Connect with us

អាជីព

ភាពជា​អ្នកដឹកនាំ​៖ ផល​ប៉ះពាល់​នៃ​វប្បធម៌​ស្ដី​បន្ទោស blame culture

បានផុស

នៅ

លទ្ធផល​ការងារ​ជា​កេរ្តិ៍ឈ្មោះ​របស់​មនុស្ស​ម្នាក់ៗ​ក្នុង​ជំនាញ​វិជ្ជាជីវៈ ។ ប៉ុន្តែ​ដោយសារ​មេដឹកនាំ​ខ្លះ តែងតែ​មាន​ទម្លាប់​រកមុខ​អ្នក​ខុស ប្រញាប់​លោត​ទៅ​រក​សកម្មភាព​ចាត់ចែង​កំហុស បុគ្គលិក​របស់​ពួកគេ​តែង​ស្វែងរក​មូលហេតុ និង​ស្វែងរក​ដំណោះស្រាយ​ការពារ​ខ្លួន ដោយ​រក​វិធី​ទម្លាក់កំហុស​ទៅ​អ្នកដទៃ​ណា តាម​ដែល​អាច​ធ្វើ​ទៅ​បាន​។​

ដោយសារ​គ្រប់គ្នា ជាប់រវល់​តែ​នឹង​ការស្វែងរក​មុខ​អ្នក​មក​ទទួលខុសត្រូវ​ជំនួស ឬ​ចំណាយ​ពេល​រក​ល្បិចកល​មក​ទម្លាក់​បាល់​(​បញ្ហា​)​លើ​អ្នកដទៃ បរិយាកាស​ការងារ​ទៅជា​ពុល​។​

ផលវិបាក​ធ្ងន់ធ្ងរ​សម្រាប់​វប្បធម៌​នេះ​រួមមាន​៖

១ មេដឹកនាំ​បាត់បង់​អំណាច​ដើម្បី​ដោះស្រាយ​បញ្ហា​

នៅ​ពេល​គ្រប់គ្នា​​ចេះ​ចង្អុល​ម្រាមដៃ​បង្វែរ​ខ្លួនឯង​ពី​ការស្វែងរក​ដំណោះស្រាយ​ ទៅ​ធ្វើ​ឲ្យ​នរណា​ម្នាក់​ផ្សេងទៀត​ក្លាយ​ជា​ប្រភព​នៃ​បញ្ហា ពួកគេ​លែង​ក្លាយ​ជា​ប្រភព​នៃ​ដំណោះស្រាយ​ហើយ​នៅ​ពេល​ដែល​អ្នកណាម្នាក់​ក្លាហាន​សារភាព​ថា “​នេះ​ជា​កំហុស​របស់ខ្ញុំ​” គេ​នោះ​កំពុង​ប្រាប់​គ្រប់គ្នា​ថា ពួកគេ​នឹង​ដោះស្រាយ​វា ហើយ​គេ​មាន​ចរិត​ជា​មេដឹកនាំ​។​

​នៅ​ពេល​ដែល​យី​ង​បោះបង់ចោល​ភាពជា​ម្ចាស់​នៃ​បញ្ហា ក៏​មានន័យថា យើង​បោះបង់ចោល​ភាពជា​ម្ចាស់​នៃ​ការស្វែងរក​ដំណោះស្រាយ​។ មនុស្ស​មិន​ទទួលស្គាល់​ថា​មាន​បញ្ហា​ផង​ដោះស្រាយ​អ្វី​ចេញ​?

​មេដឹកនាំ​ដែល​មាន​ប្រសិទ្ធភាព ទទួលយក​ភាពជា​ម្ចាស់​នៃ​បញ្ហា ស្វែងរក​វិធី​ដើម្បី​ដោះស្រាយ​ហើយ​បន្ទាប់មក​ពួកគេ​ធ្វើការ​ស៊ើបអង្កេត ប៉ុន្តែ​ធានា​ថា បញ្ហា​ដដែល​មិនកើត​ឡើង​ម្ដង​ទៀតហើយ​មានតែ​អ្នក​ដែល​មិន​ធ្វើ​ទេ​ដែល​គ្មាន​កំហុស​។​

២ បរិស្ថាន​ការងារ​ត្រូវ​បាន​រង​បំពុល​

នៅ​ពេល​ដែល​វប្បធម៌​ស្ដី​បន្ទោស​ក្លាយ​ជា​វប្បធម៌​ធំ​ចម្បង​នៅ​ក្នុង​អង្គភាព​ការងារ គ្រប់យ៉ាង​ក្លាយ​ជា​ល្បិចកល ព្រោះ​មនុស្ស​ត្រូវការ​ការពារ​ខ្លួន​។ មេដឹកនាំ​ល្អ មិន​ចង្អុល​ម្រាមដៃ​រក​អ្នកណាម្នាក់​ពេល​មាន​កំហុស​ហើយ​ពេល​ជោគជ័យ​ឡើង​ឆាក ឈរ​អួត​ម្នាក់ឯង​ទេ​។ មេដឹកនាំ​ល្អ​ថែមទាំង​បង្កើត វប្បធម៌​បញ្ឈប់​ការ​ស្ដី​បន្ទោស ហើយ​បោសសម្អាត​មនុស្ស​ល្បិចកល ដែល​ជា​ទូទៅ​មនុស្ស​អស់នោះ​នៅ​ក្រោម​ក្លៀក​ខ្លួន​(​មនុស្ស​មាន​កល​ទើប​នៅ​ក្បែរ​អ្នកធំ​បាន ក្នុង​វប្បធម៌​ស្ដី​បន្ទោស​)​។ មេដឹកនាំ​ដែល​ឆាប់​យល់​ការណ៍ តែង​បញ្ឈប់​អ្នកដទៃ​ពី​ការ​កសាង​វប្បធម៌​រកមុខ​អ្នកធ្វើ​ខុស​ហើយ​បង្កើត​បរិយាកាស​ចូលរួម​ដោះស្រាយ​ជាមួយគ្នា​វិញ ។​

៣ មនុស្ស​លែង​ចង់​ធ្វើ​ចេះដឹង​

នៅ​ពេល​អ្នកបង្កើត​វប្បធម៌​ស្ដី​បន្ទោស បុគ្គលិក​ក្លាយ​ជា​មនុស្ស​ដែល​ខ្លាច​ខ្លាំង​ក្នុង​ការ​សាកល្បង​អ្វី​ថ្មី ព្រោះ ខ្លាច​ធ្វើ​ខុស​។ ពួកគេ​បែរជា​យល់ថា វិធី​ល្អ​បំផុត​ដើម្បី​ចៀសវាង​ការ​ស្ដី​បន្ទោស​ទាំង​ដោយ​យុត្តិធម៌​ឬ​អយុត្តិធម៌ គឺ​ត្រូវ​ធ្វើ​ការ​ទាប​ជា​អប្បបរមា​។ ដូច្នេះ​ពួកគេ​ឈប់​ស្ម័គ្រចិត្ត​ហើយ​មិន​មានបំណង​ចង់​ធ្វើជា​ម្ចាស់​កម្មសិទ្ធិ​លើ​អនាគត​ក្រុមហ៊ុន​ឡើយ ចំណែក​បុគ្គលិក​មាន​សក្ដានុពល​ច្នៃប្រឌិត​ខ្ពស់ ពួកគេ​នឹង​ចាកចេញ​។​

​ជា​ដំណោះស្រាយ ក្រុមហ៊ុន​នីមួយៗ ត្រូវ​បង្កើត​បរិយាកាស​សុវត្ថិភាព ដែល​មនុស្ស​យល់ថា​ប្រសិនបើ​ពួកគេ​ធ្វើ​ខុស​ព្រោះ​ធ្វើការ​ច្រើន ពួកគេ​នឹង​នៅតែ​ទទួល​បាន​ការ​គាំទ្រ​ព្រោះ​នេះ​នឹង​ជា​យុទ្ធសាស្ត្រ​ដែល ជំ​រុញ​ឲ្យ​មនុស្ស​ហ៊ាន​ចូលរួម​កាន់​តែ​ច្រើន​។​

៤ កាត់បន្ថយ​ប្រសិទ្ធ​ភាពយន្ត​ការដឹកនាំ​

នៅ​ពេល​ដែល​មេដឹកនាំ​ស្ដី​បន្ទោស​រហ័ស​ពេក​តែ​ធ្វើ​ឲ្យ​​បាត់បង់​នូវ​ជំនឿ​ទុកចិត្ត ដែល​ក្រុម​ធ្លាប់​មាន​ទៅលើ​ភាពជា​អ្នកដឹកនាំ​របស់​ពួកគេ​។ អ្នកដឹកនាំ​ត្រូវ​បាន​គេ​សន្មត​ថា ផ្ដល់​ការ​គាំទ្រ​ដល់​ក្រុម​បង្កើត​បរិស្ថាន​ប្រកបដោយ​សុវត្ថិភាព​ផ្លូវចិត្ត និង​ចិញ្ចឹម​បីបាច់​ទេពកោសល្យ ហើយ​ការ​ជឿ​ទុកចិត្ត​គឺជា​មូលដ្ឋានគ្រឹះ​នៃ​ភាពជា​អ្នកដឹកនាំ ចំណែក​អ្វី​ដែល​ធ្វើ​ឲ្យ​ខូច​ទំនុក​ចិត្ត​ឬ​ធ្វើ​ឲ្យ​​ប្រសិទ្ធភាព​របស់​អ្នកដឹកនាំ​ដឹកនាំ​ចុះថយ​គឺ ការ​បន្ទោស​បង្អាប់​។​

​ជា​សរុប​មកវិញ មេដឹកនាំ​ឆ្នើម​ការពារ​ក្រុមការងារ​របស់​ពួកគេ ហើយ​រ៉ាប់រង​កំហុស ។ ពួកគេ​ដឹង​ថា អ្នកដឹកនាំ​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​លទ្ធផល​ល្អ​និង​មិនល្អ​មិនមែន​យក​តែ​មុខមាត់​ហើយ​ចង្អុល​កំហុស​កុន​ចៅ​ទេ​។ វិធីសាស្ត្រ​នេះ​ពិតជា​បង្កើត​ទំនុក​ចិត្ត​ខ្ពស់ លើ​ភាពជា​អ្នកដឹកនាំ​បាន ហើយ​ដែល​បង្កើន​ការចូលរួម​សស្រាក់​ស្រាំ​ពី​ក្រុមការងារ​គ្រប់​លំដាប់​ថ្នាក់ ជំរុញ​ស្មារតី​ទទួលខុសត្រូវ​និង​លទ្ធផល​ល្អ​ហួស​ស្មាន​៕​

ប្រែសម្រួល ៖ សុភា​

ប្រភព ៖ thriveglobal

ចុចអាន៖អ្វី​ទៅ​ហៅថា សមត្ថភាព​ស្នូល core competency ហើយ​សំខាន់​កម្រិត​ណា​?

ចុចអាន៖មាន​បទពិសោធន៍​ទើប​គេ​ឱ្យ​ការ​ធ្វើ តែ​មិន​ដែល​ធ្វើ​ការ​ផង​បាន​បទពិសោធន៍​ពី​ណា​មក ?គិតម៉េច?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១ ម៉ោង មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

ព័ត៌មានជាតិ១ ម៉ោង មុន

កម្ពុជា ថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រពនាទីក្រុងមូស្គូ ប្រទេសរុស្ស៊ី

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ខេត្តកែប បានបញ្ចប់ការវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឱ្យពលរដ្ឋ រួចរាល់ ១០០%

វប្បធម៌ ជំនឿ៣ ម៉ោង មុន

សាលាមធ្យមវិចិត្រសិល្បៈ ត្រូវបានជ្រើសរើសជាទីតាំងទស្សនកិច្ចរបស់ប្រតិភូស្ត្រីចក្រវាឡអន្តរជាតិ ២០២៤

Sokha Hotels

ព័ត៌មានពេញនិយម