Connect with us

អាជីព

សម្ភាសតួនាទីចាប់ពីថ្នាក់គ្រប់គ្រងឡើង ត្រៀមចម្លើយសំណួរ ៥ នេះបានសិន ចាំទៅ!

បានផុស

នៅ

ក្រៅពីក្រុមសំណួរ​ដែលយើង​ធ្លាប់ឮ មានដូចជា តើអ្នកអាចប្រាប់ខ្ញុំបន្តិចអំពីខ្លួនអ្នកបានទេ?តើអ្នកបាន​ដឹងអំពីការជ្រើស​រើសនេះតាមរយៈអ្វី?តើអ្នកដឹងអ្វីខ្លះអំពីក្រុមហ៊ុនយើង?ហេតុអ្វីអ្នកត្រូវការការងារនេះ? តើអ្នកអាចពន្យល់ពីមូលហេតុដែលអ្នកផ្លាស់ប្តូរអាជីព?។ល។ នៅមានសំណួរ​សំខាន់មួយចំនួន​ដែលគួរត្រៀមចម្លើយទុកមុន ពីព្រោះ​ពិន្ទុរបស់​ចម្លើយនៃសំណួរដ៏ស្មុគស្មាញទំាងនេះ​គឺគេដាក់មកដើម្បីកំណត់​តែម្តង​ថា អ្នកនឹងជាប់ឬធ្លាក់សម្ភាស។

សំណួរស្មុគស្មាញ​ទី១ អ្វី​ខ្លះធ្លាប់ជា​ចន្លោះប្រហោង ឬជាចំណុចខ្សោយ​ក្នុងការងារចាស់​របស់អ្នក?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការចាប់ឱ្យយើង និយាយអំពីចំណុចខ្សោយ​របស់ខ្លួនឯងគឺជាចេតនា ។ ភាគច្រើន​មនុស្ស​ព្យាយាមការពារ​ខ្លួនឯងប៉ុន្តែមិនមែនពេលសម្ភាសឡើយ។ ប្រសិនបើយើងរកមិនឃើញចំណុចខ្សោយ ក្នុងបុគ្គលិកលក្ខណៈ​របស់ខ្លួនឯង​ឬមិនចង់លាតត្រដាងវា យើង​អាច​រកចំណុចខ្សោយផ្នែក​បច្ចេកទេសឬការងារធ្លាប់បរាជ័យណាមួយមកនិយាយបាន។​ មនុស្ស​គ្រប់គ្នាមានចំណុចខ្សោយ​តែចំណុចខ្សោយផ្នែក​ចរិត​គឺពិបាកកែ ម្ល៉ោះហើយមិនសូវមាន​អ្នកណាហ៊ានទទួលយកមនុស្ស​ចរិតមិនល្អមកធ្វើការ​ទេ។​ចូរស្វែង​រកចំណុចខ្សោយផ្នែកជំនាញមកនិយាយ​ក្នុងករណីយើង​ប្រឈមនឹងសំណួរមួយនេះ។

សំណួរស្មុគស្មាញ ទី២ ឥឡូវអ្នកមាន​ការងារធ្វើឬទំនេរ?​


ប្រសិនបើអ្នកគ្មានការងារធ្វើ ចូរនិយាយតាមត្រង់។ តេត្រូវត្រៀមប្រាប់អំពី​សកម្មភាពដែលយើងបានធ្វើជាប្រយោជន៍ក្នុងពេលទំនេរនេះ ដូចជាការសរសេរប្លក់ឬចូលរៀនអ្វីមួយ​ដែលយល់ថា​សំខាន់ទាក់ទងនឹងបទសម្ភាស។ មនុស្ស​ជាច្រើន​បានជ្រើស​រើស​យកការនិយាយកុហក​ប៉ុន្តែវាធ្វើឱ្យគេលំបាកនៅពេលក្រោយ​ព្រោះ​គ្មាន​អ្វី​ដែល​ជាអាថ៌កំបាំង​លើលោកនេះទៀត​ឡើយក្នុងសម័យកាលមួយនេះ។ សូមដកដង្ហើមវែងឆ្ងាយហើយពន្យល់ដល់អ្នកគ្រប់គ្រងដែលនឹងជួលយើងនោះ​ថា ហេតុអ្វីបានជាយើង​សម្រេចចិត្តចាកចេញ។

សំណួរ​ទីបី ប្រសិនបើទទួលបានតួនាទីនេះ តើរយៈពេលពី​៣០​ទៅ៩០ថ្ងៃដំបូង អ្នកអាចនឹងធ្វើបានអ្វីខ្លះ?


យើងមិនអាច​ឆ្លើយបានល្អ​ទេ​ចំពោះ​សំណួរមួយនេះ​ប្រសិន​បើយើងមិនបាន​ទទួលព័ត៌មានជាមុនថា​ អ្វីខ្លះដែលយើងមានភារកិច្ច​ទទួលខុសត្រូវ ? តើមានបុគ្គលិកណាខ្លះទៀតដែលយើង​ត្រូវដោះស្រាយ? តើបញ្ហាអ្វី​ដែលអ្នកមុនបានបន្សល់ទុក?យើងគួរតែមាន​ការស្រាវជ្រាវ តែ​ក៏អាចសួរបកវិញ​ភ្លាមៗនៅនឹងកន្លែង​ដែរមុនពេល​ដែលអាចនឹង​ឆ្លើយ​សំណួរនេះ​ចេញ។

សំ​ណួរទី៤ តើអ្វីទៅជាភាពខ្លាំងខាងវិជ្ជាជីវៈរបស់អ្នក?


សំណួរនេះ​សាមញ្ញ តេពិបាកឆ្លើយបន្តិចដែរ។ នៅពេលឆ្លើយសំនួរនេះ ចូរ​ត្រៀម​​បង្ហាញ​នូវ​ចំណុចខ្លាំងរបស់អ្នកដែលមានឧទាហរណ៍​ជាក់លាក់ ព្រោះ​ពេលអ្នកអួតចប់ គេនឹងសុំឧទាហរណ៍។ បែងចែកចំណុចខ្លាំង​នោះទៅ​ជាផ្នែកៗតូចងាយនឹងពន្យល់ ឧទាហរណ៍ ចំណុចខ្លាំង​គួរតែជាអ្វី​ដែលគេ​កំពុងត្រូវការ​បំផុតក្នងពេលបច្ចុប្បន្ន ដូចជា ជំនាញប្រាស្រ័យទាក់ទង សិល្បៈបញ្ចុះបញ្ចូល ការកសាងបណ្តាញ ការ​ចេះរបៀបទំនាក់ទំនង ការដោះស្រាយ​បញ្ហា​។ល។​ ប្រសិន​ជាយើង​​មិនខ្លាំងពូកែ​ក្នុងការនិយាយជាសាធារណៈឬសរសេរអ៊ីម៉េល ភាសាបរទេស​។ល។ ចូរកុំអាល​ប្រញាប់​សារភាពវា​រង់ចាំ ពេល​គេសួរអំពីចំណុចខ្សោយ​របស់យើងចាំប្រាប់។

សំណួរ​ទី៥ តើអ្នកមើលឃើញខ្លួនឯងនៅទីណាក្នុងរយៈពេលប្រាំឆ្នាំទៅមុខ?


ប្រសិនបើសួរសំណួរនេះកើតមានឡើងមែន យើងក៏គ្មាន​វិធីអ្វី ក្រៅតែ​ពី​ឆ្លើយ​ដោយ​​ស្មោះត្រង់។ គោលដៅអនាគតមនុស្ស​ម្នាក់ៗបង្ហាញ​ពីសមត្ថភាពបច្ចុប្បន្នរបស់គេច្បាស់ទែង។​ មនុស្ស​ខ្សោយ​ៗមិនដែលមាន​ផែនការច្បាស់ទេ។ ​គេលោតចុះឡើងតាមអ្នកដទៃ ។ ការរំពឹងទុករបស់យើង ដែលទាក់ចិត្តអ្នកសួរ នឹង​ធ្វើឱ្យ​យើង​ទទួលបានពិន្ទុច្រើន។ មនុស្ស​ឆ្លាតវៃតែង​ចេះ​ភ្ជាប់ការរំពឹង​ទុករបស់ខ្លួន​ទៅនឹង​ទស្សនៈវិស័យ​ឬគុណតម្លៃ​នៃក្រុមហ៊ុនដែលខ្លួន​កំពុងចង់បម្រើការ​នោះ។

សំណាងល្អ​ក្នុងការ​ធ្វើសម្ភាសណា៎!

ប្រែសម្រួល៖ សាយ​ ពេជ្រ

ចុចអាន៖ យកជំនាញ ៨ នេះបានលុយធំ​នៅរង់ចាំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទាមទារឱ្យមានបទឈប់បាញ់ជាបន្ទាន់រវាង អ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន

សន្តិសុខសង្គម៥ ម៉ោង មុន

អគ្គ​លេខាធិការដ្ឋាន​នៃ គ.ល.ក. ជូន​ដំណឹង​ដល់​សាធារណជន​កុំ​​ឱ្យ​ចូល​រួម​សកម្មភាព​កាស៊ីណូអនឡាញ​​

ព័ត៌មានជាតិ៥ ម៉ោង មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៧ ម៉ោង មុន

សមត្ថកិច្ចបញ្ជាក់ករណី​​សំណុំ​រឿង​ក្រុមហ៊ុន CIC ខុស​ពីករណី​សំណុំ​រឿង​ក្រុមហ៊ុន ឡេង ចាន់ណា

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ឱកាស​ការងារ​ជាង ៨០០០ កន្លែង​ដល់ក​ម្មករ​រោងចក្រ អ​.​ជី ហ៊្វូត​វែ​រ

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម