Connect with us

អាជីព

អ្នក​រកស៊ីមានទង្វើទាំងនេះ កុំសង្ឃឹមមានភ្ញៀវចូលហាង

បានផុស

នៅ

ការរកស៊ីចាំបាច់មានអតិថិជនជាទៀងទាត់ ដើម្បីឲ្យអាជីវកម្មដំណើរការកាន់តែល្អ។ ប៉ុន្តែមានអាជីវករមួយចំនួន ពុំចេះតិចនិកក្នុងការទាក់ទាញភ្ញៀវ ឬថែរក្សាពួកគេឲ្យប្រើសេវាកម្ម ឬទិញផលិតផលរបស់ហាងឡើយ។ ខាងក្រោមនេះជាទង្វើខ្លះៗដែលធ្វើឲ្យភ្ញៀវលែងចូលហាងអ្នកទៀត៖

១. បុគ្គលិកទទួលបានការបណ្ដុះបណ្ដាលតិចតួច

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មិនថាអ្នកជាអ្នកលក់ទំនិញ ឬបម្រើសេវាកម្មទេ បុគ្គលិកគួរតែមានចំណេះដឹងពាក់ព័ន្ធនឹងទំនិញឬសេវាកម្មរបស់ហាងខ្លួនឯង។ ចៀសវាងភ្ញៀវសួរពីផលិតផល តែបុគ្គលិកបែរជាមិនដឹងអីទៅវិញ។ វាជារឿងដែលគួរឲ្យអាម៉ាស់ និងធ្វើឲ្យអតិថិជនគ្មានអារម្មណ៍ទិញផលិតផល ឬចង់ប្រើសេវាកម្មអ្នកទៀតទេ។

២​. ការដាក់ម៉ោងធ្វើការ

ហាងរបស់អ្នកចាប់បើកម៉ោង៧ព្រឹក ប៉ុន្តែពេលភ្ញៀវទៅដល់ហាង ម្ចាស់ហាងឬបុគ្គលិកទើបតែទៅដល់ដែរ។ អ្នកគួរតែត្រៀមខ្លួនរួចរាល់សម្រាប់ភ្ញៀវ មិនមែនទៅដល់ហាងដំណាលភ្ញៀវបែបនេះទេ។ ជួនកាលអ្នកអាចសម្អាងថា បើកអាជីវកម្មខ្លួនឯង អ្នកចង់ឈប់សម្រាកពេលណាក៏បាន ដោយឧស្សាហ៍បិទទ្វារហាងជាដើម រឿងនេះក៏ធ្វើឲ្យភ្ញៀវមករកមិនឃើញ យូរៗទៅភ្ញៀវឈប់ក៏មកទៀត។

៣. ការរៀបចំខ្លួនរបស់បុគ្គលិក

ការរៀបចំហាង និងការរៀបចំខ្លួនរបស់បុគ្គលិកពិតជាសំខាន់ក្នុងការទាក់ទាញភ្ញៀវ។ ការស្លៀកពាក់ ស្បែកជើង សក់ក្បាល​របស់បុគ្គលិកត្រូវតែរៀបរយ ស្អាតបាត សមរម្យ ព្រោះថារឿងទាំងនេះត្រូវបានអតិថិជនយកចិត្តទុកដាក់ និងវាយតម្លៃទៅលើហាងផងដែរ។ បើអ្នកមើលទៅគ្មានរបៀប ភ្ញៀវប្រាកដជាមិនចូលហាងអ្នកទេ។

៤. មិនឆ្លើយតបជាមួយអតិថិជន

ការឆ្លើយសំណួរទៅនឹងភ្ញៀវ ​ធ្វើឲ្យភ្ញៀវទទួលអារម្មណ៍ថា អ្នកចង់លក់ផលិតផលឲ្យពួកគេ។ ប៉ុន្តែអ្នកលក់ខ្លះបែរមិនចង់ឆ្លើយសំណួរ ដោយគិតថាភ្ញៀវសួរច្រើន។ វាមិនមែនជារឿងត្រឹមត្រូវឡើយដែលព្រងើយកន្តើយជាមួយអតិថិជនដោយទង្វើបែបនេះ។ អ្នកត្រូវចាំជានិច្ចថា ភ្ញៀវជាស្ដេច! ការធុញទ្រាន់ជាមួយភ្ញៀវ មិនមែនជារឿងជោគជ័យក្នុងអាជីវកម្មទេ។

៥. មិនគោរពអតិថិជន

មនុស្សគ្រប់គ្នាត្រូវរមែងមានអារម្មណ៍ថា អ្វីដែលពួកគេធ្វើនិងនិយាយជារឿងសំខាន់។ ការផ្តល់នូវតម្រូវការបែបនេះដល់អតិថិជន គឺជាខ្លឹមសារនៃសេវាកម្មអតិថិជនដ៏ល្អបំផុត។ ដូចបាននិយាយពីខាងលើមកថា ភ្ញៀវជាស្ដេច ដែលអ្នកត្រូវយកចិត្តទុកដាក់បម្រើសេវាកម្មនិងផលិតផលឲ្យបានល្អ ដើម្បីឲ្យគេមានអារម្មណ៍ថា ពួកគេសំខាន់សម្រាប់ហាងអ្នក។

៦. កុហកអតិថិជន

ការកុហកអតិថិជន ជារឿងដែលត្រូវចៀសវាងដាច់ខាត បើអ្នកមិនចង់បាត់បង់ភ្ញៀវទេ។ មនុស្សយើងគ្មាននរណាចូលចិត្តការកុហកទេ។ បើសិនអ្នកចង់រក្សាអតិថិជន អ្នកមិនគួរកុហកឡើយ ព្រោះភ្ញៀវរបស់អ្នកនឹងឈប់ទុកចិត្តលើហាងរបស់អ្នកទៀត។

បើចង់រក្សាអតិថិជន ដាច់ខាតកុំបោកប្រាស់ភ្ញៀវពីផលិតផលនិងសេវាកម្មររបស់អ្នក ដោយប្រាប់ពួកគេថា វាមានគុណភាពល្អ តែការពិតវាមិនមែននោះទេ។ ការរកស៊ីបែបនេះ នឹងធ្វើឲ្យហាងដួលក្នុងរយៈដ៏ខ្លី ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ លេស​ទាំង​នេះ​បង្ហាញ​ថា​ ហេតុអ្វី​មនុស្ស​ខ្លះ​វ័យ​ជ្រេ​ទៅ​ហើយ នៅតែ​គ្មាន​អាជីព​ច្បាស់លាស់​នឹង​គេ​

ចុចអាន៖ ដឹង៣ យ៉ាង​នេះ អាច​ជួយ​រក​ការងារ​អនឡាញ​បាន​ធ្វើ ក្នុង​សម័យ​មេរោគ​ឆ្លង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ នាទី មុន

តំបន់​អា​រ៉ែ​ង ផ្តើម​មាន​ទំនប់​បង្ហៀរ​ឆ្លង​ដងស្ទឹង​ប្រវែង​ជិត​១០០​ម៉ែត្រ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ៣ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម