មាន​អារម្មណ៍ថា «កន្លែងធ្វើការសព្វថ្ងៃមានសុវត្ថិភាព»ដែរអត់? – Kampuchea Thmey Daily
Connect with us

អាជីព

មាន​អារម្មណ៍ថា «កន្លែងធ្វើការសព្វថ្ងៃមានសុវត្ថិភាព»ដែរអត់?

Published

on

តាមរយៈការស្ទង់មតិរបស់ BBB Better Business Bureau បុគ្គលិកដែលធ្វើការច្រើនចង់ឱ្យក្រុមហ៊ុនអនុវត្ត​ការវាយតម្លៃបុគ្គលិកជាប្រចាំ (Evaluations )ចំណែកបុគ្គលិកលំៗ មិនចង់បានទេ​ហើយច្រានចោលការវាយតម្លៃ​ឬរកលេសផ្សេងៗទៀត។

ជាទូទៅ ទាំងបុគ្គលិកល្អនិង​បុគ្គលិកខូច តែងតែ​ចង់មានអារម្មណ៍ថា ខ្លួនជាអាទិភាពនៅក្នុងក្រុមហ៊ុននេះ ឬជាមនុស្ស​សំខាន់ ហើយ​លទ្ធផលក្នុងការស្ទង់មតិនិយាយភាគច្រើនថា​ពួកគេ​ «ចង់បាន​កន្លែងធ្វើការដែលមានសុវត្ថិភាព» មិនភ័យបារម្ភដោយពាក្យចចាមអារាមផ្សេងៗ។

យើងអាចបង្កើតកន្លែង​ធ្វើការ​មួយ​ដែល​បុគ្គលិកមាន​អារម្មណ៍ថា មានសុវត្ថិភាព​ផ្លូវចិត្ត​បានតាមរយៈ៖

១ ភ្ជាប់ទំនាក់ទំនងរវាងនិយោជិកនិងបុគ្គលិក
អ្នកគ្រប់គ្រងចាំបាច់ត្រូវដឹងពីរបៀបបង្កើនការចូលរួមរបស់និយោជិកក្នុងការងារ​ពិសេស​ដោះស្រាយបញ្ហា​នានាក្នុងបរិយាកាសការងារ កុំឱ្យធ្លាក់ដៃ​ព្រោះថា បុគ្គលិកល្អចាកចេញ បុគ្គលិកអែបអបនៅច្រើន អាស្រ័យ​លើគំនិត​របស់អ្នកគ្រប់គ្រងផ្ទាល់។

ឮស្តាប់មើលទៅហាក់ដូចជាសាមញ្ញតែ​ ការចំណាយពេលជាមួយនិយោជិកនិងស្គាល់ពួកគេគឺជាមធ្យោបាយងាយស្រួលនិងមានប្រសិទ្ធភាពក្នុងការលើកកម្ពស់​ស្មារតី​ការងារ​និង​ការ​ចូលរួមគំនិត​ ឆ្ពោះ​ទៅរកជោគជ័យ​ដូចគ្រួសារ​ជិះលើទូកតែមួយ។

២ ស្គាល់មនុស្ស​ឆ្នើមៗរបស់យើង

ការរៀនសូត្រពីគ្រួសារ ប្រវត្តិនិងគោលដៅផ្ទាល់ខ្លួនរបស់ពួកគេ អាចជួយ​ឱ្យអ្នកគ្រប់គ្រងអាច​មានល្បិចដើម្បីបង្កើតទំនាក់ទំនងកាន់តែរឹងមាំជាមួយពួកគេ។ រកពេលថ្ងៃដើម្បីនិយាយសួស្តីហើយ​ឆាតសួរពួកគេថា តើគ្រួសាររបស់ពួកគេកំពុងធ្វើការងាររលូន​មុខរបរបើកថ្ងៃមុនយ៉ាងណាហើយ សុខភាពម៉េចហើយ។ល។ ការអនុវត្តរហ័សនិងត្រង់ៗ អាចធ្វើឱ្យបុគ្គលិកឆ្នើម​មាន​អារម្មណ៍ដូចជា វត្តមានរបស់ពួកគេត្រូវបានមេដឹកនាំស្គាល់ ហើយយកចិត្តទុកដាក់ខ្លាំងជាពិសេស។ការស្រាវជ្រាវបង្ហាញថានិយោជិកដែលមានអារម្មណ៍ថា ខ្លួន​ត្រូវបាន​ឱ្យ​តម្លៃខ្ពស់មានទំនោរចូលរួមកាន់តែច្រើនឡើងៗ នៅក្នុងការងារនិងការអនុវត្តការងាររបស់ពួកគេមិនស្តាយកម្លាំងទេ ពោលឱ្យខ្លី​គឺគេបំភ្លេចចោលតែម្តងការធ្វើCV​រកការងារ​ថ្មី ព្រោះ គេលែងគិតថាចង់ចាកចេញពីទី«ដ៏មានសុវត្តិភាពមួយនេះ!»។

ដោយ សុភា

Click to comment

Leave a Reply

Your email address will not be published.

two × three =

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement
ព័ត៌មានជាតិ1 hour ago

ម្ចាស់​ឃ្លិប​វីដេអូ​ ដែល​បែកធ្លាយ​បាន​បដិសេធ​ថា​ខ្លួន​មិន​ជាប់​សាច់​ឈាម ឬ ជាកូនស្រី​បង្កើត​របស់​លោក​ឆែម សាវុធទេ (Videos)

ព័ត៌មានជាតិ3 hours ago

អ្នក​ពាក់ព័ន្ធ​ដោយផ្ទាល់និងប្រយោល ក្នុងព្រឹត្តិការណ៍​២៨​វិច្ឆិកា នៅ​ខេត្តកំពង់ចាម មានចំនួន៣៣នាក់

ព័ត៌មានជាតិ3 hours ago

លោកស្រី ឱ វណ្ណឌី​ន ​៖ ​សូមអ្នក​ដែល​ប៉ះពាល់​ផ្ទាល់​នឹង​ព្រឹត្តិការណ៍​២៨​វិច្ឆិកា​សូម​ឲ្យ​មាន​ភាពស្មោះត្រង់​

ព័ត៌មានជាតិ4 hours ago

BREAKING ៖ សម្តេច​តេ​ជោ សម្រេច​បញ្ចេញ​ម៉ាស​២​លាន​ដោយ​១​លាន​សម្រាប់​ភ្នំពេញ និង​១​លាន​សម្រាប់​ខេត្តសៀមរាប​

ព័ត៌មានជាតិ5 hours ago

លោក​ហ៊ុន​ ម៉ា​នី​ ទទួលលទ្ធផល​តេស្ត​អវិជ្ជមាន​វីរុស​កូ​វីដ​១៩

ព័ត៌មានពេញនិយម