៥ ចំណុច អ្នក​រកស៊ី​ខ្លាំង​តែងជឿជាក់ និងអនុវត្ត​ជាប្រចាំ – Kampuchea Thmey Daily
Connect with us

អាជីព

៥ ចំណុច អ្នក​រកស៊ី​ខ្លាំង​តែងជឿជាក់ និងអនុវត្ត​ជាប្រចាំ

Published

on

មានការ​ប្តេជ្ញា​ចិត្តឥតឈប់ឈរ​ ​មានឆន្ទៈខ្ពស់ ​ក្នុងការលះបង់​ ​ ​ដែលការ​ពិតនេះ​ជាគុណ​ភាព​នៃ​គំនិតអាជីវកម្ម។ ​

ខាងក្រោមនេះ​ជាការចែករំលែកនូវ​ ៥ ​ដែល​សហ​គ្រិន​ជោគជ័យបានធ្វើ។

១. រាល់ការបរាជ័យគឺជាឱកាសមួយ

​រាល់ការ​បរាជ័យ ​ទោះបីធំឬឈឺចាប់​យ៉ាងណា​ក៏ដោយ ​ក៏នឹងមិនធ្វើ​ឱ្យប៉ះពាល់​ដល់កម្លាំងផ្លូវចិត្ត​របស់អ្នកជំនួញខ្លាំងដែរ ព្រោះគេតែងចាត់​ទុកវាជា​ឱកាសប៉ុណ្ណោះ​។ សហគ្រិន​ជោគជ័យ​ស្ទើរតែទាំងអស់សូត្ធតែឆ្លងកាត់ការ​បរាជ័យគ្រប់គ្នា​។ ប៉ុន្តែគេមិនបោះបង់ និងប្តេជ្ញាចិត្តរៀនសូត្រ ក៏ដូចជាទទួល​យកបទពិសោធន៍ទាំងនោះ ​ហើយបន្ត​រីក​ចម្រើន​នៅក្នុងវិស័យ​របស់ខ្លួន មិនថាដួលប៉ុន្មានដង។

២. ​ការត្អូញត្អែរនឹងមិន​ធ្វើឱ្យ​ទៅ​បាន​ឆ្ងាយឡើយ

ប្រសិន​ជួបប្រទះ​ការលំបាក​ ជាជាងខ្ជះខ្ជាយពេលវេលាដើម្បីត្អូញត្អែរ សហគ្រិន​ជោគជ័យរមែងប្រមូល​អារម្មណ៍សម្រាប់ស្វែង​យល់ច្បាស់​ពីមូលហេតុ​ដែលខ្លួនបរាជ័យ​និងជ្រើសរើស​រកវិធីដែល​អាចជៀសវាង​ពីកំហុសដដែលៗ​នា​ពេល​អនាគត។

៣. ​ការលំបាក​ ជាគន្លឹះចាំបាច់​សម្រាប់ភាពជោគជ័យ​

​អ្នករកស៊ីពូកែ តែងតែរុញ​ច្រានខ្លួនឯង​ទៅស្វែងយល់​ពីពិភពខាង​ក្រៅទាក់ទិន​អាជីវកម្ម​របស់ខ្លួន ដើម្បីការរីកលូត​លាស់​ដូចសហគ្រិន​ដទៃ។ គេ​រៀនពីបទពិសោធន៍​នៅខាងក្រៅ ​និងព្យាយាមរក​វិធីសាស្រ្ត​ថ្មី ទៅអនុវត្តក្នុង​អាជីវកម្មរបស់​ខ្លួន។

៤. ប្រថុយប្រថាន

​សហគ្រិនខ្លាំងម្នាក់ ហ៊ាន​ប្រថុយប្រថាន និងទទួលយកហានិភ័យ។ ព្រោះអ្វី?​ ព្រោះមនុស្សខ្លាច មិនអាចដើរឆ្ពោះ​ទៅមុខបានឡើយ។ ហេតុនេះទើបគេតែងតែក្រោកឡើងម្ដងហើយម្ដងទៀត បើទោះដួលប៉ុន្មានដង ឬជួបព្យុះភ្លៀងបែបណាក៏ដោយ។

៥. ផ្ដល់ទំនុកចិត្តលើ​ខ្លួនឯង

​ភាព​ជោគជ័យ​របស់អ្នកជំនួញគ្រប់គ្នា ត្រូវបានទទួលបូកផ្សំជាមួយនឹងជំនឿជាក់ ​ ក៏ដូចជាផ្ដល់ទំនុកចិត្តលើ​សមត្ថភាព​របស់​ខ្លួន​ដើម្បីយក​ឈ្នះលើ​ឧបសគ្គ​ផងទាំងឡាយ​។ គេមិនទម្លាប់​ប្រើលេសពីនេះពីនោះទេ ​ផ្ទុយទៅវិញគេជាបុគ្គលដែលជម្រុញខ្លួនឯងជានិច្ច៕

ប្រែសម្រួល៖ មួង ពិសី

ចុចអាន៖ ៣ចំណុច​ជា​ឧបសគ្គ​ក្នុង​ការ​បង្កើត​យីហោ ​និង​វិធី​ដើម្បី​ក្លាយ​ជាម៉ាក​រឹងមាំ​អតិថិជន​ទុកចិត្ត

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement

ព័ត៌មានពេញនិយម