អាជីព
មានអារម្មណ៍ថា «កន្លែងធ្វើការសព្វថ្ងៃមានសុវត្ថិភាព»ដែរអត់?
តាមរយៈការស្ទង់មតិរបស់ BBB Better Business Bureau បុគ្គលិកដែលធ្វើការច្រើនចង់ឱ្យក្រុមហ៊ុនអនុវត្តការវាយតម្លៃបុគ្គលិកជាប្រចាំ (Evaluations )ចំណែកបុគ្គលិកលំៗ មិនចង់បានទេហើយច្រានចោលការវាយតម្លៃឬរកលេសផ្សេងៗទៀត។
ជាទូទៅ ទាំងបុគ្គលិកល្អនិងបុគ្គលិកខូច តែងតែចង់មានអារម្មណ៍ថា ខ្លួនជាអាទិភាពនៅក្នុងក្រុមហ៊ុននេះ ឬជាមនុស្សសំខាន់ ហើយលទ្ធផលក្នុងការស្ទង់មតិនិយាយភាគច្រើនថាពួកគេ «ចង់បានកន្លែងធ្វើការដែលមានសុវត្ថិភាព» មិនភ័យបារម្ភដោយពាក្យចចាមអារាមផ្សេងៗ។
យើងអាចបង្កើតកន្លែងធ្វើការមួយដែលបុគ្គលិកមានអារម្មណ៍ថា មានសុវត្ថិភាពផ្លូវចិត្តបានតាមរយៈ៖
១ ភ្ជាប់ទំនាក់ទំនងរវាងនិយោជិកនិងបុគ្គលិក
អ្នកគ្រប់គ្រងចាំបាច់ត្រូវដឹងពីរបៀបបង្កើនការចូលរួមរបស់និយោជិកក្នុងការងារពិសេសដោះស្រាយបញ្ហានានាក្នុងបរិយាកាសការងារ កុំឱ្យធ្លាក់ដៃព្រោះថា បុគ្គលិកល្អចាកចេញ បុគ្គលិកអែបអបនៅច្រើន អាស្រ័យលើគំនិតរបស់អ្នកគ្រប់គ្រងផ្ទាល់។
ឮស្តាប់មើលទៅហាក់ដូចជាសាមញ្ញតែ ការចំណាយពេលជាមួយនិយោជិកនិងស្គាល់ពួកគេគឺជាមធ្យោបាយងាយស្រួលនិងមានប្រសិទ្ធភាពក្នុងការលើកកម្ពស់ស្មារតីការងារនិងការចូលរួមគំនិត ឆ្ពោះទៅរកជោគជ័យដូចគ្រួសារជិះលើទូកតែមួយ។
២ ស្គាល់មនុស្សឆ្នើមៗរបស់យើង
ការរៀនសូត្រពីគ្រួសារ ប្រវត្តិនិងគោលដៅផ្ទាល់ខ្លួនរបស់ពួកគេ អាចជួយឱ្យអ្នកគ្រប់គ្រងអាចមានល្បិចដើម្បីបង្កើតទំនាក់ទំនងកាន់តែរឹងមាំជាមួយពួកគេ។ រកពេលថ្ងៃដើម្បីនិយាយសួស្តីហើយឆាតសួរពួកគេថា តើគ្រួសាររបស់ពួកគេកំពុងធ្វើការងាររលូនមុខរបរបើកថ្ងៃមុនយ៉ាងណាហើយ សុខភាពម៉េចហើយ។ល។ ការអនុវត្តរហ័សនិងត្រង់ៗ អាចធ្វើឱ្យបុគ្គលិកឆ្នើមមានអារម្មណ៍ដូចជា វត្តមានរបស់ពួកគេត្រូវបានមេដឹកនាំស្គាល់ ហើយយកចិត្តទុកដាក់ខ្លាំងជាពិសេស។ការស្រាវជ្រាវបង្ហាញថានិយោជិកដែលមានអារម្មណ៍ថា ខ្លួនត្រូវបានឱ្យតម្លៃខ្ពស់មានទំនោរចូលរួមកាន់តែច្រើនឡើងៗ នៅក្នុងការងារនិងការអនុវត្តការងាររបស់ពួកគេមិនស្តាយកម្លាំងទេ ពោលឱ្យខ្លីគឺគេបំភ្លេចចោលតែម្តងការធ្វើCVរកការងារថ្មី ព្រោះ គេលែងគិតថាចង់ចាកចេញពីទី«ដ៏មានសុវត្តិភាពមួយនេះ!»។
ដោយ សុភា

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេធាវីថៃម្នាក់ចេញមុខគាំទ្រជនកំសាក ដែលលួចវាយទាហានកម្ពុជា ទោះប្រទេសថៃកំពុងអាម៉ាស់