Connect with us

អាជីព

តើ​ធ្វើ​ដូចម្ដេច​ដើម្បី​ឲ្យ​មិត្ត​រួម​ការងារ​ឈប់​មក​លូកលាន់​បញ្ជា​ដូច​ចៅហ្វាយ

បានផុស

នៅ

អ្នក​រួម​ការងារ​ខ្លះ តែងតែ​ប្រើ​អំណាច​ឬ​អតីតភាព​ដែល​ចូល​មុន​យើង ឬ​អាង​ថា​ពូកែ​ថ្នឹក​ជាង​យើង មក​រំខាន​ឲ្យ​យោបល់ដូចមេ ធ្វើ​ឲ្យ​ជីវិត​ការងារយើងមិនឯករាជ្យនិង​មិន​រីករាយ​ព្រោះ​អ្វីៗ​ទាំងអស់​យើង​ជា​អ្នកទទួលខុស​ត្រូវ​ហេតុអ្វីត្រូវ​ធ្វើតាម​សម្ដី​ឬ​គំនិត​គេ?

វិធីសាស្ត្រ​បង្កើត​ព្រំដែន​និង​ផ្លាស់ប្តូររបៀបដែលអ្នកដទៃ​អាចឈ្លានពាន មក​លើសកម្មភាព​ការងារ​យើង​នៅ​កន្លែងធ្វើការ គឺ គួរតែ​និយាយ​ជាមួយ​ពួកគេ​ ហើយ​ឲ្យ​ពួកគេ​ដឹង​ពី​អារម្មណ៍​រំខាន ហើយ​ពន្យល់​ថា «បរាជ័យ​ឬ​ជោគជ័យ​យើង​ចង់​ដឹកនាំ​អាជីព​ដោយ​មធ្យោបាយ​ផ្ទាល់ខ្លួន លើកលែង​តែ​យើង​សុំយោបល់ពុំនោះទេ មាន​តែមេដឹកនាំផ្ទាល់​ដែល​អាច​មក​មាន​ឥទ្ធិពល​លើការងាររបស់​យើង​បាន!»

ការស្រាវជ្រាវបានបង្ហាញថា ការទុក​ឲ្យ​របៀបរញ៉េរញ៉ៃ​បន្តកើតមានតាមដំណើរ អាចធ្វើ​ឲ្យ​អ្វីៗ​កាន់​តែ​អាក្រក់ឡើងៗ ដោយសារហេតុផលជាច្រើន។ នៅពេលដែលយើងស្ត្រេស ខួរក្បាល​របស់​យើង​មាន​ទំនោរ​ទៅ​រក​ការ​ឆ្លើយតប “តាមដំណើរ” ហើយ​មាន​សកម្មភាព​កាត់បន្ថយ​ការ​ទទួលខុសត្រូវ​និង​ការ​គិតផែនការ​ទៅមុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ថានភាព​អាជីព​របស់​យើង ធ្លាក់​ពិន្ទុ។

ហេតុអ្វី​ត្រូវ​បណ្ដោយ​ឲ្យ​មិត្តរួមការងារ​មិន​ល្អ​មក​បង្កបញ្ហានេះលើប្រវត្តិការងារ​របស់​យើង?

ដំណឹង​ល្អ​គឺ​ថា មានវិធីសុវត្ថិភាព​ក្នុង​ការ​លើក​ឡើង​នូវ​បញ្ហា​លំបាកៗ ជាមួយ​មិត្ត​រួម​ការងារ​សូម្បី​តែ​ក្នុង​ស្ថានភាព​ដែលពួកគេ​មាន​អតីតភាព​មាំ​ជាង​យើង ឬ​មាន​ឋានានុក្រម​ដែល​មិន​សមរម្យ​មក​ត្រួតត្រា​យើង។

ជំហាន​ទី មួយ៖

កំណត់​ព្រំដែន​សហការ​ដោយ​សួរ​ខ្លួនឯង​ថា “តើ​ខ្ញុំ​ពិត​ជា​ចង់​បាន​លទ្ធផល​អ្វី​ពី​ទំនាក់ទំនង​ជាមួយ​មនុស្ស​នេះ?”

ជំហានទី២៖

សុំ​ការ​អនុញ្ញាត​និយាយ​ដូចជា: “ទំនាក់ទំនង​រវាង​យើង​មាន​សារៈសំខាន់​សម្រាប់​ខ្ញុំ តែ​មាន​ចំណុច​ដែល​មិន​សូវ​ទំនង​តើ​ខ្ញុំ​អាច​និយាយ​បើកចំហរ​បានទេ?”

ជំហាន​ទី ៣៖

ត្រូវ​ជ្រើសរើស​ឧប្បត្តិហេតុ​ជាក់លាក់​មួយ​និង​ពិពណ៌នា​នូវ​អ្វី​យើង​ថា“ អង្គហេតុ​ពិត” សុំ​ការ​កែសម្រួល ឬ សុំ​​ឲ្យ​លែង​មាន​ទៀត​តែ​ម្ដង។ ពន្យល់​ដោយ​ស្មោះត្រង់​អំពី​មូលហេតុ​ដែល​បញ្ហា​នេះ​សំខាន់​ចំពោះ​យើង​ហើយ​កំពុង​រំខាន​យើង។ មិន​ចាំបាច់​ស្មុគស្មាញ​ទេ​គួរ​និយាយ​យ៉ាង​សាមញ្ញ​ហើយ​ទន់ភ្លន់។

ជំហាន​ទី ៤៖ ស្នើសុំ​ទស្សនៈ​របស់​ពួកគេ​ដោយ​ភាព​ក្លាហាន​ដើម្បី​ប្រាកដ​ថា​ការ​ជ្រៀតជ្រែក​ការងារ​យើង​ជា​ភារកិច្ច​របស់​ពួកគេ ឬអ្វី?

ប្រែសម្រួល៖សុភា

ប្រភព៖HBR

ចុចអាន៖មិនទៅការិយាល័យ ធ្វើការងារ​ពីផ្ទះយ៉ាងណាឱ្យ​មានប្រសិទ្ធិភាព?​

ចុចអាន៖មាន​អារម្មណ៍​ថា មេដឹកនាំ​មាន​ចរិត​លំអៀង​?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៥ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម