្សេង​?

​ហេតុអ្វី​ខ្ញុំ​មិន​ពូកែ​គ្រប់គ្រាន់​ដដែល​ជា​ដដែល​?

​ហេតុអ្វី​ខ្ញុំ​មិន​មាន​ប្រាក់​ច្រើន​ដូច​គេ​បន្ថែម​?

​សំណួរ​“ ហេតុអ្វី​” ផ្ទាល់ខ្លួន​ដែល ចាក់ឫស​យ៉ាង​ជ្រៅ​នៅ​ក្នុង​ជួរ​ នៃ​អារម្មណ៍​អវិជ្ជមាន រាប់​តាំងពី​បាន​បង្កើត​ភាព​អាម៉ាស់​រហូតដល់​ការ​ខ្មាសអៀន​។​

​ប្រសិនបើ​អ្នកដឹកនាំ​តែងតែ​ចង​ចិញ្ចើម​ និង​បោះ​ពាក្យ​“ ហេតុអ្វី​” នៅ​ពេល​និយាយ​គ្នា យើង​នឹង​សម្គាល់​ឃើញថា គ្មាន​អ្នកណា​ចង់​និយាយ​ជាមួយ​នឹង​យើង​លើក​ក្រោយ​ទៀត​ទេ​។​

​ពាក្យ​“ ហេតុអ្វី​”​អាច​ស្តាប់​ទៅ​ដូចជា យើង​ចាំបាច់​ត្រូវតែ​ឆ្លើយ​ត្រូវតែ​រកហេតុ​នឹង​ផល ត្រូវតែ​ពន្យល់ និង​ត្រូវតែ​ការពារ​ខ្លួន​ពុំនោះ​ទេ​បើ​យើង​មិន​មាន​ហេតុផល​យើង​ជាប់ពិរុទ្ធ​។​

​អ្នកដឹកនាំ​ល្អ​អាច​ប្តូរ​ពី​ហេតុអ្វី​បានជា​អតិថិជន​រអ៊ូ មក​ជា យើង​មានរឿង​អី​ជាមួយ​អតិថិជន​?​ ប្តូរ​ពី ហេតុ​អ្វី​មក​ប្រជុំ​យឺត ទៅជា ស្ទះផ្លូវ​ឬ​អី​?

​នៅ​ក្នុង​ពិភព​ជំនួញ មាន​ពេល​ខ្លះ​ដែល​សំណួរ​“ ហេតុអ្វី​” មាន​ប្រយោជន៍​ខ្លាំង​ឧទាហរណ៍ ក្រុមហ៊ុន​តូយ៉ូតា​បាន​ចេញ​សៀវភៅ​មួយ ទទួល​បាន​ជោគជ័យ​យ៉ាង​ខ្លាំង​ហើយ​មាន​ចំណងជើង​ថា​“ ចាប់ផ្ដើម​ជាមួយ​ហេតុអ្វី​ក៏​បង្កើត​ជា​ករណី​ដ៏​អស្ចារ្យ​សម្រាប់​សួរ​បញ្ជាក់​ពី​គោលបំណង​សំខាន់​របស់​ក្រុមហ៊ុន​យើង​!

​ជួនកាល ការផ្តល់អំណាច​ដល់ក​ម្មករ និ​យោ​ជិត​បក​សួរ​មក​ប្រធាន​វិញ ថា​“ ហេតុអ្វី​” ជា​រឿង​ល្អ​ជាង​ដែល​ចៅហ្វាយ​សួរ​ចុះមក​ឋានានុក្រម​ខាងក្រោម​។​

​ទោះ​យ៉ាងណា​នៅក្នុង​ទំនាក់ទំនង មិន​ថា​នៅ​កន្លែងធ្វើការ​ឬ​នៅផ្ទះ​ទេ សំណួរ​“ ហេតុអ្វី​” អាចជា​រូប​មន្ត​សម្រាប់​ទំនាក់ទំនង​គ្នា​ពេល​ខឹងសម្បា ទើសចិត្ត​តែប៉ុណ្ណោះ​។​

​នៅ​ពេល​ដែល​មាន​​អ្វី​កើតឡើង​ដែល​បណ្ដាល​ឲ្យ​មាន​ការ​ខកចិត្ត ឬ​មិន​យល់ស្រប ជា​រឿង​ធម្មតា​ទេ​ដែល​យើង​រមែង​ចង់​សួរ​ថា​ ហេតុអ្វី តែ​វា​មិន​ប្រសើរ​ឡើយ​ក្នុង​ការសន្ទនា​ដោះស្រាយ​បញ្ហា វា​ភាគ​ច្រើន​បាន​ត្រឹម​បញ្ចេញ​អារម្មណ៍​មក​ថា​យើង​ខឹង​៕​

ប្រែសម្រួល ៖ សុភា​

ប្រភព ៖ Ted

ចុចអាន៖ស្ថាបនិក​ទីផ្សារ​ល្បីល្បាញ​ បង្ហាញ​វិធី​តាមដាន​ទីផ្សារ​សម្រាប់​សហគ្រិន​

ចុចអាន៖ចង់បាន​ក្រុមការងារ​ពេញ​ដោយ​ថាមពល​ និង​ស្វាហាប់ ព្រមទាំង​ស្ថិតស្ថេរ​ផង​ដែរ​?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម